ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្សប្រជាធិបតេយ្យមូលដ្ឋាន មិនបានជ្រើសតាំងបេក្ខជនឈរឈ្មោះជានាយករដ្ឋមន្ត្រីឡើយ
20, Jun 2023 , 8:59 pm        
រូបភាព
សេក សុខា ប្រធានគណៈកម្មាធិការនាយក។ រូបពី ហ្វេសប៊ុករបស់លោក សុខា
សេក សុខា ប្រធានគណៈកម្មាធិការនាយក។ រូបពី ហ្វេសប៊ុករបស់លោក សុខា
ភ្នំពេញ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ពុំមានជ្រើសតាំងបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ឈរឈ្មោះបោះឆោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទៅ៧ ឆ្នាំ២០២៣នេះទេ។ នេះបើតាមលោក សេក សុខា ប្រធានគណៈកម្មាធិការនាយក។ យ៉ាងណា បក្សនេះ នៅតែចូលរួមដាក់បេក្ខជនប្រកួតប្រជែងការបោះឆ្នោត។

 
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានដាក់បេក្ខជនចំនួន១៧០រូប ក្នុងនោះមានស្រី៣៨នាក់ ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងសំណាងរាស្ត្រអាណត្តិទី៧។ មណ្ឌលដែលឈរឈ្មោះ គឺមានចំនួន១២មណ្ឌលរាជធានី-ខេត្ត។ 
 
ដោយសារបក្សប្រជាធិបតេយ្យមូលដ្ឋានដាក់បេក្ខជនឈរឈ្មោះ បានត្រឹមតែ១២មណ្ឌល ហើយក៏ដឹងដែរថា ពុំអាចទទួលបានសំឡេគាំទ្រច្រើនលើសលុបជាងបក្សធំៗ ដែលបានដាក់បេក្ខជនគ្រប់រាជធានី-ខេត្ត ទើបមិនមានការជ្រើសតាំងបេក្ខជននាយករដ្ឋមន្ត្រី។ លោក សេក សុខា បកស្រាយត្រង់ៗបែបនេះ ប្រាប់សារព័ត៌មានថ្មីៗ ហើយបន្ថែមថា បេក្ខជននាយករដ្ឋមន្ត្រីពុំមែនជារឿងសំខាន់ ជាងការបានចូលរួមប្រកួតប្រជែងការបោះឆ្នោតនោះទេ។ 
 
គណបក្ស​ប្រជាធិបតេយ្យ​មូល​ដ្ឋាន​ បង្កើត​ឡើងកាលពី២០១៥ ហើយក៏ធ្លាប់បានចូលរួមការប្រកួតប្រជែងបោះឆ្នោតថ្នាក់ជាតិកាលពីឆ្នាំ២០១៨ដែរ។ សព្វថ្ងៃ បក្សនេះ មានលោក លោក យ៉េង វីរៈ ធ្វើ​ជា​ប្រធាន​គណបក្ស៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com