ជាតិ
ក្រសួងទេសចរណ៍ បន្តពង្រឹងគុណភាពកាណូតទេសចរណ៍កម្ពុជា
13, Aug 2023 , 8:19 pm        
រូបភាព
រូបភាពពី៖ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ
រូបភាពពី៖ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ
ដោយ៖ សែម ប្រាក់ដាវ
 
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បន្តពង្រឹងគុណភាព និងស្ដង់ដាអាជីវកម្មកាណូតទេសចរណ៍កម្ពុជា ដើម្បីទេសចរធ្វើដំណើរតាមផ្លូវទឹកមានសុវត្ថិភាព និងស្របតាមស្តង់ដា។ ក្រសួង បានវាយតម្លៃសុវត្ថិភាព និងគុណភាពសេវាកម្មកាណូតទេសចរណ៍កម្ពុជា ផ្អែកលើការវិនិច្ឆ័យចំនួន៣៤ និងលក្ខខណ្ឌតម្រូវចំនួន១៩។


 
បើតាមក្រសួងទេសចរណ៍ កាណូតទេសចរណ៍ ត្រូវផ្តោតលើសូចនាករពីបរិស្ថាន  ការតុបតែងខាងក្នុង សុវត្ថិភាព សម្ភារប្រើប្រាស់ បុគ្គលិក និងការបម្រើសេវាកម្មទេសចរណ៍ជាដើម។ ក្រសួងទេសចរណ៍ កំពុងទទួលពាក្យស្នើសុំពីម្ចាស់អាជីវកម្មកាណូតទេសចរណ៍ ដោយបន្តចុះត្រួតពិនិត្យសុវត្ថិភាព គុណភាពសេវាកម្ម មុនឈានដល់ការចេញវិញ្ញាបនបត្របញ្ជាក់គុណភាពសេវាកម្ម។ 
 
ជាមួយគ្នានេះ ក្រសួងទេសចរណ៍ បន្តចុះត្រួតពិនិត្យ និងទទួលស្គាល់គុណភាពសេវាកម្មកាណូតទេសចរណ៍កម្ពុជា ដល់ទេសចរណ៍ដែលធ្វើដំណើរតាមផ្លូវទឹក។ ទន្ទឹមនឹងនោះ មានក្រុមហ៊ុនចំនួន២ ដែលទទួលបានទទួលស្គាល់ពីក្រសួងទេសចរណ៍ រួមមាន សមាគមកាណូតដឹកភ្ញៀវទេសចរចុងឃ្នៀស ខេត្តសៀមរាប និងសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លំាងខេត្តសៀមរាប។ 
 
សូមជម្រាបថា ក្រសួងទេសចរណ៍ បន្តលើកទឹកចិត្តដល់ម្ចាស់អាជីវកម្មកាណូតទេសចរណ៍ ឱ្យមកដាក់ពាក្យស្នើសុំទទួលស្គាល់គុណភាពសេវាកម្ម ដោយឥតគិតថ្លៃ នៅទីស្តីការក្រសួងទេសចរណ៍ ឬតាមរយៈមន្ទីរទេសចរណ៍រាជធានី-ខេត្ត៕ 
 

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com