ជាតិ
អត្ថបទពាណិជ្ជកម្ម
THACO AGRI រួមដំណើរជាមួយប្រជាជននៅតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជាជានិច្ច​
18, Jul 2023 , 10:49 am        
រូបភាព
វត្តមានរបស់ក្រុមហ៊ុនកសិកម្មដ៏ធំមួយនៅភូមិភាគឦសាននៃប្រទេសកម្ពុជា កំពុងរួម​ចំណែក​យ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ចក្នុងតំបន់ តាមរយៈការផ្តល់ឱកាស​ការ​ងារ​រាប់ពាន់កន្លែងសម្រាប់ប្រជាជនកម្ពុជា និងអត្ថប្រយោជន៍សេដ្ឋកិច្ច​និងសុខុមាលភាព​សង្គម​ជាច្រើន សម្រាប់កម្មករ និងសហគមន៍។
 
ក្រុមហ៊ុនភាគហ៊ុនកសិកម្ម THACO AGRI​​​ ជាក្រុមហ៊ុនកសិកម្មដ៏ធំមួយ បា​ននិងកំ​ពុង​វិនិយោគ​រាប់ពាន់លានដុល្លារ លើវិស័យកសិកម្មនៅក្នុងប្រទេសជាច្រើន ហើយឥឡូវនេះ មាន​វត្តមាន​នៅក្នុងតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជា។ យោងតាមផែនការ ក្រុមហ៊ុន THACO AGRI កំពុងវិនិយោគលើការអភិវឌ្ឍន៍កសិកម្មទ្រង់ទ្រាយធំ លើផ្ទៃដី ១ម៉ឺនហិកតា នៅ​ក្នុង​ខេត្ត​ក្រចេះ តាមរយៈក្រុមហ៊ុនចំនួន ៣ (ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត Eastern Rubber​, ក្រុមហ៊ុន Binh Phuoc Kratie 2, ក្រុមហ៊ុន​ Sovannvuthy​។ ​ក្រុមហ៊ុន ក៏បានវិនិយោគលើ​ផ្ទៃដី ២៥ ​០០០ ហិកតា ក្នុងខេត្តរតនគិរី តាមរយៈក្រុមហ៊ុនចំនួន៣ (ក្រុមហ៊ុន ហ័ង អាញ់អណ្តូងមាស ក្រុមហ៊ុន ហ័ង អាញ់ លំផាត់ ក្រុមហ៊ុន ដូនពេញ អាហ្គ្រីកូ (​Daun Penh Agrico) ។
 


ដោយសារ​លក្ខណៈពិសេសខាង​ភូមិសាស្ត្រ បានជាជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅតំបន់ភូមិ​ភាគ​ឦសាន​នេះ នៅជួប​ការលំបាក​ជាច្រើន​។ ដូច្នេះហើយ ដើម្បីលើកកម្ពស់​ជីវភាព​រស់នៅ​របស់ប្រជាពលរដ្ឋនៅទីនេះ ក្រុមហ៊ុនបានយកចិត្តទុកដាក់ លើការ​កសាង​បណ្តាញ​គមនាគមន៍​ដឹកជញ្ជូន កន្លែងព្យាបាល ទឹកស្អាត ការបើកថ្នាក់បឋមសិក្សា។
 
ក្រៅពីនេះ​​ ក្រុមហ៊ុនក៏បានបង្កើតការងារជូនប្រជាពលរដ្ឋរាប់ពាន់នាក់ផងដែរ​​ (កម្មករ​ខ្មែរ​​ប្រមាណ ១​ម៉ឺន​នាក់ កំពុង​ធ្វើ​ការនៅក្នុងកសិដ្ឋានដាំដុះ​ និង​កសិដ្ឋាន​ចិញ្ចឹម​សត្វ​របស់​ក្រុមហ៊ុន) ហើយ​ក្រុមហ៊ុន​ ក៏​ត្រូវ​ការ​ជ្រើសរើស​បុគ្គលិក​រាប់​ម៉ឺន​នាក់​បន្ថែម​ទៀត។ ជាពិសេស ក្រុមហ៊ុនក៏ នឹងបណ្តុះ​បណ្តាល​ប្រជាពលរដ្ឋ លើបច្ចេកទេសកសិកម្ម ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍ការងារ និងសង្គម។



