ជាតិ
ក្រសួងអប់រំ ចំណាយថវិកា ៧០លានដុល្លារ កែលម្អការអប់រំចំណេះទូទៅ
27, Jul 2023 , 8:59 pm        
រូបភាព
សកម្មភាពដឹកនាំប្រជុំដោយ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងសហការី រូបភាពពី៖ ក្រសួងអប់រំ
សកម្មភាពដឹកនាំប្រជុំដោយ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងសហការី រូបភាពពី៖ ក្រសួងអប់រំ
ដោយ៖ សុង សុធាវី 
 
ភ្នំពេញ៖ គម្រោងកែលម្អការអប់រំចំណេះទូទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា ចាប់ផ្តើមអនុវត្តន៍ ពីឆ្នាំ២០២២ ដល់ ២០២៦។ ក្រសួង គ្រោងចំណាយ៧០លានដុល្លារ លើគម្រោងនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ នាថ្ងៃទី ២៦ ខែកក្កដា។

 
ក្រសួងអប់រំ យុវជន និងកីឡា បានបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការអនុវត្តគម្រោងកែលម្អការអប់រំ ចំណេះទូទៅ ដើម្បីលើកទិសដៅបន្ដ។ ក្នុងកិច្ចប្រជុំខាងលើ រដ្ឋមន្រ្តីអប់រំ លោក ហង់ ជួន ណារ៉ុន   បានជំរុញការអនុវត្ត ឱ្យមានប្រសិទ្ធិភាពដូច្នេះ៖ «ត្រូវចុះទៅសាលាឱ្យបានជាប់លាប់ ទើបដឹងពីសមិទ្ធកម្ម។ ការប្រជុំប្រចាំត្រីមាសរបស់គម្រោង គឺប្រជុំនៅសាលារៀនណាមួយ និងលើកទឹកចិត្តឱ្យនាយកសាលានិយាយពីបញ្ហាប្រឈមប្រាប់យើង ដើម្បីដោះស្រាយចំទិសដៅ។ ស្នើឱ្យមានការប្រជុំរួមគ្នា រវាងក្រសួង និងដៃគូដ៏ទៃទៀត ដើម្បីពិនិត្យពីការអនុវត្ត គម្រោងរួមគ្នា និងដោះស្រាយរួមគ្នា»។

ចំពោះថវិកាអនុវត្តគម្រោងនេះ បានមកពីកម្ចីធនាគារពិភពលោក ចំនួន ៦០លានដុល្លារ, ថវិកា GPE ចំនួន ៩,២៥លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ១លានដុល្លារ ៕ 
 
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន  និងកីឡា  លោក ហង់ជួន ណារ៉ុន រូបភាពពី៖ ក្រសួងអប់រំ

 

Tag:
 វិស័យអប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com