ជាតិ
ផ្ទៃដីដែនជម្រកសត្វព្រៃព្រែកប្រសព្វ ត្រូវបានពង្រីកដល់ជាង ១៤ម៉ឺនហិកតា
13, Aug 2023 , 3:59 pm        
រូបភាព
សត្វក្ដាន់ ត្រូវបានថតដោយ ម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងដែនជ្រកសត្វព្រៃព្រែកប្រសព្វ (រូបពី ក្រសួងបរិស្ថាន)
សត្វក្ដាន់ ត្រូវបានថតដោយ ម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងដែនជ្រកសត្វព្រៃព្រែកប្រសព្វ (រូបពី ក្រសួងបរិស្ថាន)
ដោយ៖ សែម ប្រាក់ដាវ
 
ភ្នំពេញ៖ រដ្ឋាភិបាល សម្រេចពង្រីកទំហំផ្ទៃដី ដែនជម្រកសត្វព្រៃព្រែកប្រសព្វ ដែលស្ថិតក្នុងភូមិសាស្រ្តខេត្តក្រចេះ ជាង១.៤៥ពាន់ហិកតាបន្ថែម ពោលគឺពង្រីពីផ្ទៃដី ១២ ៧៧០ហិកតា ដល់ ១៤ ២២១ហិកតា។ នេះបើតាមអនុក្រឹត្យ ស្ដីពីការកែប្រែដែនជម្រកសត្វព្រៃព្រែកប្រសព្វចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។


 
យោងតាមអនុក្រឹត្យនេះ ការបង្កើនទំហំផ្ទៃដីនៅតំបន់ដែនជម្រកសត្វព្រៃនេះ នឹងជំរុញការអភិវឌ្ឍសហគមន៍មូលដ្ឋាន សេដ្ឋកិច្ច រួមទាំងការសិក្សាស្រាវជ្រាវ និងថែរក្សា និងការពារសោភ័ណភាពធម្មជាតិ ឬទេសភាព ប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះ។ 
 
ក្រសួងបរិស្ថាន មានសមត្ថកិច្ចលើការរៀបចំ និងគ្រប់គ្រងដែនជម្រកសត្វព្រៃព្រែកប្រសព្វ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ  ដើម្បីធានាកិច្ចគាំពារបរិស្ថាន ការអភិរក្សប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព។ អនុក្រឹត្យ បញ្ជាក់ដូច្នេះ៕

Tag:
 បរិស្ថាន
  ដែនជម្រកសត្វព្រៃ
  ព្រែកប្រសព្វ
© រក្សាសិទ្ធិដោយ thmeythmey.com