ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
វីដេអូ
កញ្ញា អ៊ូច សូដានី ប្រាប់​វិធីរចនាសៀវភៅ ដើម្បីឱ្យ​​មាន​ភាព​ទាក់​ទាញ​ដល់​កុមារ
18, Jul 2023 , 1:59 pm        
រូបភាព
ភ្នំពេញ៖ អ្នក​និពន្ធ​សៀវ​ភៅ​រឿង​សម្រាប់​កុមារ កញ្ញា អ៊ូច សូដានី​ បាន​និយាយ​ថា​ សៀវ​ភៅកុមារ​​​​​មួយ​ក្បាល​ ទម្រាំផលិត​​បាន​ចេញ​លក់​លើ​ទី​ផ្សារ​ ត្រូវ​ឆ្លង​កាត់​យ៉ាង​ហោច​ណាស់​ ៤​ដំ ណាក់​កាល​។ គឺ​អ្នក​សម្រប​សម្រួល​អត្ថបទ ត្រូវធ្វើ​ការ​ជា​មួយ​អ្នកនិពន្ធ វិចិត្រករ អ្នក​រចនា និងការ​បោះពុម្ព​។

 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកនាងទស្សនាកិច្ចសម្ភាស រវាង កញ្ញា ប៉ូ សាគុន អ្នកសារព័ត៌មានថ្មីៗ និងកញ្ញា អ៊ូច សូដានី អ្នក​និពន្ធ​សៀវ​ភៅ​​កុមារ និង​ជា​អ្នក​សម្រប​សម្រួល ការ​បោះពុម្ព​​​សៀវ​ភៅ ប្រចាំអង្គការ ស៊ីប៉ា ដូចតទៅ៖



ទម្រាំ​ទទួល​បាន​សៀវ​ភៅ​កុមារ​មួយ​ក្បាល​ ដាក់​លក់​នៅ​លើ​ទី​ផ្សារ​ កញ្ញា អ៊ូច សូដានី ថា​អ្នក​សម្រប​សម្រួល ត្រូវ​​ធ្វើការយ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត​ជាមួយ​អ្នក​និពន្ធ ដើម្បី​ប្រាកដ​ថារឿង​នោះ ​មាន​ភាព​ទាក់​ទាញ​សម្រាប់​កុមារ​។ បន្ទាប់​មក​ទៀត​ អ្នក​សម្រប​សម្រួលត្រូវ​ធ្វើ​ការ​ជា​មួ​យ​នឹង​វិចិត្រករ​។ ការ​គូររូប​​​​​ត្រូវ​តែ​ដឹង​ពី​ចិត្ត​សាស្ត្រ​ និង​ភាព​ចាប់​បាន​របស់​កុមារ។ មាន​ន័យ​ថា នៅ​ពេល​​កុមារ​​មើល​រូប​នោះ តើ​ពួក​គេ​​យល់​កម្រិត​ណា​។ ជំហាន​បន្ទាប់​គឺ​ការ​ធ្វើ​ការ​ជា​មួយ​អ្នក​រចនា​។ 
 
កញ្ញា អ៊ូច សូដានី ពន្យល់​បន្ថែម​៖ «ការ​កែ​​​គំនូរ​ត្រូវ​ឆ្លង​កាត់​៣​ដំណាក់​កាល​ ដោយ​មើល​លម្អិត​​ទៅ​លើ​ប្លង់​គំនូរ​។ នៅ​ពេល​ដាក់​ពណ៌​រួច​រាល់ យើង​ឈប់​កែហើយ​។ យើង​​ព្យាយាម​មិន​ប៉ះ​ពាល់​ស្នាដៃ​គេ​​ច្រើន​ទេ។ យើង​ដូច​គ្នា ​ប្រសិន​គេ​ប៉ះ​ពាល់​ស្នាដៃ​យើង​ច្រើន ក៏​យើង​មិន​សូវ​សប្បាយ​ចិត្ត​ដែរ​។ ​ប៉ុន្តែ​ការ​គូរ​រូប និង​ការ​ដាក់ទម្រង់​​អក្សរ​ ត្រូវ​មើល​យ៉ាង​ណា ​ឱ្យ​ក្មេង​មើលងាយ​​យល់»​​។
 
 

Tag:
 អំណាន
  អ៊ូច សូដានី
  អប់រំ
  សៀវភៅ​
  កុមារ​
© រក្សាសិទ្ធិដោយ thmeythmey.com