ជាតិ
អត្ថបទពាណិជ្ជកម្ម
បច្ចេកវិទ្យា FTTR មកដល់កម្ពុជាដំបូងគេបំផុត មុនទីផ្សារអន្តរជាតិលើពិភពលោក ក្រោមកិច្ចសហការMekongNet និង Huawei
14, Aug 2023 , 11:49 am        
រូបភាព
ក្រុមហ៊ុន Mekongnet និងក្រុមហ៊ុន Huawei បានរៀបចំកម្មវិធី MekongNet All-Optical Future ក្នុងគោលបំណងដាក់សម្ពោធនូវបច្ចេកវិទ្យាអ៊ីនធឺណិតជំនាន់ចុងក្រោយ FTTR ។ កម្មវិធីនេះ ប្រារព្ធឡើងកាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ​២០២៣ នៅសណ្ឋាគារ Sun & Moon Hotel ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុនទាំងពីរ ដៃគូពាណិជ្ជកម្ម អ្នកសារព័ត៌មាន ព្រមទាំងភ្ញៀវកិត្តិយសជាច្រើននាក់ទៀត។
 
នាយកប្រតិបត្តិនៃក្រុមហ៊ុន MekongNet អ្នកស្រី សុខ ចាន់ដា បានបង្ហាញពីសុទិដ្ឋិនិយមនៃបច្ចេកវិទ្យា FTTR ថ្មីនេះ ជាកិច្ចចាប់ផ្ដើមនៃសករាជថ្មីនៃការផ្លាស់ប្ដូរទៅឌីជីថល (Digitalization) នៅកម្ពុជាយើង ដែលនឹងនាំមកនូវសេវាកម្ម បទពិសោធន៍នៃការប្រើប្រាស់អ៊ីនធឺណិតល្អបំផុតមកកាន់ទីផ្សារ។
 
«កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Huawei ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍ ក្លាយខ្លួនជាក្រុមហ៊ុនឈានមុខគេបំផុតលើទីផ្សារអ៊ីនធឺណិតអុបទិកក្នុងរយៈកាល ១៥ឆ្នាំចុងក្រោយនេះ ហើយគិតត្រឹមចុងឆ្នាំ ២០២២ នេះ មានក្រុមហ៊ុនច្រើនជាង ៨ពាន់ក្រុមហ៊ុន មកពីប្រទេសជុំវិញពិភពលោកប្រមាណ ១២០ប្រទេស កំពុងតែប្រើប្រាស់បច្ចេកវិទ្យា បណ្ដាញអ៊ុបទិករបស់ក្រុមហ៊ុន Huawei»។ នេះបើតាមការលើកឡើងរបស់ លោក Zhao Zhongyang តំណាងឱ្យការិយាល័យក្រុមហ៊ុន Huawei ប្រចាំព្រះរាជាណាចក្រកម្ពុជា ។



កិច្ចសហការរវាង MekongNet និង Huawei គឺបញ្ជាក់ពីការត្រួសត្រាយផ្លូវកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគតនៃសេវាកម្មឌីជីថលសម្រាប់គេហដ្ឋាន ស្របពេលតម្រូវការនៃការប្រើប្រាស់អ៊ីនធឺណិត នៅកម្ពុជាកាន់តែកើនឡើងច្រើនទៅតាមបច្ចេកវិទ្យាថ្មីដូចជា ការអប់រំលើឌីជីថល ការិយាល័យអនឡាញ ស្មាតហូម VR ឬការកម្សាន្តជាមួយនឹងកម្រិតភាពច្បាស់ 4K/8K, ភាពខ្វះចន្លោះនៃបច្ចេកវិទ្យាកន្លងទៅ។ តួយ៉ាងដូចមានទិន្នន័យកកន្លងមកបង្ហាញថា អត្រានៃការគ្របដណ្ដប់នៃសេវា Wi-Fi នៅតាមផ្ទះរបស់អ្នកប្រើប្រាស់ច្រើនជាងពាក់កណ្ដាលត្រឹមតែ ៥៥%ប៉ុណ្ណោះ និងតម្រូវការទីផ្សារក្នុងការផ្គត់ផ្គង់បទពិសោធន៍នៃការប្រើប្រាស់អ៊ីនធឺណិតខុសពីមុន។
 
