កីឡាអន្តរជាតិ
អន្តរជាតិ
លីគកំពូលអង់គ្លេស ឈានចូលរដូវកាលទី១២៥ នៅពេលម្ចាស់ជើងឯក Man City ជួប Burnley
10, Aug 2023 , 2:39 pm        
រូបភាព
ការប្រកួតលីគកីឡាបាល់ទាត់អង់គ្លេស Premier League រដូវកាលថ្មី ២០២៣-២៤ នឹងចាប់ផ្តើមនៅចុងសប្តាហ៍នេះ។ ម្ចាស់ការពារតំណែងជើងឯក Manchester City ជួប Burnley ក្នុងជំនួបបើកឆាកមុនគេបង្អស់ នៅរាត្រីថ្ងៃទី១១ ខែសីហា វេលាម៉ោង២អាធ្រាត្រ [ម៉ោងនៅកម្បុជា]។ សប្តាហ៍ដំបូង មានជំនួបខ្លាំងប៉ះខ្លាំងមួយគូប៉ុណ្ណោះរវាង Chelsea ទល់ Liverpool។



រដូវកាល ២០២៣-២៤ ជារដូវកាលទី៣២ ដែលប្រើឈ្មោះ Premier League និងជារដូវកាលទី១២៥ ចាប់តាំងពីបង្កើតលីគកីឡាបាល់ទាត់កំពូលអង់គ្លេសមក។ រដូវកាល ២០២៣-២៤ នឹងចាប់ផ្តើមការប្រកួតពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ នឹងបញ្ចប់នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។
 
ចំណោមក្រុមទាំង២០ នៅលីគកំពូលរដូវកាលថ្មីនេះ មានក្រុម៣ Burnley, Sheffield United និង Luton Town ទើបឡើងពីលីគទី២ Championship ជំនួស Leicester City, Leeds United និង Southampton ដែលធ្លាក់ទៅលីគទី២វិញ។
 
Man City ដែលឈ្នះជើងឯក Premier League ៤លើកជាប់គ្នា ក្នុងប្រវត្តិសាស្រ្តលីគកំពូលអង់គ្លេស នឹងត្រូវបើកយុទ្ធនាការការពារជើងតំណែងជើងឯករបស់ខ្លួន ដោយត្រូវប៉ះ Burnley នៅជំនួបបើករដូវកាល។
 
ដោយឡែកពានរង្វាន់ EFL ឆ្នាំ២០២៣-២៤ បានចាប់ផ្តើមប្រកួតជម្រុះជុំទី១ មុនេគេរួចមកហើយ ចាប់តាំងពីថ្ងៃទី៤ ខែសីហា។ Manchester United ជាក្រុមការពារតំណែងជើងឯកពានលីគខាប់របស់អង់គ្លេសមួយនេះ។
 
ជំនួប៩គូផ្សេងទៀតនៅសប្តាហ៍ដំបូង Premier League៖
 
ថ្ងៃទី១២ ខែសីហា
Arsenal ទល់ Nott'm Forest ម៉ោង៦:៣០ នាទីល្ងាច
AFC Bournemouth ទល់ West Ham ម៉ោង៩:០០នាទីយប់
Brighton ទល់ Luton Town ម៉ោង៩:០០នាទីយប់
Everton ទល់ Fulham ម៉ោង៩:០០នាទីយប់
Sheff Utd ទល់ Crystal Palace ម៉ោង៩:០០នាទីយប់
Newcastle ទល់ Aston Villa ម៉ោង១១:៣០នាទីយប់
 
ថ្ងៃទី១៣ ខែសីហា
Brentford ទល់ Spurs ម៉ោង៨យប់
Chelsea ទល់ Liverpool ម៉ោង១០:៣០នាទីយប់
 
ថ្ងៃទី១៤ ខែសីហា
Man Utd ទល់ Wolves ម៉ោង២អាធ្រាត្រ
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com