ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
លោក កឹមរ័ត្ន វិសិដ្ឋ៖ កម្ពុជាឈានដល់ដំណាក់កាលប្រជាធិបតេយ្យចាស់ទុំ
24, Jul 2023 , 7:59 pm        
រូបភាព
លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល
លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល
លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានសង្កេតឃើញថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ មានភាពត្រឹមត្រូវ សេរី យុតិធម៌ សណ្តាប់ធ្នាប់ និងមិនមានការបំភិនបំភ័យអ្វីទាំងអស់។ លោកបានបញ្ជាក់ថា នេះជាចំណុចមួយ ដែលបង្ហាញពីនយោបាយចាស់ទុំ នៃដំណើរការប្រជាធិបតេយ្យ ។

 
ថ្លែងចំពោះមុខអ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានរបស់អង្កេតការណ៍ជាតិនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី២៤កក្កដា នាសណ្ឋាការ Hyatt រាជធានីភ្នំពេញ លោក កឹមរ័ត្ន វិសិដ្ឋ បានមើលឃើញថា រដ្ឋាភិបាលបានបង្កបរិយាកាសយ៉ាងល្អ ខណៈគណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប)  ជួយសម្រួល និងយកចិត្តទុកដាក់លើគ្រប់គណបក្សនយោបាយ ស្របតាមច្បាប់ជាធរមាន ។ 
 
 
«ទាំងនេះ គឺជាកត្តាគន្លឹះដែលធ្វើឱ្យការរៀបចំបោះឆ្នោតលើកនេះប្រព្រឹត្តិបានត្រឹមត្រូវ សេរី យុតិធម៌។ ចំណុចមួយដែលបានឃើញទាំងអស់គ្នា ហើយភ្ញាក់ផ្អើលនោះ គឺអត្រាអ្នកទៅបោះឆ្នោតមានរហូតដល់ជាង៨៤ភាគរយ»។ នេះជាការលើកឡើងរបស់លោក វិសិដ្ឋ ដោយបន្តនិយាយដូច្នេះ៖ « ខ្ញុំគិតថា នេះជាអត្រាខ្ពស់ណាស់ បើធៀបនឹងអត្រាដែលពលរដ្ឋទៅបោះឆ្នោតនៅតាមបណ្តាប្រទេសផ្សេងៗក្នុងពិភពលោក»។
 
យោងតាមលទ្ធផលបឋមក្រៅផ្លូវការ គណបក្សប្រជាជនកម្ពុជាឈ្នះ១២០អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន៥អាសនៈពីការបោះឆ្នោត ដែលមានគណបក្ស១៨ចូលរួមប្រកួតប្រជែង ។ ពលរដ្ឋចូលរួមបោះឆ្នោតជាង៨,២លាននាក់ ដែលស្មើនឹង៨៤,៥៨ភាគរយនៃបញ្ជីឈ្មោះអ្នកបោះឆ្នោត ជាង៩លាននាក់៕
 

Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com