ជាតិ
អត្ថបទពាណិជ្ជកម្ម
Manulife នាំមកជូននូវផលិតផលថ្មី Manulife First - ជំហានដំបូងទៅកាន់សេរីភាពហិរញ្ញវត្ថុ
10, Jun 2023 , 4:50 pm        
រូបភាព
រាជធានីភ្នំពេញ ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២៣ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតលំដាប់អន្តរជាតិដំបូងបង្អស់នៅកម្ពុជា សូមណែនាំផលិតផលថ្មីឈ្មោះ Manulife First ដើម្បីជួយសម្រួលដល់ការរៀបចំផែនការហិរញ្ញវត្ថុឲ្យកាន់តែរឹងមាំ និងប្រសើរឡើងសម្រាប់ប្រជាពលរដ្ឋកម្ពុជាដែលមានតម្រូវការការពាររយៈពេលខ្លី។ ការប្រកាសជាផ្លូវការនេះក៏មានការចូលរួមពីនិយ័តករធានារ៉ាប់រងកម្ពុជា ថ្នាក់ដឹកនាំមកពីធនាគារដៃគូដែលរួមមាន ធនាគារ ABA ធនាគារ ស្ថាបនា ធនាគារ FTB, J-Trust និង CIMB ដែលជានិច្ចជាកាលតែងតែជួយជ្រោមជ្រែង គាំទ្រ និងផ្តល់ទំនុកចិត្តដល់ក្រុមហ៊ុនក្នុងបេសកកម្មជួយផ្តល់ការការពារ និងដំណោះស្រាយហិរញ្ញវត្ថុសម្រាប់អតិថិជនរបស់ធនាគារឈានមុខទាំង ៥ នេះផងដែរ។
គួរបញ្ជាក់ផងដែរថា គម្រោង Manulife First ត្រូវបានសម្រិតសម្រាងបង្កើតឡើងស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជាជាច្រើនដែលកំពុងស្វែងរកផលិតផលធានារ៉ាប់រងអាយុជីវិតបែបសាមញ្ញបំផុតពោលគឺ ការសន្សំមានរយៈពេលខ្លី ទំហំការពារខ្ពស់ ហើយថែមទាំងទទួលបានអត្ថប្រយោជន៍ដល់កាលកំណត់ក្នុងករណីពុំមានគ្រោះអកុសលណាមួយកើតឡើង។ ជាមួយ Manulife First អតិថិជននឹងទទួលបានទឹកប្រាក់ធានារ៉ាប់រងរហូតដល់ ១៥០ ០០០ ដុល្លាអាមេរិក ដែលមានរយៈពេលនៃការការពាររហូតដល់ ៦ ឆ្នាំ ជាមួយការបង់បុព្វលាភធានារ៉ាប់រងត្រឹមតែ ២ ឆ្នាំប៉ុណ្ណោះ ហើយមានតម្លៃសមរម្យតិចជាង ៤០០០ រៀលក្នុង ១ ថ្ងៃ។ ពិសេសជាងនេះទៅទៀត អតិថិជន នឹងទទួលបានអត្ថប្រយោជន៍ដល់កាលកំណត់ (ទឹកប្រាក់សន្សំត្រលប់មកវិញ) ចាប់ពី ៦០% នៃបុព្វលាភធានារ៉ាប់រងឆ្នាំទី ១ ពីគម្រោងនេះផងដែរ។ 
  


លោក ចាន់ រដ្ឋា អគ្គនាយកប្រតិបត្តិ និងជានាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា៖ «ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូងគេនៅព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុននៅតែបន្តបេសកកម្មក្នុងការជួយកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំជូនក្រុមគ្រួសារកម្ពុជា ហើយការដាក់ចេញនូវផលិតផលថ្មីនេះ (Manulife First) ពិតជាដើរស្របគ្នាយ៉ាងល្អឥតខ្ចោះក្នុងការជួយយើងឲ្យសម្រេចបាននូវបេសកកម្មមួយនេះ។ តាមរយៈផលិតផលថ្មីនេះដែរ ខ្ញុំជឿជាក់ថាគ្រួសារកម្ពុជាគ្រប់ៗគ្នានឹងទទួលបានសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុមួយសម្រាប់ខ្លួនឯង និងក្រុមគ្រួសារ។ ផលិតផលថ្មីនេះនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា តាមរយៈការ លើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់ និងអត្ថប្រយោជន៍នៃធានារ៉ាប់រងដល់ប្រជាពលរដ្ឋដែលពុំធ្លាប់មានការការពារពីមុនមកទល់តែសោះ»។ 
  


គួរបញ្ជាក់ផងដែរថា រយៈពេលជិត ១១ ឆ្នាំកន្លងមកនេះ ប្រជាពលរដ្ឋកម្ពុជាប្រមាណ ១០០ ០០០ នាក់កំពុងទទួលបានការការពារហិរញ្ញវត្ថុពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ជាមួយសំណងជាទឹកប្រាក់សរុបប្រមាណ ១០ ០០០ ០០០ ដុល្លាអាមេរិក ដែលក្រុមហ៊ុនបានផ្តល់ជូនអតិថិជនកន្លងមក។ ដោយឡែកក្នុងឆ្នាំ ២០២៣ នេះ ក្រុមហ៊ុនក៏បានកំពុងផ្តល់អត្ថប្រយោជន៍ដល់កាលកំណត់ជាទឹកប្រាក់ចំនួនជាង ១ ០០០ ០០០ ដុល្លាអាមេរិកជូនដល់អតិថិជននៅកម្ពុជាដែលជាទឹកប្រាក់សន្សំត្រលប់ទៅវិញផងដែរ។ បច្ចុប្បន្ន ក្រៅពីគម្រោងថ្មី Manulife First នេះ ក្រុមហ៊ុនក៏មានផលិតផលធានារ៉ាប់រងអាយុជីវិតផ្សេងទៀតរួមមានដូចជា គម្រោងសន្សំ គម្រោងសុខភាព គម្រោងការពារអាយុជីវិត និងគម្រោងសម្រាប់អាជីវកម្មជាដើម៕ 
 


សម្រាប់ព័ត៌មានបន្ថែមពីអត្ថប្រយោជន៍នានារបស់គម្រោងថ្មីនេះ សូមចូលទៅកាន់គេហទំព័រ https://www.manulife.com.kh/km/products/life/manulife-first.html 
ដើម្បីទទួលការប្រឹក្សាដោយឥតគិតថ្លៃ សូមចូលទៅកាន់ manulife.com.kh/en/contact-us.html ឬទាក់ទងមកកាន់ 1800 211 211 (ដោយឥតគិតថ្លៃ)
 






© រក្សាសិទ្ធិដោយ thmeythmey.com