ជាតិ
ទស្សនាចម្លាក់បុរាណឆ្លាក់លើពើងថ្ម នៅពើងត្បាល់ លើភ្នំគូលែន
14, Aug 2023 , 8:29 am        
រូបភាព
រូបចម្លាក់មួយចំនួន នៅ «ពើងត្បាល់» លើភ្នំគូលែន ខេត្តសៀមរាប។
រូបចម្លាក់មួយចំនួន នៅ «ពើងត្បាល់» លើភ្នំគូលែន ខេត្តសៀមរាប។
សៀមរាប៖ «ពើងត្បាល់» ជារមណីយដ្ឋានទេសចរណ៍មួយ សម្រាប់ទេសចរដែលទៅដើរកម្សាន្ត នៅលើឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ខេត្តសៀមរាប។ «ពើងត្បាល់» ជាទីតាំងសំណង់សាសនាមួយ នាអំឡុងសតវត្សរ៍ទី១១ នៃគ.ស។


 
នៅទីនេះបានបន្សល់នូវសិលាចារឹក និងរូបចម្លាក់ដាប់ជាប់នឹងថ្ម ព្រមទាំងទម្រូសិវលិង្គោងដែរ។ នាខែវស្សានៅទីនេះមានទេសភាពខៀវស្រងាត់ ដោយដើមឈើលាស់ខ្ចី ឯរុក្ខជាតិតូចដោះលើថ្ម និងស្លែ បានបន្ថែមសម្រស់នៅទីតាំង ដ៏ស្ងប់ស្ងាត់នេះ។ រមណីយដ្ឋាននេះ មានទីតាំងស្ថិតនៅលើភ្នំគូលែន ក្នុងភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប៕
 
តទៅនេះសូមទស្សនាវីដេអូពីដំណើរកម្សាន្តរបស់ លោក ស៊ុល រ៉វី ទៅកាន់ «ពើងត្បាល់»នេះដូចតទៅ៖ 
 
 

Tag:
 ពើងត្បាល់
  ភ្នំគូលែន
© រក្សាសិទ្ធិដោយ thmeythmey.com