ជាតិ
អត្ថបទពាណិជ្ជកម្ម
សិស្សានុសិស្សសាលាអន្តរជាតិណតប្រ៊ីដ សម្រេចបាននូវលទ្ធផលល្អបំផុតក្នុងកំណត់ត្រាការប្រឡងអន្តរជាតិសញ្ញាបត្រ IB
17, Aug 2023 , 10:24 am        
រូបភាព
នៅក្នុង២០២៣នេះ ចំនួនសិស្សានុសិស្សនៃសាលាអន្តរជាតិណតប្រ៊ីដកម្ពុជា ក្នុងកម្មវិធីសិក្សា​ថ្នាក់អន្តរជាតិIB បានឡើងខ្ពស់បំផុតក្នុងកំណត់ត្រាចំនួនសិស្សក្នុងឆ្នាំកន្លងទៅ ហើយក្នុងឆ្នាំនេះដែរសិស្សបញ្ចប់ការសិក្សាទទួលបានលទ្ធផលយ៉ាងល្អប្រសើរលើសពីពិន្ទុមធ្យមភាគជាសកល។
 
អត្រាជាប់១០០% និងពិន្ទុជាមធ្យម៣៣ (ពិន្ទុមធ្យមជាសកល៣០)
កូនសិស្សរបស់យើងស្ថិតនៅក្នុងចំនួនសិស្សពូកែបំផុត ១%នៅទូទាំងពិភពលោក ដោយសម្រេចបានពិន្ទុដ៏អស្ចារ្យ ៤៤/៤៥
 
កូនសិស្សរបស់យើងសរុបចំនួន៥០នាក់ បានសិក្សាត្រៀមសម្រាប់ការប្រឡងអន្តរជាតិIBនៅឆ្នាំនេះ។ 
ជាមួយនឹងការសម្រេចបាននូវអត្រាប្រឡងជាប់១០០% ពួកគាត់ក៏សម្រេចបាននូវពិន្ទុមធ្យម៣៣ ដែលនេះជាពិន្ទុដ៏ខ្ពស់បំផុតមួយក្នុងប្រវត្តិសាស្ត្រសាលាណតប្រ៊ីដទាំងមូល។ ចំនួននេះខ្ពស់លើសពីពិន្ទុមធ្យមភាគជាសកលដែលមានចំនួន៣០ប្រចាំឆ្នាំ២០២៣។
 


និស្សិតបញ្ចប់ការសិក្សាពីសាលាអន្តរជាតិណតប្រ៊ីដទាំងអស់នឹងបន្តការសិក្សារបស់ខ្លួននៅតាមសាកលវិទ្យាល័យដ៏ល្អបំផុតក្នុងពិភពលោក ដែលក្នុងនោះរួមមាន King's College London, Durham University និងSchool Oriental and African Studies (SOAS) ក្នុងចក្រភពអង់គ្លេស។
 
ក្នុង​ចំណោម​សិស្សទំាងអស់ កូនសិស្សឈ្មោះ សិរីវឌ្ឍនៈ ទទួលបាន​ពិន្ទុ​ស្ទើរ​តែ​ល្អ​ឥត​ខ្ចោះ​ចំនួន៤៤/៤៥ ដែល​ធ្វើ​ឱ្យ​គាត់​ជាប់ចំណាត់​ថ្នាក់​កំពូល ក្នុងចំនួនសិស្សIBពូកែបំផុត ១%នៅទូទាំងពិភពលោក។ គាត់​បានចែករំលែកពាក្យពេចន៍ដូចខាងក្រោម៖
«មិត្តភភ្កិទាំងអស់គ្នា ពេល​វេលា​ដ៏ពិសេសជាមួយ​គ្នា​បាន​បញ្ចប់ហើយ ហើយ​ពេលនេះ​ជំពូក​ថ្មី​កំពុងតែ​រង់ចាំ។ ពួកយើងត្រូវតែខិតខំដើម្បីទទួលបានភាពអស្ចារ្យក្នុងគ្រប់ភារៈកិច្ចដែលយើងធ្វើ ហើយយើងត្រូវទទួលនូវបញ្ហាប្រឈមមុខដោយក្លាហាន និងរំភើបជាមួយឱកាសសិក្សាទៅអនាគត។ យើងត្រូវមានចិត្តយោគយល់ ចង់ដឹងចង់ឃើញ និងចង់ស្វែងយល់ពីមេរៀនជីវិតទាំងអស់៖ ទំាងភាពល្អនិងអាក្រក់ឬ អ្វីដែលនៅចន្លោះនោះ ពីព្រោះនេះគឺជាអត្តន័យនៃអ្នកសិក្សាពេញមួយជីវិត។»
 


