កីឡាជាតិ
ជាតិ
ម្ចាស់ផ្ទះ ចាញ់ក្រុមភ្ញៀវយ៉ាងដំណំ ក្នុងការប្រកួត Cambodian Premier League សប្ដាហ៍ទី២
13, Aug 2023 , 12:59 pm        
រូបភាព
ការប្រកួតរវាង អាយ អេស អាយដង្កោសែនជ័យ និងព្រៃវែង
ការប្រកួតរវាង អាយ អេស អាយដង្កោសែនជ័យ និងព្រៃវែង
ក្រុមម្ចាស់ផ្ទះ អាយ អេស អាយ ដង្កោសែនជ័យ ត្រូវក្រុមភ្ញៀវព្រៃវែង លុតក្នុងលទ្ធផល ៥-០ នៅម៉ោង ៦:០០ ល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ នៅកីឡដ្ឋាន AIA KHM Park ស្របពេល ណាហ្គាវើលដ៍ ចាញ់ វិសាខា ក្នុងលទ្ធ ៤-១ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ។


បើទោះជាមានកីឡាករ សំខាន់មួយចំនួន របួសធ្ងន់ និងអវត្តមានសម្រាប់ប្រកួតនេះ ព្រៃវែង នៅតែអាចរកបាន ៣ពិន្ទុ លើម្ចាស់ផ្ទះ ដោយមិនឲ្យ ក្រុម អាយ អេស អាយ ដង្កោសែនជ័យ មានគ្រាប់បាល់វាយបកឡើយ។ ៥គ្រាប់ របស់ព្រៃវែង រកបានដោយកីឡាករ ផាន សុផេន (នាទី២៣, ៤២), កីឡាករ Takeshita Masatoshi (នាទី៣៤, ៤៨) និងកីឡាករ So Omae (នាទី៥១)។
 
ទន្ទឹមគ្នានេះដែរ ក្រុមភ្ញៀវ វិសាខា បានយកឈ្នះក្រុមណាហ្គាវើលដ៍ ក្នុងលទ្ធផល ៤-១ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ។ ៤គ្រាប់របស់ក្រុមភ្ញៀវ រកបានដោយកីឡាករ De Olivera Jonata (នាទី១៩), Bektur Amangeldiev របស់ណាហ្គាវើលដ៍ (OG នាទី៤៤), កីឡាករ ស៊ិន កក្កដា (នាទី៥៥) និងកីឡាករ ស៊ិន សុផាណាត់ (នាទី៨៩)។ ចំណែក ១គ្រាប់របស់ណាហ្គាវើលដ៍ រកបានដោយកីឡាករ Bektur Amangeldiev នៅនាទី៥៣។
 
ដោយឡែក ការប្រកួតសប្ដាហ៍ទី២ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៣:៤៥ រសៀល គិរីវង់សុខសែនជ័យ ត្រូវប្រកួតជាមួយ កងយោធពលខេមរភូមិន្ទនៅកីឡដ្ឋានគិរីវង់សុខសែនជ័យ។ រីឯបឹងកេត ប៉ះជាមួយ អង្គរថាយហ្គឺរ នៅពហុកីឡដ្ឋានអូឡាំពិក វេលាម៉ោង ៦:០០ល្ងាច៕
 


Tag:
 បាល់ទាត់
  Cambodian Premier League
© រក្សាសិទ្ធិដោយ thmeythmey.com