ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
គ.ជ.ប៖ អ្នកទៅបោះឆ្នោតមាន​ចំនួន៨១,៤៨ភាគរយ
23, Jul 2023 , 3:57 pm        
រូបភាព
របាយការណ៍បណ្តោះអាសន្ន​ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បង្ហាញថា អ្នក​ទៅ​បោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី​៧នេះ មាន​ចំនួន​៨១,៤៨ភាគរយ ក្នុងចំណោមអ្នកមាន​ឈ្មោះ​ក្នុងបញ្ជី។ តួលេខនេះ គឺ​លើ​ស​១ភាគរយ បើ​ធៀបនឹង​ការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងមក។

កាលពីអណត្តិទី៦ អ្នកទៅបោះឆ្នោត​មាន​ ៨៣,០២ភាគរយ។ អត្រាអ្នកទៅបោះច្រើនជាងគេ​គឺក្នុងអាណត្តិទី២ឆ្នាំ១៩៩៨ ដែលមាន៩៣,៧៤ភាគរយ រីឯអត្រាតិចជាងគេគឺក្នុងអាណត្តិទី​៥ ដែលមាន​៦៩,៦១ភាគរយ៕



© រក្សាសិទ្ធិដោយ thmeythmey.com