ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោកស្រី សឹង សុធី ជាបេក្ខជននាយករដ្ឋមន្ត្រី នៃបក្សស្ត្រីដើម្បីស្ត្រី
12, Jun 2023 , 7:59 pm        
រូបភាព
លោកស្រី សឹង សុធី ស្ត្រីដើម្បីស្ត្រី។
លោកស្រី សឹង សុធី ស្ត្រីដើម្បីស្ត្រី។
ភ្នំពេញ៖ លោកស្រី សឹង សុធី ប្រធានគណបក្សស្ត្រីដើម្បីស្ត្រី ត្រូវបានសមាជិកបក្សគាំទ្រ ឱ្យឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី ដែលលោកស្ត្រីនឹងឈរលេខរៀងទី១ នៅមណ្ឌលខេត្តសៀមរាប។

 
លោកស្រី សឹង សុធី អះអាងថា ដោយសារលោកស្រី មានភាពជាអ្នកដឹកនាំទាំងក្នុងគ្រួសារ និងជំនួញ សុទ្ធតែទទួលបានជោគជ័យ ទើបសមាជិកបក្សមានភាពជឿជាក់ ផ្ដល់សេចក្ដីទុកចិត្តឱ្យដល់លោកស្រីឈរជាបេក្ខជននាយករដ្ឋមន្ត្រី។ បក្សស្ត្រីដើម្បីស្ត្រី បានដាក់បេក្ខជនឈរឈ្មោះ សម្រាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ ចំនួនសុរប១៥២នាក់ ក្នុងនោះមានស្ត្រី១២១រូប នៅមណ្ឌលឈរឈ្មោះ ១៨រាជធានី-ខេត្ត។
 
អំឡុងឆ្នាំ២០១០ លោកស្រី សឹង សុធី ជាអ្នកជំនួញខាងវិស័យទេសចរណ៍។ ក្រោយពីជោយជ័យលើវិស័យនេះ លោកស្រី ក៏ឈានជើងចូលប្រឡូកក្នុងនយោបាយ ជាមួយបក្សស្ត្រីដើម្បីស្ត្រី នៅឆ្នាំ២០១៩ ហើយក៏ជាប់ជាប្រធានបក្ស។ ចំពោះ កម្រិតអប់រំ លោកស្រី បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់ នៅខេត្តសៀមរាប៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com