ជាតិ
អត្ថបទពាណិជ្ជកម្ម
Digibox បើកដំណើរការហាងលក់ផលិតផល Apple Premium Reseller ដំបូងគេបំផុតនៅភ្នំពេញ
17, Jul 2023 , 4:59 pm        
រូបភាព
ភ្នំពេញថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២៣៖ ក្រុមហ៊ុន PT. Mitra Adiperkasa, Tbk (MAP) ដែលជាក្រុមហ៊ុនចែកចាយឈានមុខគេបែប Lifestyle នៅប្រទេសឥណ្ឌូនេស៊ីបានប្រកាសនៅថ្ងៃនេះថា ក្រុមហ៊ុននឹងពង្រីកខ្លួននៅប្រទេសកម្ពុជា ដោយការបើកដំណើរការហាង Digibox Apple Premium Reseller នៅជាន់ផ្ទាល់ដី នៃផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នៅរាជធានីភ្នំពេញ។
 
Digibox Apple Premium Reseller នឹងផ្តល់ជូនអតិថិជនទាំងអស់ នូវទីធ្លាក្នុងហាងធំទូលាយ និងទំនើប ដែលមានទំហំ ១៥០ ម៉ែត្រការ៉េ ក្នុងការដាក់តាំងនូវផលិតផលជម្រើសល្អៗជាច្រើនដូចជា iPhone, Mac, Apple Watch និងផលិតផល Apple ជាច្រើនទៀត សម្រាប់អស់លោកអ្នក។ បុគ្គលិកដែលទទួលបានការបណ្តុះបណ្តាល ប្រកបដោយចំណេះជំនាញទាក់ទងនឹងផលិតផល Apple នឹងបម្រើសេវាកម្មជូនអតិថិជនដោយផ្ទាល់ នៅក្នុងហាង Digibox Apple Premium Reseller។


 
សូមគោរពជម្រាបជូនផងដែរថា ក្នុងកិច្ចប្រារព្ធនូវការបើកដំណើរការជាផ្លូវការនៃ Digibox Apple Premium Reseller នៅឯផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល អតិថិជនទាំងអស់ នឹងទទួលបាននូវការផ្តល់ជូនពិសេសជាច្រើន ដែលមាននៅ Digibox តែមួយគត់ប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី១៥ កក្កដា រហូតដល់ថ្ងៃទី២២ ខែកក្កដា ២០២៣។ ការផ្តល់ជូននេះគឺមានកំណត់ សម្រាប់ តែអតិថិជនដែលមានវត្តមានមុនតែបណ្ណោះ៖
  • ទទួលបានការបញ្ចុះតម្លៃ $50 ទៅលើ iPhone 14 ស៊េរី
  • ផ្តល់ជូនកាដូពិសេសដល់ភ្ញៀវដែលបានមកចូលរួម​ ៨0នាក់ដំបូង
  • Gift Voucher $50 ទៅលើការជាវទំនិញដែលមានគិតតម្លៃវិក្កយបត្រពី $300
  • មានឱកាសចូលរួមកម្មវិធីចាប់រង្វាន់ ដើម្បីឈ្នះ iPhone 14, AirPods (Gen 3), AirPods (Gen 2)។
 



«ពួកយើងពិតជាមានសេចក្តីសោមន្សរីករាយ ក្នុងការបើកហាងលក់ផលិតផល Apple Premium Reseller ក្នុងប្រទេសកម្ពុជា ដោយនាំយកផលិតផលរបស់ Apple ជូនដល់អតិថិជនទាំងអស់នៅទីក្រុងភ្នំពេញ។ រាល់ផលិតផលដែលបានជាវរួច នឹងទទួលបានការធានាពីបុគ្គលិកជំនាញ សុទ្ធសឹងតែទទួលបានការបណ្តុះបណ្តាលពី Apple ដែលពួកយើងសង្ឃឹមថា នឹងធ្វើឱ្យហាង Digibox នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉លនេះ ក្លាយជាហាងលក់ផលិតផលឈានមុខគេ សម្រាប់អតិថិជន និងអ្នកនិយមផលិតផល Apple» អ្នកនាងSiti Yahya ជាអគ្គនាយកប្រចាំប្រទេសនៃក្រុមហ៊ុន Digibox ប្រចាំប្រទេសកម្ពុជា មកពីក្រុមហ៊ុន Mapple Mitra Adiperkasa Cambodia Co., Ltd.។
 
 



 


(អត្ថបទពាណិជ្ជកម្ម)



© រក្សាសិទ្ធិដោយ thmeythmey.com