ជាតិ
អត្ថបទពាណិជ្ជកម្ម
GWM Cambodia សម្ពោធ HAVAL H6, HAVAL JOLION, HAVAL DARGO, TANK 300 និង POER
14, Jun 2023 , 2:44 pm        
រូបភាព
កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៣ GWM Cambodia ដាក់សម្ពោធជាផ្លូវការនូវរថយន្ត  GWM ដំបូងក្នុងទីផ្សារប្រទេសកម្ពុជា នៅ The Premier Center Sen Sok ។ HAVAL H6, HAVAL JOLION, HAVAL DARGO, TANK 300 និង POER ត្រូវបានបង្ហាញនិង ទទួលបានការសាទរជាច្រើនពីភ្ញៀវកិត្តិយស។

យោងតាមក្រុមហ៊ុន GWM Cambodia រថយន្តទាំងអស់ត្រូវបានបង្កើតឡើងដើម្បីផ្តល់ជូនអតិថិជននូវបច្ចេកវិទ្យា សុវត្ថិភាព និងការអនុវត្តចុងក្រោយបង្អស់ ដែលធ្វើឲ្យពួកគេក្លាយជាជម្រើសដ៏ល្អឥតខ្ចោះ សម្រាប់ប្រជាជនកម្ពុជាដែលកំពុងស្វែងរករថយន្តដែលមានគុណភាពខ្ពស់ និងអាចទុកចិត្តបាន។ HAVAL គឺជាម៉ាករថយន្ត SUV ដែលលក់ដាច់បំផុតរបស់ប្រទេសចិន ខណៈដែល GWM POER គឺជារថយន្ត Pickup ដែលលក់ដាច់បំផុតរបស់ប្រទេសចិនក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយនេះ។


 
រថយន្តចំនួន ៦ គ្រឿងត្រូវបានដាក់បង្ហាញសម្រាប់ព្រឹត្តិការណ៍បើកបរសាកល្បងនេះ រួមមាន TANK300 និង POER Pickup 2, HAVAL SUV 3 ។ ដំណើរការគ្រប់គ្រងដ៏ល្អឥតខ្ចោះរបស់ GWM ការដាក់បង្ហាញបានធ្វើអោយភ្ញៀវកិត្តិយសទទួលបានបទពិសោធន៍ពីបច្ចេកទេស និងគុណភាពល្អឥតខ្ចោះរបស់ GWM ។
 
HAVAL H6 គឺជាប្រភេទ SUV ដែលមានប្រជាប្រិយភាពខ្ពស់ជាមួយម៉ាស៊ីន ២.០ លីត្រ turbo-charged ផ្តល់ថាមពលអតិបរមា 150 KW និងកម្លាំងបង្វិល 320 Nm និងជាជំនាន់ទី ៣ នៃរថយន្ត SUV ។ H6 ផ្តល់នូវប្រសិទ្ធភាពប្រេងខ្ពស់ និងការបញ្ចេញឧស្ម័ន កាបូនឌីអុកស៊ីត​(CO2) ទាបខ្លាំង ដែលធ្វើឱ្យវាក្លាយជារថយន្តដ៏ល្អសម្រាប់អតិថិជនដែលយកចិត្តទុកដាក់ចំពោះបរិស្ថាន។ វាក៏ភ្ជាប់មកជាមួយលក្ខណៈពិសេសកម្រិតខ្ពស់ដូចជាការចនាម៉ូឌែលឆ្លាតវៃខ្ពស់ជាសកលរបស់ GWM ប្រព័ន្ធបើកបរស្វ័យភាពកម្រិត២ និងមុខងារសុវត្ថិភាពកម្រិតខ្ពស់។
Haval H6 មានពីរប្រភេទគឺ 1.5T 2WD និង 2.0T 4WD ជាមួយ តម្លៃពី ៤៤,៥៨០ ដុល្លារ និង ៤៧,៩៨០ដុល្លារ។ GWM មានគោលបំណងធ្វើឱ្យម៉ូឌែលដែលមានគុណតម្លៃខ្ពស់អាចចូលទៅដល់ទីផ្សារបាន។ ម៉ូឌែល HAVAL H6 សម្បូរទៅដោយមុខងារសុវត្ថិភាព និងភាពងាយស្រួល ហើយក៏មិនសូវមាននៅក្នុងទីផ្សារជាទូទៅទេ។
 


HAVAL JOLION ដែលជារថយន្តប្រភេទ SUV តូចភ្ជាប់មកជាមួយប្រព័ន្ធភ្លើងខាងក្នុងប្រកបដោយប្រសិទ្ធភាព។ ម៉្យាងវិញទៀត HAVAL JOLION ត្រូវបានបំពាក់ដោយម៉ាស៊ីន 1.5L Turbocharged ដែលអាចផ្តល់កម្លាំង 105KW និងកម្លាំងរមួល 210Nm ។ HAVAL JOLION ជារថយន្តឥតខ្ចោះសម្រាប់ការបើកបរក្នុងទីក្រុង ដែលបានភ្ជាប់មកជាមួយមុខងារសុវត្ថិភាពកម្រិតខ្ពស់ ដែលធ្វើឱ្យវាក្លាយជារថយន្តដ៏ល្អសម្រាប់អ្នកប្រើប្រាស់ក្នុងក្រុង និងគ្រួសារតូចៗ។ វាក៏ភ្ជាប់មកជាមួយការរចនាម៉ូឌែលឆ្លាតវៃខ្ពស់របស់ GWM រួមជាមួយប្រព័ន្ធបើកបរស្វ័យភាពកម្រិត ២ ផងដែរ។ ការបើកបរដ៏ឆ្លាតវៃ និងលក្ខណៈសុវត្ថិភាពរបស់ HAVAL JOLION គឺសមរម្យសម្រាប់អ្នកទិញ SUV លើកដំបូង។ HAVAL JOLION បានបំពាក់មកជាមួយម៉ាស៊ីន 1.5T 2WD ដែលមានតម្លៃគួរឱ្យទាក់ទាញខ្លាំងចាប់ផ្ដើមពី ៣៧,៥០០ដុល្លារ ។
 
