ជាតិ
អត្ថបទពាណិជ្ជកម្ម
​ ក្រុមហ៊ុន ខេមប្រ៊ូវ និងរោងភាពយន្តប៉្រាមស៊ីនេផ្លិច ប្រារព្ធពិធីចុះអនុស្សារណៈស្តីពីភាពជាដៃគូអាជីវកម្មក្នុងការផ្តត់ផ្គង់ភេសជ្ជៈ ប៉ិបស៊ី
08, Aug 2023 , 10:39 am        
រូបភាព
ក្រុមហ៊ុន ខេមប្រ៊ូវ និងរោងភាពយន្តប្រ៉ាមស៊ីនេផ្លិច បានប្រកាសភាពជាដៃគូអាជីវកម្មក្នុងការផ្តត់ផ្គង់ភេសជ្ជៈ ប៉ិបស៊ី ផ្តាច់មុខនៅរោងភាពយន្តប្រ៉ាមស៊ីនេផ្លិចគ្រ​ប់សាខាទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា។ កម្មពិធីនេះ បានប្រព្រឹត្តឡើងកាលថ្ងៃទី​០៣ ខែសីហា ឆ្នាំ២០២៣​ នៅរោងភាពយន្តប្រ៉ាមស៊ីនេផ្លិច សាខាទួលគោក (Samai Square) ដោយមានការចូលរួមពីថ្នាក់ដឹកនាំរបស់ភាគីទាំងពីរ ក៏ដូចជាតារាកិត្តិយស ដែលកំពុងមានប្រជាប្រិយភាពជាច្រើនរូបដូចជា លោក នីកូ លោក G-Devit និង លោក Tena  រួមជាមួយភ្ញៀវកិត្តិយសជាច្រើននាក់ទៀត។

ថ្នាក់ដឹកនាំ ក្រុមហ៊ុន ខេមប្រ៊ូវ  បានមានប្រសាសន៍ថា « ប៉ិបស៊ី​ ជាពាណិជ្ជសញ្ញាអន្តរជាតិ ស្តង់ដារខ្ពស់ ផលិតដោយក្រុមហ៊ុន ខេមប្រ៊ូវ ក្រោមការអនុញ្ញាតពីក្រុមហ៊ុន PEPSICO INC ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ហើយផលិតផល PEPSICO បានចែកចាយក្នុងព្រះរាជាណាចក្រកម្ពុជាមានដូចជា​ ភេសជ្ជៈ Pepsi, Mirinda, 7Up និង Sting។
  


ការចាប់ដៃគូអាជីវកម្មជាមួយប្រ៉ាមស៊ីនេផ្លិច ជាសកម្មភាពមួយឆ្លុះបញ្ចាំងពីឆន្ទៈរបស់យើង។» ថ្នាក់ដឹកនាំ ក្រុមហ៊ុន ខេមប្រ៊ូវ  បានបន្តទៀតថា «ប្រ៉ាមស៊ីនេផ្លិច ជាដៃគូដ៏មានសក្តានុពលមួយ ដែលជួយនាំយកបែបផែនជីវិតមានវប្បធម៌ចម្រុះ និងការកម្សាន្ដដ៏សម្បូរបែបតាមរយៈខ្សែភាពយន្ត ដែលនេះក៏ជាគោលបំណងស្នូលរបស់ ប៉ិបស៊ី ផងដែរ។»
 
ថ្នាក់ដឹកនាំ នៃរោងភាពយន្តប្រ៉ាមស៊ីនេផ្លិច  ក៏បានថ្លែងផងដែរថា «រោងភាពយន្តប្រ៉ាមស៊ីនេផ្លិច  គឺជារោងកុន ដែលបង្កើតឡើងដោយជនជាតិកូរ៉េ គ្រប់គ្រង និងបម្រើសេវាកម្មដោយជនជាតិខ្មែរយើង ហើយបច្ចុប្បន្នយើងមានសាខានៅប្រទេសម៉ុងហ្គោល និងកំពុងរៀបចំដំណើរការនៅប្រទេសផ្សេងទៀតផងដែរ​។​ រោងភាពយន្តប្រ៉ាមស៊ីនេផ្លិច ពិតជាមានកិត្តិយស និង សប្បាយរីករាយ ដែលបានចាប់ដៃគូអាជីវកម្មជាមួយក្រុមហ៊ុន ខេមប្រ៊ូវ ដែលជាក្រុមហ៊ុនភេសជ្ជៈឈានមុខគេមួយនៅកម្ពុជា។ យើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា បើចង់ឲ្យការទស្សនាភាពយន្តពោរពេញទៅដោយភាពរីករាយ និងអនុស្សាវរីយ៍ជាមួយដៃគូ មិត្តភក្តិ ឬ ក្រុមគ្រួសារ គឺយើងគួរតែមានពោតផ្ទុះដ៏ឈ្ងុញឆ្ងាញ់ ជាមួយនឹងភេសជ្ជៈ ប៉ិបស៊ី ត្រជាក់ៗនៅក្នុងដៃ។ 
 
ហើយនេះគឺភាពជាដៃគូពាណិជ្ជកម្ម​ និងជាកិច្ចសហការប្រកបដោយយុទ្ធសាស្ត្រ និងការជឿជាក់ ដើម្បីភាពជោគជ័យរួមគ្នាយូរអង្វែង។ ចាប់ពីពេលនេះតទៅ អតិថិជនអាចញាំ ផលិផល ប៉ិបស៊ី ត្រជាក់ស្រស់ស្រាយ នាពេលកំពុងទស្សនាភាពយន្តនៅគ្រប់សាខាទាំងអស់នៃរោងភាពយន្តប្រ៉ាបស៊ីនេផ្លិច៕
 
(អត្ថបទពាណិជ្ជកម្ម)








 


© រក្សាសិទ្ធិដោយ thmeythmey.com