ជាតិ
បោះឆ្នោត
គ.ជ.ប អំពាវនាវឲ្យអ្នកនៅក្រៅប្រទេស វិលមកស្រុកខ្មែរ ដើម្បីចូលរួមបោះឆ្នោត
14, Jun 2023 , 4:09 pm        
រូបភាព
ប្រជាពលរដ្ឋ ទៅបោះឆ្នោតជ្រើសរើសសមាជិកឃុំ-សង្កាត់ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។
ប្រជាពលរដ្ឋ ទៅបោះឆ្នោតជ្រើសរើសសមាជិកឃុំ-សង្កាត់ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ដែលរស់នៅ ធ្វើការ ឬកំពុងបំពេញបេសកម្មនៅតាមបណ្តាប្រទេសនានា វិលមកកម្ពុជា ដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដែលជាការបោះឆ្នោតថ្នាក់ជាតិលើកទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ សេចក្តីអំពាវនាវនេះ ចេញនៅថ្ងៃទី១៤ ខែឧសភា ដោយមានហត្ថលេខារបស់លោក ប្រាជ្ញ ចន្ទ ជាប្រធានគ.ជ.ប។



ជាមួយគ្នានេះ គ.ជ.ប ស្នើឲ្យស្ថានទូតកម្ពុជាទាំងអស់ ជួយផ្សព្វផ្សាយសេចក្តីអំពាវនាវរបស់ខ្លួនឲ្យបានទូលំទូលាយ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសបានដឹង។ ជាថ្មីម្តងទៀត គ.ជ.ប អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីអនុវត្តសិទ្ធិរបស់ខ្លួន។
 
ក្នុងការបោះឆ្នោតខាងមុខ មានគណបក្ស១៧ ដែលត្រូវចូលរួមប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា ជាគណបក្សកាន់អំណាច។ ក្នុងចំណោមគណបក្សទាំងនោះ ពុំមានគណបក្សភ្លើងទៀន ដែលជាគណបក្សជំទាស់លេចធ្លោជាងគេឡើយ។ ព្រោះតែបាត់ឯកសារដើមស្តីពីការចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ ទើបគណបក្សភ្លើងទៀន ត្រូវបានគ.ជ.ប មិនអនុញ្ញាតឲ្យចូលរួមប្រកួត៕ 
 
 
 

Tag:
 គជប
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com