លោក Kevin Liu អនុប្រធានផ្នែកអ៊ីនធឺណិតអុបទិកប្រចាំក្រុមហ៊ុន Huawei បានឡើងធ្វើបទបង្ហាញអំពីលក្ខណៈបច្ចេកទេសនៃបច្ចេកវិទ្យា Huawei FTTR និងបានមានប្រសាសន៍ថា៖ “នេះគឺជាដំណោះស្រាយថ្មីសន្លាងសម្រាប់ការតភ្ជាប់អ៊ីនធឺណិតនៅក្នុងផ្ទះ ក៏ដូចជាអាជីវកម្មក្នុងការរៀបចំឡើងវិញ នូវប្រព័ន្ធអ៊ីនធឺណិតហ្វាយប័រអុបទិករបស់ខ្លួន”។
 
បច្ចេកវិទ្យា FTTR សម្រាប់ អ៊ីនធឺណិតនៅផ្ទះ នឹងផ្ដល់ឱ្យអ្នកប្រើប្រាស់ស្គាល់នូវបទពិសោធន៍ប្រើប្រាស់អ៊ីនធឺណិតបែបប្រណីត ផ្ដើមចេញពីការដំឡើងដោយប្រើប្រាស់ខ្សែភ្ជាប់បែប Fiber Optic ប្រភេទថ្មីថ្លាមិនប៉ះពាល់ដល់សោភ័ណភាពបន្ទប់ ងាយស្រួលដំឡើង ជួយសន្សំសំចៃការប្រើប្រាស់ថាមពលរហូតដល់ទៅ ២០% បូកបញ្ចូលនឹងបច្ចេកវិទ្យា Wifi-6 ហើយអាចសម្រេចបានល្បឿនតេស្ដសាកល្បងនៅតាមបន្ទប់ក្នុងអត្រាខ្ពស់រហូត 2000 Mbps ទ្រាំទ្រការតបន្ថែម Wi-Fi hotspots រហូតដល់ ១៦។
  


បច្ចេកវិទ្យា Huawei FTTR ផ្ដល់នូវអត្ថប្រយោជន៍ ៣ធំៗសំខាន់មានដូចជា៖ 
  • ការតភ្ជាប់បណ្ដាញតែមួយប្រើប្រាស់ខ្សែ Fiber Optic ថ្លាពិសេស ងាយស្រួលក្នុងការដំឡើង និងជួយជំរុញប្រសិទ្ធភាពនៃការដំឡើងផងដែរ ដោយគេហដ្ឋានមួយចំណាយពេលមិនច្រើនជាង ២ម៉ោងឡើយ ម្យ៉ាងវិញទៀត ខ្សែ Fiber ថ្លា ជួយដល់បរិស្ថាននិងមានសុវត្ថិភាពខ្ពស់។
     
  • FTTR នឹងផ្ដល់ឱ្យនូវប្រព័ន្ធរៀបចំបណ្ដាញ Wifi ឆ្លាតវៃ តាមបច្ចេកវិទ្យា iMaster NCE
  • FTTR អនុញ្ញាតឱ្យមានឧបករណ៍ភ្ជាប់រហូតដល់ទៅ ១២៨ឧបករណ៍ ជាមួយនឹង Wi-Fi Hotspot ចំនួន១៦នៅក្នុងផ្ទះ និងគាំទ្រដល់គ្រប់រូបភាពនៃការប្រើប្រាស់អ៊ីនធឺណិតដូចជា ការកម្សាន្ត ការធ្វើការិយាល័យអនឡាញ ប្រព័ន្ធសុវត្ថិភាពក្នុងផ្ទះ ឬការអប់រំតាមប្រព័ន្ធអនឡាញជាដើម។
សូមទំនាក់ទំនងក្រុមហ៊ុន MekongNet ឥឡូវនេះដើម្បីទទួលបាននូវបទពិសោធន៍ប្រើប្រាស់អ៊ីនធឺណិតប្រណីត Huawei FTTR ៕
 
 








(អត្ថបទពាណិជ្ជកម្ម)



Tag:
 អត្ថបទពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com