ជាតិ
ឆ្នាំនេះ បុណ្យឯករាជ្យជាតិ និងបុណ្យអុំទូក នឹងត្រូវរៀបចំទ្រង់ទ្រាយធំ
30, Jun 2023 , 8:57 am        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាជំនួបសំណេះសំណាលជាមួយកម្មករនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ បានអះអាងថា នាខែវិច្ឆិកា ខាងមុខនេះ កម្ពុជានឹងរៀបចំពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក ជាទ្រង់ទ្រាយធំ។
 
បុណ្យឯករាជ្យជាតិ នាថ្ងៃទី៩ ខែវិច្ឆិកា នឹងឈានដល់ខួប៧០ឆ្នាំ រីឯពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ នឹងប្រារព្ធពីថ្ងៃទី២៦ ដល់ទី២៨ ខែវិច្ឆិកា។ សម្តេចបានបញ្ជាក់ថា ពិធីបុណ្យអុំទូកកាលពីឆ្នាំទៅ មិនមានការរៀបចំឡើយ ដោយសារចំពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន ដូច្នេះរដ្ឋាភិបាលសម្រេចរៀបចំជាទ្រង់ទ្រាយធំនាឆ្នាំនេះនៅរាជធានីភ្នំពេញ។
 
សម្តេច ហ៊ុន សែន បានរំលឹកពីជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍ធំៗនៅកម្ពុជានាឆ្នាំ២០២៣នេះ រួមមាន អង្គរសង្ក្រាន្តនៅសៀមរាប ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២៕

 

© រក្សាសិទ្ធិដោយ thmeythmey.com