ជាតិ
ទិវាជាតិ TVET៖ រដ្ឋមន្ត្រីការងារ អំពាវនាវយុវជនឱ្យចាប់អារម្មណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ
16, Jun 2023 , 2:39 pm        
រូបភាព
លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ឌុះបណ្ដាលវិជ្ជាជីវៈ។ រូបផ្ដល់ដោយ
លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ឌុះបណ្ដាលវិជ្ជាជីវៈ។ រូបផ្ដល់ដោយ
ភ្នំពេញ៖ លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់យុវជន និងសាធារណជនងាកទៅចាប់អារម្មណ៍ និងទទួលយកជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីងាយស្រួលស្វែងរកការងារ និងបង្កើតមុខរបរផ្ទាល់ខ្លួនឯង។

 
រដ្ឋមន្ត្រីក្រសួងការងារបានចូលរួម ក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ក្រោមប្រធានបទ «Technical and Vocational Education and Training (TVET)ផ្ដល់ជំនាញ និងការងារសមរម្យ» នាថ្ងៃទី១៥មិថុនា នៅសាលមហោស្របកោះពេជ្រ រាជធានីភ្នំពេញ។ នាឱកាសនោះ រដ្ឋមន្ត្រីបានសង្កត់ធ្ងន់យ៉ាងដូច្នេះ៖ «សហគមន៍ គ្រួសារ សិស្សានុសិស្ស យុវជន យុវនារី ជនងាយរងគ្រោះ និងសាធារណជនងាកមកចាប់អារម្មណ៍ និងទទួលយកជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជម្រើសដ៏ល្អមួយសម្រាប់ការស្វែងរកឱកាសការងារ និងការបង្កើតមុខរបរដោយខ្លួនឯង ដើម្បីជីវភាពផ្ទាល់ខ្លួនផង និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផង»។
 

លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ឌុះបណ្ដាលវិជ្ជាជីវៈ ក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ក្រោមប្រធានបទ «Technical and Vocational Education and Training (TVET)ផ្ដល់ជំនាញ និងការងារសមរម្យ» នាថ្ងៃទី១៥មិថុនា នៅសាលមហោស្របកោះពេជ្រ រាជធានីភ្នំពេញ។ រូបផ្ដល់ឱ  
 
លោក អុិត សំហេង បានចាប់តាំងពីមានគ្រឹះស្ថានបណ្តុះបណ្តាលតិចតួចមក រហូតដល់ពេលបច្ចុប្បន្ននេះ នៅកម្ពុជាមានគ្រឹះស្ថានបណ្តុះបណ្តាលចំនួន៣២៥។ អំឡុងឆ្នាំ២០២២ មានសិក្ខាកាម សិស្ស និស្សិតបានបញ្ចប់ការសិក្សាគ្រប់កម្រិតចំនួន៨៩,៨៧៨នាក់ ហើយសិក្ខាកាម សិស្ស និស្សិតដែលបានបញ្ចប់ការសិក្សា ទទួលបានការងារធ្វើស្ទើរទាំងអស់។ ពួកគេ ទទួលបានប្រាក់ឈ្នួលសមរម្យច្រើនជាងកម្មករនិយោជិត ដែលមិនមានជំនាញ។ ទន្ទឹមនោះ សិក្ខាកាមមួយចំនួនក៏មានលទ្ធភាពបង្កើតមុខរបរដោយខ្លួនឯងប្រកបដោយជោគជ័យ រួមចំណែកបង្កើតការងារបន្ថែម។
 
រដ្ឋមន្ត្រី បានបន្តទៀតថា បច្ចុប្បន្នគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយវិស័យឯកជនបានចំនួន២៣០ក្រុមហ៊ុន ដើម្បីសហការផ្ដល់ការបណ្តុះបណ្តាលជំនាញតាមតម្រូវការរបស់ក្រុមហ៊ុន ដោយធានាថាសិក្ខាកាម សិស្ស និស្សិត ដែលបានបញ្ចប់ការសិក្សាទទួលបានការងារល្អនៅក្រុមហ៊ុនទាំងនេះ។ លោក អ៊ិត សំហេង បានបញ្ជាក់ឲ្យដឹងថា៖ «រាជរដ្ឋាភិបាលបានត្រៀមរៀបចំផែនការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជននៅគ្រួសារក្រីក្រ និងងាយរងគ្រោះទូទាំងប្រទេសចំនួន១លាន៥សែននាក់ ដោយរដ្ឋធានាផ្តល់ប្រាក់ឧបត្ថម្ភចាប់ពីឆ្នាំ២០២៣នេះតទៅ ដើម្បីផ្តល់ឱកាសឱ្យពួកគេមានជំនាញសម្រាប់យកទៅធ្វើការងារ ឬបង្កើតមុខរបរដោយខ្លួនឯង និងបំពេញតម្រូវការនៃកម្លាំងពលកម្មជំនាញសម្រាប់ការវិនិយោគថ្មីៗនៅកម្ពុជា»។
 

លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ឌុះបណ្ដាលវិជ្ជាជីវៈ ក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ក្រោមប្រធានបទ «Technical and Vocational Education and Training (TVET)ផ្ដល់ជំនាញ និងការងារសមរម្យ» នាថ្ងៃទី១៥មិថុនា នៅសាលមហោស្របកោះពេជ្រ រាជធានីភ្នំពេញ។ រូបផ្ដល់ឱ  

ជាមួយគ្នាដែរ រដ្ឋមន្ត្រីក្រសួងការងារ ក៏បានផ្ដល់អនុសាសន៍ដល់ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ ឱ្យបន្តពង្រឹងការអនុវត្តគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥។ គោលនយោបាយនេះ គឺផ្តោតលើគោលបំណង ៤ចំណុចជាចម្បង។ ទី១៖ ពង្រឹងគុណភាពអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យស្របតាមតម្រូវការទីផ្សារការងារទាំងក្នុងនិងក្រៅប្រទេស ទី២៖ បង្កើនលទ្ធភាពទទួលបានការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ប្រកបដោយសមធម៌សម្រាប់បង្កើតការងារ ទី៣៖ លើកទឹកចិត្តភាពជាដៃគូរវាងរដ្ឋ និងឯកជន និងកៀរគរធនធានពីភាគីពាក់ព័ន្ធឱ្យចូលរួមក្នុងការអភិវឌ្ឍ និងធានានិរន្តរភាពនៃប្រព័ន្ធ អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងទី៤៖ លើកកម្ពស់អភិបាលកិច្ចក្នុងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
 

លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ឌុះបណ្ដាលវិជ្ជាជីវៈ ក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ក្រោមប្រធានបទ «Technical and Vocational Education and Training (TVET)ផ្ដល់ជំនាញ និងការងារសមរម្យ» នាថ្ងៃទី១៥មិថុនា នៅសាលមហោស្របកោះពេជ្រ រាជធានីភ្នំពេញ។ រូបផ្ដល់ឱ  
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីណែនាំឱ្យបន្តអនុវត្តផែនការមេ សម្រាប់អភិវឌ្ឍគ្រឹះស្ថាន អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ២០២១-២០២៥ ដោយផ្តោតលើយុទ្ធសាស្ត្រចំនួន៤ផងដែរ។ ទី១៖ ការកសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់គ្រឹះស្ថានសិក្សា ទី២៖ ការបំពាក់ឧបករណ៍ បរិក្ខារ និងសម្ភារបណ្តុះបណ្តាល ទី៣៖ ការពង្រឹងសមត្ថភាព អ្នកដឹកនាំគ្រប់គ្រង មន្រ្តីជំនាញ និងគ្រូបច្ចេកទេស និងទី៤៖ -ការបង្កើនបរិមាណ និងគុណភាពជំនាញបច្ចេកទេស និងវិជ្ជាជីវៈប្រកបដោយបរិយាបន្នយេនឌ័រ។
 
មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីបានជំរុញការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ផែនទីបរិវត្តកម្មឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរកម្ពុជា ២០២៣-២០២៧ និងផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជា ២០២៣-២០៣៥។ ក្រសួងការងារ រួមទាំងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ក៏ត្រៀមរៀបចំអនុវត្តផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់យុវជននៅគ្រួសារក្រីក្រ និងងាយរងគ្រោះ ទូទាំងប្រទេសចំនួន១លាន៥សែននាក់ ដោយរដ្ឋធានាផ្តល់ប្រាក់ឧបត្ថម្ភចាប់ពីឆ្នាំ២០២៣ នេះតទៅឱ្យមានប្រសិទ្ធភាពខ្ពស់៕
 
(អត្ថបទពាណិជ្ជកម្ម )
 

លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ឌុះបណ្ដាលវិជ្ជាជីវៈ ក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ក្រោមប្រធានបទ «Technical and Vocational Education and Training (TVET)ផ្ដល់ជំនាញ និងការងារសមរម្យ» នាថ្ងៃទី១៥មិថុនា នៅសាលមហោស្របកោះពេជ្រ រាជធានីភ្នំពេញ។ រូបផ្ដល់ឱ  


ពិធីអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ក្រោមប្រធានបទ «Technical and Vocational Education and Training (TVET)ផ្ដល់ជំនាញ និងការងារសមរម្យ» នាថ្ងៃទី១៥មិថុនា នៅសាលមហោស្របកោះពេជ្រ រាជធានីភ្នំពេញ។ រូបផ្ដល់ឱ្យ
 


Tag:
 អត្ថបទពាណិជ្ជកម្ម
  ការងារ
  TVET
© រក្សាសិទ្ធិដោយ thmeythmey.com