GWM POER បានបំពាក់ម៉ាស៊ីនម៉ាស៊ូត ២.០ លីត្រ Turbocharged ដែលអាចផ្តល់កម្លាំងរហូតដល់ទៅ 120 Kw និងកម្លាំងរមួល 400 Nm។​ ផ្នែកខាងក្រោយមានភាពផ្ទៃធំទូលាយ ដែលផ្តល់ភាពល្អឥតខ្ចោះសម្រាប់ នៅក្នុងក្រុមហ៊ុនឬសហគ្រាស។ រថយន្តនេះបានភ្ជាប់មកជាមួយមុខងារសុវត្ថិភាពខ្ពស់ ដែលអាចផ្តល់ភាពងាយស្រួលក្នុងការបើកបរទៅគ្រប់ស្ថានភាពផ្លូវទាំងអស់។ ហើយផ្នែកខាងក្នុងរចនាឡើងយ៉ាងប្រណិតជាមួយប្រភេទពូកស្បែកដែលអាចផ្តល់ផាសុកភាពដល់អ្នកដំណើរ និងអ្នករួមដំណើរផងដែរ។ លើសពីនេះ GWM Cambodia បានទើបតែនាំចូលម៉ូឌែល TANK 300 ដែលជារថយន្តប្រភេទ Luxury Off-road ដ៏ពេញនិយមនៅក្នុងប្រទេសចិនមកកាន់ទីផ្សារកម្ពុជា ដែលមានម៉ាស៊ីន 2.0L Turbocharged ដែលអាចផ្តល់កម្លាំង 162 Kw និងកម្លាំងរមួល 387 Nm ក្នុងតម្លៃ ៧២,៩០០ដុល្លារ។
 
GWM POER មានពីរប្រភេទគឺ 2.0T AT និង 2.0T MT ជាមួយតម្លៃចាប់ផ្តើមពី ៤៦,៩០០ដុល្លារ និង៣៤,៨០០ដុល្លារ ។
 
លោក Kevinc Luo CEO នៃក្រុមហ៊ុន Oneroad Group បានមានប្រសាសន៍ថា “យើងមានមោទនភាពក្នុងការណែនាំ HAVAL H6, HAVAL JOLION, HAVAL DARGO, TANK 300 និង GWM POER នៅកម្ពុជា”។ ម៉ូឌែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ GWM ចំពោះការច្នៃប្រឌិត សុវត្ថិភាព និងនិរន្តរភាព ហើយយើងមានទំនុកចិត្តថាពួកគេនឹងត្រូវបានទទួលស្ថាគមន៍ពីប្រជាជនកម្ពុជា”។
 


ក្រុមហ៊ុន Oneroad Group ជាក្រុមហ៊ុនចែកចាយ GWM CAMBODIA ប្រកាន់ខ្ជាប់នូវគោលការណ៍ "ការថែទាំជាចំបង" ។ ដោយយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាកម្មជួសជុលជូនអតិថិជន GWM Cambodia បានបង្កើតមជ្ឃមណ្ឌលផ្តល់សេវាកម្មជួសជុលចំនួន២កន្លែង (ដែលមានផ្ទៃដីប្រហែល ៣,០០០ ម៉ែត្រការ៉េ) និងកន្លែងសេវាកម្មជួសជុលរថយន្តដ៏ធំទូលំទូលាយមួយ (ដែលមានផ្ទៃដី ប្រហែល ៤,០០០ម៉ែត្រការ៉េ) នៅភាគខាងត្បូង និងខាងជើងនៃរាជធានីភ្នំពេញ ដែលផ្តល់ភាពងាយស្រួលសម្រាប់អតិថិជន Great Wall Motor ក្នុងការថែរក្សានិងមានអារម្មណ៍ជិតស្និទ្ធបំផុត។
 
GWM Cambodia មានទីតាំងនៅអគារ១៥z ផ្លូវលេខ ៩៣ (មហាវិថីព្រះមុនីវង្ស) កែង៤២២ ភូមិ ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលអតិថិជនអាចបើកសាកល្បងបើកបរ និងធ្វើការជាវគ្រប់ម៉ូឌែលរថយន្ត HAVAL H6, HAVAL JOLION, HAVAL DARGO, TANK 300 និង GWM POER ។ សម្រាប់ព័ត៌មានបន្ថែមអំពីយានយន្តទាំងនេះ សូមចូលទៅកាន់ទំព័រ Facebook របស់ GWM Cambodia ឬចូលទៅកាន់គេហទំព័រផ្លូវការ gwm-kh.com ។



(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com