ជាតិ
មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី នឹងបើកវគ្គបណ្តុះបណ្តាលជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ មួយសប្តាហ៍
11, Jun 2023 , 8:00 am        
រូបភាព
រូបភាពពី៖ មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី
រូបភាពពី៖ មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី
ដោយ៖ សែម ប្រាក់ដាវ
ភ្នំពេញ៖ មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី នឹងបើកវគ្គបណ្តុះបណ្តាលជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ដោយឥតគិតថ្លៃ។ វគ្គបណ្ដុះបណ្ដាលនេះ បើកសម្រាប់បុគ្គលិក សិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជនទាំងអស់ ដែលចង់ពង្រឹងសមត្ថភាព និងអភិវឌ្ឍសមត្ថភាពថ្មីរបស់ខ្លួន។

វគ្គបណ្តុះបណ្តាលនេះ នឹងចាប់ផ្តើមនៅថ្ងៃទី១២-១៧ ខែមិថុនា ឆ្នាំ២០២៣។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងដើម្បីលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ក្នុងខេត្ត និងពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់បុគ្គលិកក្នុងវិស័យទេសចរណ៍។ ជាមួយគ្នានេះ សិក្ខាកាមទាំងអស់ ក៏ទទួលបានការបណ្តុះបណ្តាលបន្ថែមពីផ្នែកបដិសណ្ឋារកិច្ច ព្រមទាំងសេវាកម្មនានាក្នុងវិស័យទេសចរណ៍។ 
 
បន្ថែមពីនេះ វគ្គបណ្តុះបណ្តាលនេះ នឹងធ្វើឱ្យយុវជន និស្សិត និងបុគ្គលិកជាច្រើន ទទួលបានចំណេះដឹងបន្ថែម សម្រាប់ធ្វើជាជំនាញវាកម្មម្ហូបអាហារ និងភេសជ្ជៈ ទៅថ្ងៃមុខ។ ជាពិសេស ជំនាញទាំងនេះ កំពុងមានទីផ្សារ និងងាយស្រួលក្នុងការបើកអាជីវកម្ម។
 
សូមបញ្ជាក់ដែរថា ចំពោះអ្នកដែលមានបំណង ចុះឈ្មោះចូលរៀន ត្រូវទំនាក់ទំនងតាមលេខទូរស័ព្ទ ០១១ ៧៣៧ ៧២៧/ ០៩៧ ៨៦៤ ៧៦៤៨៕
 
 

Tag:
 ទេសចរណ៍
 សេវាកម្មម្ហូបអាហារ
 មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី
© រក្សាសិទ្ធិដោយ thmeythmey.com