ជាតិ
​​​ន​យោ​បាយ​ជាតិ​
ចេញពីការងារNGO លោក អ៊ុន ជឹម ធ្វើនយោបាយបង្រួបបង្រួមជាងការប្រឆាំង ដើម្បីសន្លឹកឆ្នោត
16, Jun 2023 , 8:59 am        
រូបភាព
លោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ ជ្រើសរើសផ្លូវនយោបាយបែបបង្រួបបង្រួម ជាងការតវ៉ាប្រឆាំង ដើម្បីបានសន្លឹកឆ្នោត។ គណបក្ស​ឯកភាពជាតិខ្មែរនឹងត្រូវចូលរួមប្រកួតប្រជែងសន្លឹកឆ្នោត ជាមួយគណបក្សនយោបាយទាំង១៧ទៀត ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ឆ្នាំ២០២៣នេះ។



ក្នុងសកម្មនយោបាយនេះ លោក អ៊ុន ជឹម ចង់ឃើញដំណើរការប្រកួតប្រជែងបែបប្រជាធិបតេយ្យ ច្រើនជាងការប្រឆាំងតវ៉ា និងរិះគន់គ្នាទៅវិញទៅមក។ ធ្លាប់ជាអ្នកបម្រើការងារក្នុងអង្គការក្រៅរដ្ឋាភិបាលមួយកន្លែង លោក អ៊ុន ជឹម បានជួយដោះស្រាយបញ្ហាពលរដ្ឋជាច្រើន ទាក់ទងនឹងសិទ្ធិមនុស្ស និងដីធ្លី។
 
ដោយសារតែគិតថា សកម្មភាពការងារនេះ មិនទាន់សាកសមនឹងបំណងខ្លួននោះ ទើបលោក អ៊ុន ជឹម សម្រេចមកបង្កើតគណបក្សឯកភាពជាតិខ្មែរ ដើម្បីធ្វើនយោបាយបែបបង្រួបបង្រួមគ្នា ជាងការតវ៉ាប្រឆាំង ហើយយកបញ្ហាទាំងនោះ មកដាក់នៅលើតុចរចាជាមួយគ្នា រកដំណោះស្រាយ។
 
ជាបន្តសូមលោកអ្នកនាង ស្ដាប់កិច្ចសម្ភាសរវាងលោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ និងលោក រំដួល ចិត្រា អ្នកសារព័ត៌មានឌីជីថលថ្មីៗ ដូចតទៅ៖


ក្រៅពីធ្វើនយោបាយបែបបង្រួបបង្រួមនេះ គណបក្សឯកភាពជាតិខ្មែរ ក៏មានគោលនយោបាយ៩ចំណុច ក្នុងការដោះស្រាយបញ្ហាសង្គម រួមមាន បញ្ហាពុករលួយ បញ្ហាដីធ្លី សិទ្ធិមនុស្ស អប់រំ និងភាពអយុត្តិធម៌ក្នុងសង្គមជាដើម។ 
 
គណបក្សឯកភាពជាតិខ្មែរ បង្កើតឡើងនៅឆ្នាំ២០២០។ សម្រាប់ការចូលរួមឈរឈ្មោះបោះឆ្នោត លើកទី១នេះ គណបក្សឯកភាពជាតិខ្មែរ សម្រេចដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត ៧រាជធានី-ខេត្ត ដើម្បីដណ្ដើមកៅអីរដ្ឋសភា។ 
 
សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ឆ្នាំ២០២៣នេះ មានគណបក្សនយោបាយចំនួន១៨ ចូលរួមប្រកួតប្រជែង។ចំពោះការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៧ នេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕
 
 

Tag:
 អ៊ុន ជឹម
  នយោបាយ
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com