ជាតិ
អត្ថបទពាណិជ្ជកម្ម
តោះមកស្គាល់សហគ្រិនវ័យក្មេង លោកស្រី ម៉ុក ទិព្វរាសី ដែលជា អគ្គនាយិកាវ័យក្មេង របស់ក្រុមហ៊ុន Justeen Miracle
11, Jun 2023 , 9:56 am        
រូបភាព
លោក ស្រី ម៉ុក ទិព្វរាសី គឺសហគ្រិនវ័យក្មេងមួយរូប ដែលកំពុងលេចធ្លោខ្លាំងក្នុងការដឹកនាំ ក្រុមហ៊ុន Justeen Miracle ឆ្ពោះទៅកាន់គោលដៅ ប្រកបដោយភាពជោគជ័យ ទោះបីជាទីផ្សារអនឡាញហាក់មានការប្រកួតប្រជែងខ្លាំងក្លាគួរឲ្យកត់សម្គាល់យ៉ាងណាក៏ដោយ។ 
 
ដើមចមនៃភាពជោគជ័យនេះមិនមែនទទួលបានត្រឹមតែមួយរយៈពេលចុងក្រោយនេះទេ ពោលគឺក្រុមហ៊ុន Justeen Miracle បានយកឈ្នះបេះដូងរបស់អតិថិជន តាមរយៈការផ្តល់នូវទំនុកចិត្ត ផលិតផលមានគុណភាពល្អ ទទួលស្គាល់ដោយក្រសួងសុខាភិបាល មានចុះបញ្ចីការ ប្រព័ន្ធលេខប្រវេទន៍ត្រឹមត្រូវ មិនប៉ះពាល់ដល់សុខភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ របស់អគ្គនាយិកាវ័យក្មេង គឺលោកស្រី ម៉ុក ទិព្វរាសី។ 
 


លោកស្រី ម៉ុក ទិព្វរាសី បានឲ្យដឹងថា ការបង្កើតម៉ាកយីហោ “Justeen Miracle” នេះឡើង គឺដើម្បីផ្តល់នូវផលិតផលថែរក្សាសម្រស់ដែលមានគុណភាពល្អពិតប្រាកដ មានប្រសិទ្ធិភាពយូរអង្វែងមិនប៉ះពាល់ដល់សុខភាពទៅថ្ងៃអនាគតទោះបីជាឈប់ប្រើប្រាស់ក៏ដោយ។ មុននឹងចេញចរាចរណ៍លក់លើទីផ្សារ ក្រុមហ៊ុនបានធ្វើតេស្តនិងរង្វាយតម្លៃគុណភាពច្រើនដងច្រើនសារ អាស្រ័យហេតុនេះទើប ផលិតផល Justeen Miracle មានតំណាងចែកចាយកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ 
 


បច្ចុប្បន្ន លោកស្រី ម៉ុក ទិព្វរាសី កំពុងរួមចំណែកយ៉ាងធំ ក្នុងការផ្តល់ឱកាសការងារ និង ជួយលើកកម្ពស់កម្រិតជីវភាព ប្រជាពលរដ្ឋរាប់ពាន់រាប់ម៉ឺននាក់ តាមរយៈការមប្រើការងារនៅក្រុមហ៊ុន Jusgteen Miracle ដោយផ្ទាល់ និង ដោយប្រយោល ឬក៏ ធ្វើជាតំណាងចែកចាយបន្ត ទូទាំង 25ខេត្តក្រុង -ល-។ 
 


ក្រៅពីបង្កើតការងារឲ្យប្រជាជនក្នុងស្រុក លោកស្រី ម៉ុក ទិព្វរាសី ពុំដែលភ្លេចនូវការងារសប្បុរសធម៌ ចូលរួមជួយកុមារកំព្រា ចាស់ជរា ប្រជាជនក្រីក្រ ខ្សត់ខ្សោយ និង មន្ទីរពេទ្យគន្ធាបុប្ផាជាដើម៕
 








© រក្សាសិទ្ធិដោយ thmeythmey.com