នាយក​ក្រុមហ៊ុន​ Thaco Agri នៅស្រុកស្នួលខេត្តក្រចេះបានឱ្យដឹងថា៖ «​គិតត្រឹម​នៅស្រុកស្នួល ក្រុមហ៊ុនក៏មានកម្មករសរុបជិត ៣ពាន់នាក់ ហើយត្រូវការជ្រើស​រើសកម្មករ​ច្រើនថែមទៀត ដើម្បីពង្រីកគោលដៅអភិវឌ្ឍន៍វិស័យកសិកម្ម នៅតំបន់ភូមិ​ភាគឦសាន​នៃ​ប្រទេស​កម្ពុជា»។
 
លោកក៏បានឱ្យដឹង​ថា ក្រៅពី​បើក​ប្រាក់​ឈ្នួល​២ដងក្នុងមួយខែសម្រាប់កម្មករ ក្រុមហ៊ុន​ ក៏​ផ្តល់​កន្លែង​ស្នាក់នៅ ទឹកស្អាត និងភ្លើង ដោយ​មិន​គិតថ្លៃ​ដែរ​។ ក្រុមហ៊ុន ក៏មាន​កន្លែង​ថែទាំសុខភាពសម្រាប់កម្មករផងដែរ។ កូនចៅរបស់មន្ត្រី និងកម្មករ ក៏ទទួលបាន​ការអប់រំ​នៅនឹង​កន្លែងថែមទៀត។ ​សាលារៀនត្រូវបានបង្កើតនៅក្នុងបរិវេណក្រុមហ៊ុន ហើយកម្មវិធីសិក្សាគឺ​ស្របតាមបទដ្ឋានរបស់រដ្ឋ និងមានលោកគ្រូ អ្នកគ្រូរបស់រដ្ឋចុះមកបង្ហាត់បង្រៀនផងដែរ។
 


លោក ស៊ា សំណាង កម្មករម្នាក់នៅក្នុងក្រុមហ៊ុនកសិកម្ម Thaco Agriculture ប្រចាំស្រុកស្នួលខេត្តក្រចេះបានឱ្យដឹងថា លោកបានចូលធ្វើការជាកម្មករចំការចេក​របស់​ក្រុមហ៊ុន​នេះ តាំងពីជាង៣ឆ្នាំមុន ពោលគឺនៅពេលវិបត្តិកូវីដ-១៩ ដែលកាលនោះមានមនុស្ស​ជាច្រើនបាត់បង់ការងារដោយសារតែកូវីដ-១៩។ លោក ស៊ា សំណាង បន្ថែមថា៖ «ខ្ញុំមិនមែនជាអ្នកខេត្តក្រចេះនេះទេ គឺមកពីខេត្តផ្សេង ហើយបានឮគេនិយាយថា ​ក្រុមហ៊ុនត្រូវការកម្មករធ្វើការនៅចំការចេក ដោយ​ផ្ដល់កន្លែងស្នាក់នៅអត់គិតថ្លៃ »។
   


 
កម្មករដដែលបន្តទៀតថា នៅពេលដំបូង លោកមកតែពីរនាក់ប្រពន្ធទេ ហើយក្រោយមកទៀត ដោយឃើញថាការងារនៅក្នុងក្រុមហ៊ុនមិនពិបាក រួមទាំងមានផ្ដល់កន្លែងស្នាក់នៅ លោក ក៏​បានហៅអ្នកស្រុកអ្នកភូមិ មកធ្វើការជាមួយជាបន្តបន្ទាប់។ «សម្រាប់ការងារនៅទីនេះ គឺអត់ពិបាកទេ ដូចឃើញជាក់ស្ដែងហើយ អត់មានការងារធ្ងន់ៗនោះទេ ចូលធ្វើការនៅព្រឹកម៉ោង៧ សម្រាកម៉ោង១០ និង៤៥នាទី និងចូលពេលរសៀលម៉ោង១ សម្រាកម៉ោង៤​និង៤៥នាទី ដោយទទួលបានប្រាក់សមរម្យផងដែរ»។ លោក ស៊ា សំណាង អះអាងដូច្នេះ៕
(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com