កីឡាជាតិ
ជាតិ
ព្រះខ័នរាជស្វាយរៀង យកឈ្នះភ្នំពេញក្រោន ក្នុងលទ្ធផល ២-១ នៅសប្ដាហ៍ទី២
12, Aug 2023 , 11:27 am        
រូបភាព
ព្រះខ័នរាជ ស្វាយរៀង ប្រកួតជាមួយ ភ្នំពេញក្រោន រូបពី Cambodian Premier League
ព្រះខ័នរាជ ស្វាយរៀង ប្រកួតជាមួយ ភ្នំពេញក្រោន រូបពី Cambodian Premier League
ម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះលើ ​ភ្នំពេញក្រោន ម្ចាស់ជើងឯកលីគ​កំពូល​រដូវ​កាល​២០២២ ក្នុងលទ្ធផល ២-១ នាការប្រកួត Cambodian Premier League សប្ដាហ៍​ទី​២ កាលពីថ្ងៃទី១១សីហា ឆ្នាំ២០២៣ នៅកីឡដ្ឋានខេត្តស្វាយរៀង។ ២គ្រាប់របស់ម្ចាស់​​ផ្ទះ រកបានដោយកីឡាករ Marcus Haber។ ចំណែក ១គ្រាប់ របស់ក្រុមភ្ញៀវ រកបាន​ដោយ កីឡាករ ប្រាក់ ធីវ៉ា។



ព្រះខ័នរាជស្វាយរៀង មិនបានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនខកចិត្ត​ឡើយ ដោយ​បានយកឈ្នះ ភ្នំ​ពេញ​ក្រោន ក្នុងលទ្ធផល ២-១ កាលពីថ្ងៃទី១១ ខែសីហា។ ការ​ប្រកួត​នៅកីឡដ្ឋាន​ខេត្ដ​ស្វាយ​រៀងនោះ ក្រុមភ្ញៀវបាននាំមុខម្ចាស់ផ្ទះ ១-០ នៅនាទី៣០ ដោយ​ការស៊ុតបញ្ចូល​ទី​របស់កីឡាករ ប្រាក់ ធីវ៉ា។ លុះចូលដល់តង់ទី២​ ម្ចាស់ផ្ទះ បាន​វាយ​បក ភ្នំពេញក្រោន ក្នុងលទ្ធផល ២-១ ដោយកីឡាករ Marcus Harber នៅនាទី៤៨ និង​នាទី​៩០+៣។
 
ក្នុងសប្ដាហ៍ទី២ដដែលនេះ ណាហ្គាវើលដ៍ ត្រូវ​បើកទ្វារកីឡដ្ឋានខេត្តកំពង់ស្ពឺស្វាគមន៍ វិសាខា នៅម៉ោង៦:០០ល្ងាច ថ្ងៃទី១២ ខែសីហានេះ ​ស្របពេលដែល អាយ អេស អាយ ដង្កោ​សែនជ័យ  ទទួលក្រុមបាល់ទាត់ព្រៃវែង នៅកីឡដ្ឋាន AIA KMH Park។
ចំណែកនៅថ្ងៃទី១៣ ខែសីហា វេលាម៉ោង ៣:៤៥រសៀល គិរីវង់សុខសែនជ័យ ត្រូវប្រកួត​ជាមួយ កងយោធពលខេមរភូមិន្ទនៅកីឡដ្ឋានគិរីវង់សុខសែនជ័យ។ រីឯ​បឹងកេត ប៉ះជា​មួយ អង្គរថាយហ្គឺរ នៅពហុកីឡដ្ឋានអូឡាំពិក វេលាម៉ោង ៦:០០ល្ងាច៕
 
 

Tag:
 បាល់ទាត់
  ព្រះខ័នរាជស្វាយរៀង
  ភ្នំពេញក្រោន
  Cambodian Premier League
© រក្សាសិទ្ធិដោយ thmeythmey.com