ជាតិ
សង្គមជាតិ
សមត្ថកិច្ច បានបង្ក្រាប និងដកហូតគ្រឿងញៀនជាង៤៦៥គីឡូក្រាមនៅភ្នំពេញ
12, Aug 2023 , 4:19 pm        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ
 
ភ្នំពេញ៖ សមត្ថកិច្ច បានចុះបង្ក្រាបគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន៤៦៥ដុំ ស្មើទម្ងន់ ៤៦៥គីឡូក្រាម និង៦៥១ក្រាម ព្រមទាំងឃាត់ខ្លួនបានជនសង្ស័យ ២នាក់ជាជនជាតិថៃ។ នេះបើតាមស្នងការនគរបាលជាតិ។


 
ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅ២ទីតាំងខុសគ្នា នៅរាជធានីភ្នំពេញ គឺគោលដៅទី១ នៅផ្លូវលំស្ថិតភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។ ចំណែកគោលដៅទី២ គឺនៅបុរីមួយកន្លែង ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។  ប្រតិបត្តិការនេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ជាជនជាតិថៃ។
 
បើតាមស្នងការនគរបាលជាតិ នេះជាករណីចរាចរគ្រឿងញៀនឆ្លងដែន ពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវ ចូលកម្ពុជា ដែលសមត្ថកិច្ចជំនាញ បានចំណាយពេលស្រាវជ្រាវប្រមាណ២ខែមកហើយ។
 
ជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមច្បាប់។ ស្នងការនគរបាលជាតិ បញ្ជាក់ដូច្នេះ៕


រូបភាពពី៖ អគ្គស្នងការដ្ឋាននគរបាលជាតិ


Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com