ជាតិ
អត្ថបទពាណិជ្ជកម្ម
លោក រិន វីរៈ អតីតនិស្សិត IT សុខចិត្ដបោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ ដើម្បីសម្រេចក្តី​ស្រមៃរបស់ខ្លួនឯង
14, Aug 2023 , 10:19 am        
រូបភាព
លោក រិន វីរៈ ហៅ Jack ដែលភាគច្រើនគេស្គាល់ជាម្ចាស់អាជីវកម្ម បិតស្កុតឡាន​ម៉ូតូដ៏ល្បី​ឈ្មោះម៉ាក TJ Auto Work’s ប្រចាំប្រទេសកម្ពុជា។ នៅពីក្រោយ​ភាពជោគជ័យរបស់លោក​មកទល់បច្ចុប្បន្ន គឺបង្កប់នូវការតស៊ូ និងការលះបង់ ដែលគ្រប់គ្នាពុំបានដឹងទាល់តែសោះ។

អតីតនិស្សិតបរិញ្ញាបត្រ IT លោក រិន​ វីរៈ បានបញ្ចប់ការសិក្សានៅ វិទ្យាស្ថាន ស៊ីតិក ក្នុង​អំឡុងឆ្នាំ ២០១២ ។ បន្ទាប់ពីបញ្ចប់ការសិក្សា លោក ក៏បានចូលទៅបម្រើការងារក្នុង​ក្រុមហ៊ុន​ជប៉ុនធំមួយកន្លែង នៅស្រុកខ្មែរ ដោយទទួលបានប្រាក់ខែខ្ទង់ពាន់ដុល្លារ លើ​តំណែង Management Information System។ ប៉ុន្តែ លោក រិន វីរៈ បានសម្រេចចិត្តចេញពី ជម្រកដ៏សុខស្រួល បោះបង់សម្លៀកបំពាក់ហ៊ឺហានៅការិយាល័យ ងាកមកស្រវា កាន់ដែក​កេះ បិតស្កុតឡានម៉ូតូ ដែលជាមុខរបរលោកស្រឡាញ់វិញ។ 
 
លោក រិន វីរៈ បានលើកឡើងថា៖ “ធ្វើការងារដែលខ្លួនឯងស្រឡាញ់ ទោះជាមានព្យុះភ្លៀង ដាច់បាយដាច់ទឹកយ៉ាងណាក៏ដោយ ក៏មិនចេះហត់នឿយដែរ ហើយសម្រាប់ប្អូនៗ ដែល​ទើបប្រឡងបាក់ឌុបជាប់ ចូរស្វែងរកចំណេះជំនាញ ដែលស័ក្តិសមនឹងទេពកោសល្យ ក៏​ដូចជាចំណង់ចំណូលចិត្តខ្លួនឯង ចៀសវាងខាតពេលវេលាដូចរូបខ្ញុំ” ។ 
  


លោក បានបន្ថែមថា៖ ការផ្លាស់ប្តូរពីការអង្គុយក្នុងការិយាល័យ មានម៉ាស៊ីនត្រជាក់ មក​អង្គុយ​ហាលថ្ងៃក្តៅ វាមិនមែនជាការងាយស្រួលទេ សម្រាប់អ្នកមិនតស៊ូនឹងក្តីស្រមៃខ្លួនឯង ប៉ុន្តែសម្រាប់រូបលោកផ្ទាល់គឺបានប្តេជ្ញាចិត្ត តស៊ូ មិនថាជួបរឿងរ៉ាវបែបណា ក៏មិនរួញរាដែរ ព្រោះតែចង់សម្រេចនូវក្តីស្រមៃឲ្យខ្លួន។ 
 
គួរបញ្ជាក់ផងដែរថា អតីតនិស្សិត IT ម្នាក់នេះ បានចាប់ផ្តើមអាជីវកម្មបិតស្កុតឡានម៉ូតូ តាំង​ពីចុងឆ្នាំ ២០១៥ គិតមកទល់ពេលនេះ មានរយៈពេល ៨ឆ្នាំហើយ។ បច្ចុប្បន្ន​លោក​បាន បង្កើតនូវម៉ាកយីហោដោយខ្លួនឯង ដែលមានឈ្មោះថា TJ Auto Work’s មានចំនួនពីរ​សាខា និងមានសន្ទុះគាំទ្រគួរឱ្យកត់សម្គាល់។ 
  


អាជីវកម្មបិតស្កុត TJ Auto Work’s របស់លោក រិន វីរៈ មានភាពល្បីល្បាញ និងឆក់យក​ប្រជាប្រិយភាពពីសំណាក់អតិថិជនយ៉ាងច្រើនសន្ធឹកសន្ធាប់ដោយសារតែលោក ប្រកាន់​លើ​​គុណភាព ភាពស្មោះត្រង់ និងការទទួលខុសត្រូវជាចម្បង។
 
ជារឿយៗលោក វីរៈ តែងតែបន្ថែមនូវចំណេះជំនាញ និងបច្ចេកទេសថ្មីៗ ផ្នែកអាជីវកម្ម​បិតស្កុតឡានម៉ូតូ តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាល ទាំងក្នុងនិងក្រៅប្រទេស (ថៃ និង ចិន) និងព្យាយាមជ្រើសរើសនូវផលិតផលស្កុត ឬ ហ្វីម ដែលមានគុណភាពល្អ មាន​ប្រភព​ច្បាស់លាស់ និងមានការទទួលស្គាល់ មានការប្រើប្រាស់ជុំវិញពិភពលោក៕
 







 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com