ជាតិ
អត្ថបទពាណិជ្ជកម្ម
លោក លឹម គីមសេង ជាអ្នកផលិតវីដេអូ TikTok ដ៏មានប្រជាប្រិយភាពម្នាក់នៅក្នុងប្រទេសកម្ពុជា
16, Aug 2023 , 5:19 pm        
រូបភាព
លោក លឹម គីមសេង ហៅ Mr-Zz Seng ជា Influencer និងជាតារា TikTok ម្នាក់ដ៏មានប្រជា ប្រិយភាព គ្រប់វីដេអូ ដែលតារា TikTok រូបនេះ បានបង្ហោះម្ដងៗ មានអ្នកចូលចិត្ត និងទស្សនាជាច្រើនផងដែរ។

មិនតែប៉ុណ្ណោះ Mr-Zz Seng ក៏ជា Content Creator ម្នាក់តែងតែបង្កើតវីដេអូបែបកំប្លែងៗ អប់រំជាច្រើន ហើយសន្ទុះនៃការគាំទ្រ Mr-Zz Seng មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ គិតមកដល់ពេលនេះ គណនី TikTok របស់ Mr-Zz Seng មានអ្នកតាមដានរហូតទៅដល់ ៤.៥ លាននាក់ និង Like ៦៥.៤ លាន ជាចំនួនមួយដែលច្រើនលើសលប់ផងដែរ។
  


ថ្មីៗនេះ លោក Mr-Zz Seng បានលេចមុខចូលរួមសម្តែងរឿង “តាមចាប់ស្នេហ៍“ របស់ក្រុមហ៊ុន Try Dana Co.,Ltd ដែលមានចាក់បញ្ចាំងតាមការផ្សាយផ្ទាល់ NNP TV រៀងរាល់ចុងសប្តាហ៍​។
 
មិនត្រឹមតែជាអ្នកផលិតវីដេអូក្នុង TikTok ដ៏ល្បីម្នាក់ទេ លោក Mr-Zz Seng ក៏ជាមនុស្សចូលចិត្តធ្វើបុណ្យ ចែករំលែកក្តីស្រឡាញ់ទៅកាន់សហគមន៍  តាមរយៈកិច្ចការងារសប្បុរសធម៌ជាច្រើន ដូចជាការចូលរួមជួយកុមារកំព្រា មនុស្សចាស់ និងជនខ្សត់ខ្សោយ៕
 
(អត្ថបទពាណិជ្ជកម្ម)
 







 

© រក្សាសិទ្ធិដោយ thmeythmey.com