ជាតិ
អត្ថបទពាណិជ្ជកម្ម
លោកស្រី ដួង ច័ន្ទ ទទួលបានប្រិយភាពលើបណ្តាញសង្គម និងភាពជោគជ័យក្នុងវិស័យអនឡាញ
16, Aug 2023 , 4:23 pm        
រូបភាព
លោកស្រី ដួង ច័ន្ទ (ហៅយាយ តយ) ដែលភាគច្រើនត្រូវបានគេស្គាល់ជាអ្នកលក់អនឡាញដ៏ល្បី និងជាម្ចាស់ក្រុមហ៊ុន DC Doung Chan diamond Co.,Ltd.។ លោកស្រី គឺជាមនុស្សម្នាក់ ដែលមានការរៀបចំបានល្អ ការតុបតែងខ្លួននៅវិស័យលក់អនឡាញមានភាពលេចធ្លោខ្លាំង ក្នុងចំណោមអ្នកចូលរួមក្នុងកម្មវិធីនានា ទាំងកម្មវិធីរបស់អ្នកអនឡាញ ដូចគ្នា និងកម្មវិធីរបស់អ្នកសិល្បៈ។
 
អ្នកលេងបណ្តាញសង្គម និងអ្នកជិតដិតតែងតែកោតសរសើរ ពីការតុបតែងខ្លួនបានយ៉ាងប៉ិនប្រសប់របស់យាយតយ ពិសេសទឹកចិត្តនៃការស្រលាញ់រាប់អានដោយមិនប្រកាន់ខ្លួន ថតវីឌីអូបែបសប្បាយៗ ដែលវីឌីអូទាំងនោះមានអ្នកទស្សនារាប់លាននាក់។

បើទោះបីជាពេលខ្លះត្រូវខកខានក្នុងការ Live លក់ផលិតផលរបស់ខ្លួនក៏ដោយ ក៏អ្នកលក់អនឡាញរូបនេះតែងតែលេចមុខរាល់កម្មវិធីតូចធំ របស់អ្នករាប់អានមិនដែលខាន. នេះគឺជាហេតុដែលទាំងក្នុង និងក្រៅចង្កោមសិល្បៈ តែងតែគោរពស្រលាញ់ចូលចិត្តគាត់គ្រប់ៗគ្នា។ ពិសេសនោះ គឺការជួយលើកទឹកចិត្តដល់មនុស្សជាច្រើននៅជុំវិញខ្លួនផងដែរ។ លោកស្រី ដួង ចន្ទ ហៅយាយតយ គ្រោងបើកដំណើរការហាងពេជ្រធំមួយឆាប់ៗនេះផងដែរ៕
 
 












(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com