ជាតិ
ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ផ្តល់ឱកាសការងារ៤៥០០ កន្លែង
10, Jun 2023 , 5:19 pm        
រូបភាព
ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ឆាប់ៗនេះ  រូបភាពពី៖  ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ឆាប់ៗនេះ រូបភាពពី៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 ដោយ៖ សុង សុធាវី 
 
ភ្នំពេញ៖ ឱកាសការងារសរុបប្រមាណ ៤៥០០ កន្លែង ពីក្រុមហ៊ុនធំៗជិត ៣០ នៅអគារ Kampus ជិតស្ពានអាកាសក្បាលថ្នល់ រយៈពេលពីរថ្ងៃគឺ ទី១៣-១៤ ខែមិថុនា ឆ្នាំ២០២៣ ។ ពិព័រណ៍ការងារខាងលើ ត្រូវបានរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងទទួលបានការគាំទ្រពីអង្គការអន្តរជាតិខាងការងារ ILO។

 
 
ជាមួយគ្នានេះដែរ សម្រាប់អ្នកចូលរួមទាំងអស់ នឹងទទួលបានទាំងឱកាសការងារ និងគន្លឹះក្នុងការត្រៀមខ្លួនចូលទីផ្សារការងារ ពីវាគ្មិនជំនាញនៅក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង​ និងបទពិសោធន៍ផងដែរ​។ យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារកុំភ្លេចត្រៀម CV ឲ្យបានច្រើនដើម្បីដាក់ពាក្យតាមមុខតំណែងក្នុងក្រុមហ៊ុនដែលខ្លួនពេញចិត្ត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com