ជាតិ
សេដ្ឋកិច្ច
​​​ន​យោ​បាយ​ជាតិ​
គ.ជ.ប ចំណាយជាង​៥០លាន​ដុល្លារសម្រាប់ការបោះឆ្នោតអាណត្តិទី៧នេះ
23, Jul 2023 , 6:55 pm        
រូបភាព
 ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានថ្មីៗ នាសន្និសីទបូកសរុបសភាពការណ៍ទូទៅនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី​៧ លោក ទេព នីថា អគ្គ​លេខាធិការគណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត (គ.ជ.ប) បាន​បញ្ជាក់ថា គ.ជ.ប ចំណាយ​ក្នុងខ្ទង់​ជាង​៥០​លាន​ដុល្លារអាម៉េរិក​លើ​ការរៀបចំការបោះឆ្នោតនេះ។



លោកបានបញ្ជាក់ថា គ.ជ.ប ចំណាយ​ប្រមាណ២ម៉ឺន​រៀល​លើការរៀបចំ​លិខិតស្នាមឯកសារនៃអ្នក​បោះឆ្នោតម្នាក់ៗ ហើយការ​ចំណាយ​ច្រើនបំផុតនោះ គឺ​លើ​សម្ភារបោះឆ្នោត និងមន្ត្រី​រៀបចំការ​បោះឆ្នោត​ជាង​១៥ម៉ឺននាក់ ដោយ​ជាង១៤ម៉ឺននាក់ក្នុងរយៈពេល​ខ្លី និងជាង១ម៉ឺននាក់ ជាមន្ត្រីថ្នាក់​ខេត្ត និង​ថ្នាក់ជាតិ៕


© រក្សាសិទ្ធិដោយ thmeythmey.com