ជាតិ
សពជនរងគ្រោះដែលលង់ទឹកនៅឆ្នេរអូរឈើទាលត្រូវបានរកឃើញ
12, Jun 2023 , 2:33 pm        
រូបភាព
ក្រុមជួយសង្គ្រោះរកឃើញសពជនរងគ្រោះដែលលង់ទឹកនៅឆ្នេរអូរឈើទាល។ រូបពី ហ្វេសប៊ុករបស់លោក ឃាង ភារម្យ
ក្រុមជួយសង្គ្រោះរកឃើញសពជនរងគ្រោះដែលលង់ទឹកនៅឆ្នេរអូរឈើទាល។ រូបពី ហ្វេសប៊ុករបស់លោក ឃាង ភារម្យ
ភ្នំពេញ៖ ក្រុមជួយសង្គ្រោះ បានរកឃើញសពបុរសម្នាក់លង់ទឹកសមុទ្រនៅឆ្នេរអូរឈើទាល នៅម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី១២ មិថុនានេះ។ ជនរងគ្រោះ លង់ទឹក ពេលជួយកូនរបស់ខ្លួន។។

 
អ្នកនាំពាក្យខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានសរសេរបញ្ជាក់លើហ្វេសប៊ុករបស់លោកថា ក្រុមការងារជួយសង្រ្គោះបានរកឃើញសាកសពជនរងគ្រោះហើយ នៅម៉ោង៩ព្រឹក។ ប្រតិបត្តិការស្វែងរកនេះ ចាប់ផ្ដើមតាំងពីរសៀលថ្ងៃទី១១មមិថុនា បន្ទាប់ពីបុរសនោះលង់ទឹក។ ក្រុមការងារជួយសង្រ្គោះ បានចូលរួមយ៉ាងសកម្ម ដើម្បីជួយសង្រ្គោះ និងស្វែងរកជនរងគ្រោះ បើទោះបីជាស្ថានភាពអាកាសធាតុមិនអំណោយផល។ 
 
កាលពីថ្ងៃទី១១មិថុនា ក្រុមគ្រួសាររបស់ជនរងគ្រោះ បានធ្វើដំណើរកម្សាន្តនៅម្ដុំឆ្នេរអូរឈើទាល។ នៅពេលរសៀល បុរសដែលលង់ទឹកនោះ បានព្យាយាមជួយកូនរបស់ខ្លួនដែលមានអាយុប្រមាណ១០ឆ្នាំ ចេញពីការលង់ទឹកដោយសារទឹករលកអូស។ ប៉ុន្តែ ក្រោយពេលជួយកូនរួចហើយ បុរសជាឪពុក ក៏ត្រូវទឹករលកទាញ លង់ទឹក និងបាត់ខ្លួន៕ 
 

Tag:
 ព្រះសីហនុ
  លង់ទឹក
© រក្សាសិទ្ធិដោយ thmeythmey.com