កីឡាអន្តរជាតិ
អន្តរជាតិ
MSC 2023 ៖ ONIC Esports ក្រសោបជ័យជម្នះក្នុងពូល A លើកដំបូងពីក្រុម Burn X Flash
10, Jun 2023 , 4:37 pm        
រូបភាព
ក្រុម ONIC Esports មកពីឥណ្ឌូណេស៊ីនៅក្នុងការប្រកួតសន្សំពិន្ទុក្នុងពូល A បានប្រកួតយកឈ្នះលើក្រុម Burn X Flash តំណាងឱ្យកម្ពុជាលើកដំបូងនៃការប្រកួតពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ MSC 2023 ដោយលទ្ធផល ២-០ នាថ្ងៃទី១០ ខែមិថុនា។

 
ក្រុម Burn X Flash នឹងត្រូវបន្តការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល A ដដែលទល់ក្រុម OUTPLAY មកពីអាម៉េរិក បន្ទាប់ពីរងបរាជ័យក្រោមថ្វីដៃក្រុមមកពីឥណ្ឌូណេស៊ី ONIC Esports។ 
 
នៅក្នុងការប្រកួតទីមួយទល់ Burn X Flash ក្រុម ONIC Esports របស់ឥណ្ឌូណេស៊ី បានបញ្ចប់ការប្រកួតដោយពិន្ទុ ១៤-១៥ ពីការវាយបកយកឈ្នះឡើងវិញ ពីការវាយសម្រុករបស់ក្រុមតំណាងកម្ពុជា និងក្នុងការប្រកួតទីពីរក្រុមមកពីឥណ្ឌូណេស៊ីបានបន្តសម្រេចបានជ័យជម្នះដោយលទ្ធផលពិន្ទុ ១៣-៩។
 


ក្រោយជោគជ័យធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ ២ធំៗ កម្ពុជាបន្តធ្វើជាម្ចាស់ផ្ទះនៃការប្រកួតពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ Mobile Legends ឆ្នាំ ២០២៣ ឬ MSC 2023។ ការប្រកួតនេះមានក្រុមចំនួន ១២មកពីប្រទេសតំបន់អាស៊ាន ក្នុងរួមមានតួកគី និងអាម៉េរិក ដែលចាប់ផ្តើមការប្រកួតនាថ្ងៃទី១០ ខែមិថុនា។
  


MSC 2023 គឺជាការប្រកួតកីឡាអេឡិចត្រូនិក Mobile Legends ដ៏ធំមួយនៅតំបន់អាស៊ី ដែលមានក្រុមខ្លាំងៗច្រើនជាង១០ប្រទេសមកចូលរួម។ ដ្បិតវិស័យនេះ កំពុងរីកចម្រើន និងចាប់ផ្តើមមានសក្តានុពល កម្ពុជា បានទទួលការទុកចិត្តក្នុងការរៀបចំព្រឹត្តិការណ៍ការប្រកួតពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ Mobile Legends ឆ្នាំ ២០២៣ ឬ MSC 2023នេះ។

Tag:
 (កីឡាអេឡិចត្រូនិក
  MSC 2023)
© រក្សាសិទ្ធិដោយ thmeythmey.com