ជាតិ
សង្គមជាតិ
ឧបនាយករដ្ឋមន្រ្តី៤រូប ដឹកនាំកិច្ចប្រជុំអំពីការងារចុះមូលដ្ឋានរយៈពេលពេញ១អាណត្តិនេះ
12, Jun 2023 , 6:04 pm        
រូបភាព
ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា បើកកិច្ចប្រជុំធំមួយ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ ដើម្បីបូកសរុបរបាយការណ៍របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ក្នុងរយៈពេលពេញ១អាណត្តិនៃអាណត្តិទី៦នេះ។

 
កិច្ចប្រជុំនេះ ស្ថិតក្រោមអធិបតីភាពឧបនាយករដ្ឋមន្រ្តី៤រូប រួមមាន សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការពារជាតិ សម្តេច ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងលោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។ ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការតាមក្រសួងនានា និងមន្រ្តីពាក់ព័ន្ធផ្សេងៗទៀត ក៏ចូលរួមក្នុងកិច្ចប្រជុំនេះដែរ។ 
 


ផ្អែកតាមសំណេរលើទំព័រហ្វេសប៊ុករបស់ក្រសួងមហាផ្ទៃ សម្តេច ស ខេង លើកឡើងថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត បានរៀបចំខ្លឹមសារ សម្រាប់ការប្រជុំនៅចុងអាណត្តិទី៦នេះ ដើម្បីស្ដាប់បញ្ហាប្រឈម ឬសណូមពរនានារបស់ប្រជាពលរដ្ឋ។ សម្តេច កត់សម្គាល់ឃើញថា ការចុះសួរសុខទុក្ខប្រជាពលរដ្ឋនាពេលកន្លងមកពីសំណាក់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត គឺជាផ្នែកមួយ ដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដឹងសុខទុក្ខ និងជីវីភាពរបស់ប្រជាពលរដ្ឋ៕

Tag:
 ការងារចុះមូលដ្ឋាន
© រក្សាសិទ្ធិដោយ thmeythmey.com