ជាតិ
អាជ្ញាធរ ចាប់បានពងមាន់ជាង៥ម៉ឺនគ្រាប់ នាំចូលខុសច្បាប់ពីវៀតណាម
17, Aug 2023 , 6:59 pm        
រូបភាព
ពងមាន់ជាង៥ម៉ឺនគ្រាប់ នាំចូលខុសច្បាប់ពីវៀតណាម ត្រូវអាជ្ញាធរចាប់បាន នៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។  រូបភាព៖ លោក ហ៊ុន សារ៉ាត់
ពងមាន់ជាង៥ម៉ឺនគ្រាប់ នាំចូលខុសច្បាប់ពីវៀតណាម ត្រូវអាជ្ញាធរចាប់បាន នៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។ រូបភាព៖ លោក ហ៊ុន សារ៉ាត់
ភ្នំពេញ៖ មន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឃាត់បានពងមាន់ជាង៥ម៉ឺគ្រាប់ ដែលនាំចូលខុសច្បាប់ពីប្រទេសវៀតណាម។ នេះបើតាមការឱ្យដឹងពី លោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម នៅថ្ងៃទី១៦ ខែសីហា។



លោក ហ៊ុន សារ៉ាត់ បានបញ្ជាក់ថា ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ ឃាត់រថយន្ត១គ្រឿង ម៉ាក KIA ចំណុះ១តោន បានដឹកពងមាន់១៣០កញ្ច្រែង ឬស្មើ៥២០០០គ្រាប់ នាំចូលមកពីវៀតណាម ដោយគ្មានលិខិតអនុញ្ញាត តាមច្រកម៉ឺនជ័យ ស្រុកកំចាយមារ ខេត្តព្រៃវែង។ 
 
ករណីនេះ បង្រ្កាបបានកាលពីរសៀល ថ្ងៃទី១៦ ខែសីហា នៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ភ្នំពេញ។ បច្ចុប្បន្ន វត្ថុតាងខាងលើ ត្រូវបានយកទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕ 
 

Tag:
 អគ្គនាយកដ្ឋានសុខភាពសត្វ
  បទល្មើសសត្វ
  ហ៊ុន សារ៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com