ជាតិ
លោក ចាប តូ ដែលពិការភ្នែកទាំងពីរ ក្លាយជាអនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច
29, Jun 2023 , 11:34 am        
រូបភាព
លោក ចាប តូ (ពាក់អាវ) ក្លាយជាអនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច។ រូបថត Makara Chan Em
លោក ចាប តូ (ពាក់អាវ) ក្លាយជាអនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច។ រូបថត Makara Chan Em
លោក ចាប តូ ជាជនពិការភ្នែកសងខាងទីមួយ ដែលទទួលបានឋានៈ និងគោរមងារជាអនុរដ្ឋលេខាធិការ។ តាមព្រះរាជក្រឹត្យចុះថ្ងៃទី២៧ ខែមិថុនា លោក ចាប តូ ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
 
លោក ចាប តូ ជាជនពិការភ្នែកពីកំណើត ដែលបានឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាង ដោយតស៊ូមករស់នៅភ្នំពេញចាប់តាំងពីឆ្នាំ២០០៤មក។ នេះបើតាមបទសម្ភាសមួយរបស់លោកជាមួយវិទ្យុ RFI។ ក្រៅពីបទពិសោធការងារផ្សេងៗ លោកក៏មានជំនាញខាងសិល្បៈផងដែរ ជាពិសេសការបកស្រាយបទចម្រៀង។
 
សម្រាប់លោក ឯម ចាន់មករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ នេះជាការលើកទឹកចិត្តដ៏ធំធេងមួយដល់លោក ចាប តូ ដែលជាជនមានពិការភាពភ្នែកសងខាង៕

 
 

© រក្សាសិទ្ធិដោយ thmeythmey.com