ក្រៅពីសិរីវឌ្ឍនៈ សិស្សចំនួន១០% ដែលសិក្សាកម្មវីធីIBនេះ ទទួលបានពិន្ទុ៤០+ឡើង ដែលនេះលើសពីពិន្ទុមធ្យមជាសកល(៣០ពិន្ទុ) ។
 
ថ្នាក់ដឹកនាំអនុវិទ្យាល័យ លោកស្រី Sarah Newton បានលើកឡើងថា «ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ សិស្សរបស់យើងបានប្រឈមមុខនឹងបញ្ហាជាច្រើន។ ការអត់ធន់ និងស្មារតីជំរុញទៅមុខរបស់ពួកគាត់ពិតជាអសា្ចរ្យណាស់។ លទ្ធផលទាំងនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ពួកគាត់ដើម្បីទទួលជោគជ័យក្នុងការសិក្សា និងភាពច្បាស់លាស់ពីអនាគតរបស់ខ្លួន។ ពួកគាត់គួរតែមានមោទនភាពចំពោះខ្លួនឯង។»
 
លោកស្រី Frances Morton ជានាយិការបស់សាលាអន្តរជាតិណតប្រ៊ីដកម្ពុជា បានបន្ថែមថា «យើងមើលឃើញពីភាពជោគជ័យរបស់យើងជាសាលា តាមរយៈសមត្ថភាព និងឆន្ទៈរបស់សិស្សានុសិស្សយើងគ្រប់រូបក្នុងការក្លាយជាមនុស្សគំរូសម្រាប់ខ្លូនឯង។ នាងខ្ញុំពិតជារំភើបដែលបានឃើញលទ្ធផលដោយផ្ទាល់ ជាមួយ​នឹងសិស្សប្រចាំ​ឆ្នាំសិក្សា២០២៣នេះ។»
 


បង្កើតឡើងក្នុងឆ្នាំ១៩៩៦ នៅលើផ្ទៃដីទំហំ២០ហិចតា ស្ថិតនៅភាគខាងលិចនៃរាជធានីភ្នំពេញ, សាលាអន្តរជាតិណតប្រ៊ីដកម្ពុជាគឺជាសាលាអន្តរជាតិវ័យចំណាស់មួយក្នុងប្រទេសកម្ពុជា ដែលមានប្រវត្តិទទួលបានពិន្ទុខ្ពស់ពីការប្រឡងសញ្ញាបត្រអន្តរជាតិIB​​ជាច្រើនឆ្នាំ និងភាពជោគជ័យក្នុងសិក្សាល្អជាងគេក្នុងប្រទេស។
សម្រាប់ព័ត៌មានបន្ថែមអំពីការសិក្សានៅសាលាអន្តរជាតិណតប្រ៊ីដ សូមទាក់ទងអ្នកគ្រប់គ្រងផ្នែកចុះឈ្មោះសិក្សា លោកស្រី ចំណាន ហេង តាមរយៈលេខទូរស័ព្ទ៖ +855 78 666 884 (Telegram & WhatsApp)
 
(អត្ថបទពាណិជ្ជកម្ម)
 






© រក្សាសិទ្ធិដោយ thmeythmey.com