កីឡាអន្តរជាតិ
អន្តរជាតិ
មិត្តភាព៖ Man Utd ឈ្នះ Arsenal ២-០
23, Jul 2023 , 2:20 pm        
រូបភាព
Manchester United បានយកឈ្នះ Arsenal ២-០ ក្នុងប្រកួតមិត្តភាពកម្តៅសាច់ដុំត្រៀមបើករដូវកាលនៅទឹកដីអាម៉េរិក នៅថ្ងៃទី២៣ ខែកក្កដា។ មិត្តភាពបែបថ្មី តម្រូវឱ្យមានការទាត់ប៉េណាល់ទីបន្ថេមទៀត ដោយបិសាចក្រហមនៅតែឈ្នះកាំភ្លើងធំក្នុងលទ្ធផល ៥-៣។


 
ក្រោមក្រសែភ្នែកអ្នកគាំទ្រជាង៨ម៉ឺននាក់នៅកីឡដ្ឋាន MetLife ក្នុងក្រុង New Jersey សហរដ្ឋអាម៉េរិកប្រធានក្រុមថ្មី Bruno Fernandes ជាអ្នកសម្រេចទីគ្រាប់បើកឆាកនៅនាទី៣០មុនពេល Jadon Sancho បន្ថែមគ្រាប់ទីពីរនៅ៧នាទីបន្ទាប់។ បញ្ចប់ម៉ោងផ្លូវការ៩០នាទីក្រុមលោក Erik ten Hag ឈ្នះក្រុមលោក Mikel Arteta ក្នុងលទ្ធផល ២-០។
ដោយសារការប្រកួតមិត្តភាពកម្តៅសាច់ដុំមុនរដូវកាលថ្មី តម្រូវឱ្យមានការស៊ុតបាល់ប៉េណាល់ទីបន្ថែមទៀត ក្រុម Man Utd នៅតែទទួលជ័យជម្នះលើ Arsenal ក្នុងលទ្ធផល ៥-៣។ 
 
Man Utd និង Arsenal ដែលមានវត្តមានក្នុងការប្រកួត UEFA Champions League ជាថ្មីនៅរដូវកាលថ្មីនេះ បាននាំចូលកីឡាករសំខាន់ពីររូបដូចគ្នា។ ក្រុមដែលដឹកនាំដោយអ្នកចាត់ការទូទៅ Ten Hag ទើបយកបាន Mason Mount ពី Chelsea ក្នុងតម្លៃ ៧០លានដុល្លារ និង អ្នកចាំទី Andre Onana ពី Inter Milan ក្នុងតម្លៃ៦០លានដុល្លារ។ ដោយក្រុមលោក Arteta បានបញ្ចេញខ្ទង់ចំណាយដ៏ច្រើនដើម្បីនាំយក Declan Rice ពីក្រុម West Ham United ក្នុងតម្លៃកំណត់ត្រា ១៣៧លានដុល្លារ និង Kai Havertz ពី Chelsea តម្លៃជាង៧០លានដុល្លារ។
កាលពីរដូវកាលមុន Arsenal បញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ ក្នុងតារាងពិន្ទុ Premier League ស្របពេល Man Utd ស្ថិតនៅចំណាត់ថ្នាក់ទី៣ ដោយក្រុមទាំងពីរមានគម្លៀត៩ពិន្ទុ៕
 
 

Tag:
 Manchester United
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com