ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
ប្រធាន គ.ជ.ប៖ ការបោះឆ្នោត​ប្រព្រឹត្ត​ទៅប្រក្រតី​តាមការគ្រោងទុក
23, Jul 2023 , 6:40 pm        
រូបភាព
 លោក ប្រាជ្ញ ចន្ទ ប្រធាន​គណៈកម្មាធិការជាតិ​រៀបចំការ​បោះឆ្នោត (គ.ជ.ប) នា​ល្ងាចថ្ងៃអាទិត្យ ទី​២៣ ខែ​កក្កដា នេះ បាន​ដឹកនាំសន្និសីទសារព័ត៌មាន​ស្តីពីការ​បូក​សរុបព្រឹត្តិការណ៍​ទូទៅ​នៃដំណើ​រ​ការ​បោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី​៧។



លោក​បាន​អះអាងថា ដំណើរ​ការ​បោះឆ្នោត​ប្រព្រឹត្តទៅប្រក្រតី និងដោយ​រលូន ទៅតាម​ការគ្រោងទុក ខណៈរបាយការណ៍បឋម​បង្ហាញថា ចំនួន​អ្នកទៅ​បោះឆ្នោតមាន​ ៨៤,៥៨ភាគរយ។ ក្រៅពី​ផ្តល់​របាយការណ៍ពាក់ព័ន្ធនានា ទាក់ទងនឹង​អ្នក​សង្កេត​ការណ៍ជាតិ អន្តរជាតិ ភ្នាក់ងារបក្សនយោបាយ និង​អ្នកសារព័ត៌មាន ប្រធានគ.ជ.ប បាន​លើកឡើង​ពីករណី​មួយចំនួន​ដែល​កើតឡើងនៅមុនការបោះឆ្នោត ក្នុងនោះ​បញ្ហាដែល​បង្ក​ឡើង​ដោយ​ភ្លៀងធ្លាក់ និងអគ្គិភ័យ ប៉ុន្តែ​គ.ជ.ប បាន​ដោះស្រាយទាន់ពេល​វេលា។

ទាក់ទងនឹង​ការ​ញុះញង់កុំឲ្យ​ទៅបោះឆ្នោត ឬគូសបំផ្លាញ​សន្លឹក​ឆ្នោត លោក ប្រាជ្ញ ចន្ទ បាន​បញ្ជាក់ថា គ.ជ.ប បាន​ព្យាយាម​អប់រំណែនាំពលរដ្ឋឱ្យ​ទៅ​បោះឆ្នោត ហើយ​ក៏មាន​ចំណាត់ការមួយចំនួន​លើអ្នក​បំផុស​បំផុល​ផងដែរ។

លោកអះអាងថា លទ្ធផល ការត្រួតពិនិត្យ និងការផ្ទៀងផ្ទាត់ ផ្សេងៗ នឹងដំណើរការតាមប្រព័ន្ធកុំព្យូទ័រ ហើយ​ប្រមាណវិធី នឹងអនុវត្ត​ដោយដៃ និងតាម​ម៉ាស៊ីនគិតលេខពីសំណាក់មន្ត្រីគ.ជ.ប៕

© រក្សាសិទ្ធិដោយ thmeythmey.com