ជាតិ
អត្ថបទពាណិជ្ជកម្ម
លោកស្រី ឡៃ ស៊ូយៀក ម្ចាស់ផលិតផលប្រេន Miss ទទួលបានពានរង្វាន់ចំនួន ៥ជាថ្មី
10, Aug 2023 , 3:05 pm        
រូបភាព
លោកស្រី ឡៃ ស៊ូយៀក ម្ចាស់ផលិតផលប្រេន Miss មានមោទកភាពយ៉ាងខ្លាំង ដោយត្រូវបានគណៈកម្មាការវាយតម្លៃពានរង្វាន់ដ៏ធំមួយនៅក្នុងប្រទេស បានផ្តល់កិត្តិយសឱ្យដាក់ ស្ដង់តាំងលក់ផលិតផល Miss នៅលើឆាកអន្តរជាតិ។ គោលបំណង ដើម្បីផ្សព្វផ្សាយពីសក្តានុពល របស់ប្រេន Miss ដោយគ្មានលក្ខខណ្ឌ និងចាត់ទុកជាផលិតផលទីមួយ ដោយមានសិទ្ធិមុនគេតែមួយគត់ ដែលមានសិទ្ធិអាចបញ្ជរតាំងលក់ផលិតផលនៅក្នុងកម្មវិធី។

ដោយមើលឃើញពីស្តង់ដារផលិតផល ទីផ្សារ និងការទទួលស្គាល់ ក្នុងការប្រើប្រាស់ពី​អតិថិជន កាន់តែធ្វើឱ្យផលិតផល Miss ក្លាយជាប្រេនដ៏ល្បីសុសសាយ ហើយលោកស្រីក៏ទទួលបានពានចំនួន ៥ ធ្វើឱ្យម្នាក់ៗភ្ញាក់ផ្អើលផងដែរ។ លោកស្រីមិនត្រឹមតែជាប់ ជាស្ត្រីដែលឈ្នះពានរង្វាន់ដល់ទៅ ៥ម្នាក់ឯងប៉ុណ្ណោះទេ ប៉ុន្តែក៏ចាត់ទុកថា ជាកិត្តិយសដ៏ធំផងដែរ។
  


លោកស្រី ឡៃ ស៊ូយៀក ក៏បានថ្លែងអំណរគុណចំពោះអតិថិជន និងតំណាងចែកចាយគ្រប់គ្នាដែលផ្តួចផ្តើម ហើយនាំឱ្យមានសមិទ្ធផលទាំងនេះកើតឡើង សម្រាប់ប្រេន Miss ទាំង​មូល​។ លោកស្រី បានបញ្ជាក់ថាកូនខ្មែរធ្វើបាន ហើយក៏ជាមោទកភាពផងដែរ សម្រាប់ស្ត្រីខ្មែរមួយរូប ក្រោយត្រូវបានគណៈកម្មាការប្រកាសឱ្យមានសិទ្ធិដាក់ស្ដង់ បញ្ជរតាំងលក់ផលិតផលក្នុងកម្មវិធីអន្តរជាតិមួយនេះ ដែលជាផលិតផលខ្មែរ៕ 
 
 





 
(អត្ថបទពាណិជ្ជកម្ម)



© រក្សាសិទ្ធិដោយ thmeythmey.com