ជាតិ
សេដ្ឋកិច្ច
ថ្នាក់ដឹកនាំវិស័យ​ទេសចរណ៍ជាង​៣០​ប្រទេស​ចូល​រួម​កិច្ច​ប្រជុំ UNWTO CAP & CSA នៅកម្ពុជា
15, Jun 2023 , 8:59 pm        
រូបភាព
កម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរួមលើកទី៣៥ នៃគណៈកម្មការតំបន់អាស៊ីខាងកើត-ប៉ាស៊ីហ្វិក និង គណៈកម្មការតំបន់អាស៊ីខាងត្បូងនៃអង្គការទេសចរណ៍ពិភពលោក ឮដែលមានវត្តលោក អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអធិបតីភាពក្នុងពិធីបើកនៃកិច្ចប្រជុំនេះ​ នាថ្ងៃទី១៥មិថុនា។
កម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរួមលើកទី៣៥ នៃគណៈកម្មការតំបន់អាស៊ីខាងកើត-ប៉ាស៊ីហ្វិក និង គណៈកម្មការតំបន់អាស៊ីខាងត្បូងនៃអង្គការទេសចរណ៍ពិភពលោក ឮដែលមានវត្តលោក អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអធិបតីភាពក្នុងពិធីបើកនៃកិច្ចប្រជុំនេះ​ នាថ្ងៃទី១៥មិថុនា។
កម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរួមលើកទី៣៥ នៃគណៈកម្មការតំបន់អាស៊ីខាងកើត-ប៉ាស៊ីហ្វិក និង គណៈកម្មការតំបន់អាស៊ីខាងត្បូងនៃអង្គការទេសចរណ៍ពិភពលោក (35th UNWTO CAP & CSA) អមដោយសន្និសីទអង្គការទេសចរណ៍ពិភពលោកស្តីពី ក្រមអន្តរជាតិសម្រាប់ការការពារទេសចរ ចាប់ពីថ្ងៃទី១៥ដល់១៧មិថុនា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះធ្វើឡើងនៅសណ្ឋាគារសុខាភំ្នពេញដែលមានថ្នាក់ដឹកនាំក្នុងវិស័យទេសចរណ៍ចំនួន៣២ប្រទេស ចូលរួម។

 
បើតាមលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កិច្ចប្រជុំគណៈកម្មការជំនាញទាំងពីរនេះអមជាមួយសន្និសីទអន្តរជាតិ​ក្រមអន្តរជាតិសម្រាប់ការការពារទេសចរដែលធ្វើឡើងនាពេលនេះ គឺពិតជាមានភាពចាំបាច់ ក្នុងការប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ។ ជាពិសេសតំណាងរដ្ឋាភិបាលក្នុងតំបន់ ព្រមទាំងអង្គការជាតិ-អន្តរជាតិ ក្នុងការដាក់ចេញនូវក្រមអន្តរជាតិសម្រាប់ការការពារទេសចរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និង ភាពជា-ដៃគូរវាងរដ្ឋ និង រដ្ឋ រួមទាំងការផ្លាស់ប្តូរយោបល់លើមូលបទដ៏មានសារៈសំខាន់។  ពោលគឺ ការការពារទេសចរ ឆ្ពោះទៅការស្តារសង្គម-សេដ្ឋកិច្ច តាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយចីរភាព, បរិយាប័ន្ន និង ភាពធន់កាន់តែខ្ពស់។
 
ទេសចរណ៍ គឺជាវិស័យអាទិភាព និង ជាចន្ទល់ទ្រទ្រង់កំណើនសេដ្ឋកិច្ច និង សង្គម ពិសេស វិស័យនេះបានជួយលើក-កម្ពស់សេដ្ឋកិច្ចនៅតាមមូលដ្ឋាន និង បានចូលរួមការការពារបរិស្ថាន និង សម្បត្តិវប្បធម៌ជាតិ។ លោក ថោង ខុន បានថ្លែងបែបក្នុងពិធីបើកកិច្ចប្រជុំរួមលើកទី៣៥ នៃគណៈកម្មការតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីខាងត្បូងនៃអង្គការទេសចរណ៍ពិភពលោក (35th UNWTO CAP & CSA) អមដោយសន្និសីទអង្គការទេសចរណ៍ពិភពលោកស្តីពីក្រមអន្តរជាតិសម្រាប់ការការពារទេសចរនៅសណ្ឋាគារសុខា នាថ្ងៃទី១៥ ខែមិថុនា។ 
 
លោករដ្ឋក្រសួងទេសចរណ៍រំពឹងថា៖ « កិច្ចប្រជុំគណៈកម្មការជំនាញក្នុងរយៈពេល៣ថ្ងៃនេះ នឹងអាចដាក់ចេញនូវសេចក្ដីប្រកាសភ្នំពេញស្ដីពីក្រមអន្តរជាតិស្ដីពីការការពារទេសចរ (International Code for Protection of Tourists) ដែល សម្តេច ហ៊ុន សែន បានអនុញ្ញាតឱ្យរូបខ្ញុំបាទចុះហត្ថលេខាក្នុងនាមជាប្រទេសទីមួយ ក្នុងការទទួលស្គាល់ និងគាំទ្រលើក្រមអន្តរជាតិនេះ»។ លោក ថោង ខុន បានបញ្ជាក់ថា​ ការរៀបចំក្រមអន្តរជាតិនេះ គឺផ្តើមចេញពីការវាយតម្លៃខ្ពស់របស់អង្គការទេសចរណ៍ពិភពលោក និងប្រទេសសមាជិកចំពោះប្រសិទ្ធភាព និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយវិបត្តិជំងឺកូវីដ-១៩ នាពេលកន្លងមក ជាពិសេសការអនុញ្ញាតឱ្យនាវាទេសចរណ៍ MS WESTERDAM ចូលចតនៅក្រុងព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។
 
លោក​ ថោង ខុន​ មានសុទិដ្ឋិនិយមខ្ពស់ថា លទ្ធផលដែលទទួលបានពីកិច្ចប្រជុំគណៈកម្មការជំនាញទាំងពីរ និងសន្និសីទអន្តរជាតិនេះ នឹងផ្តល់ផ្លែផ្កាជាវិជ្ជមានសម្រាប់ជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ពិភពលោក ក៏ដូចជាវិស័យទេសចរណ៍កម្ពុជា ពិសេសការដាក់ចេញនូវក្រមអន្តរជាតិ ស្តីពីការការពារទេសចរ។​ លោកបានបន្ថែមថា លទ្ធផលនៃកិច្ចប្រជុំនេះនឹងជួយកម្ពុជាឱ្យសម្រេចបាននូវចំនួនភ្ញៀវអន្តរជាតិ ប្រមាណ៧លាននាក់វិញក្នុងឆ្នាំ២០២៥ឬយ៉ាងយូរក្នុងឆ្នាំ២០២៦ ខណៈដែលចំនួនភ្ញៀវទេសចរក្នុងស្រុកបានងើបឡើងឆាប់៕
 
 

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com