ជាតិ
អត្ថបទពាណិជ្ជកម្ម
The King's School, Vattanacville បានបើកដំណើរការថ្ងៃចូលរៀនដំបូង​
18, Aug 2023 , 9:55 am        
រូបភាព
សាលា The King's School, Vattanacville គឺជាសាលាដៃគូរបស់ The King's School, Canterbury នៅទីក្រុង Kent នៃចក្រភពអង់គ្លេស។ សាលា The King's School, Canterbury ជាសាលាដែលមានអាយុកាល ចំណាស់ជាងគេនៅអឺរ៉ុបដែលមានអាយុកាលតាំងពីឆ្នាំ ៥៩៧ នៃគ.ស.។
 
The King's បានចាប់ផ្ដើមដំបូងជាប្រភេទសាលាវិហារមជ្ឈិមសម័យដែលបង្កើតឡើងដោយ លោក Augustine នៅ Canterbury ហើយត្រូវបានចាត់ទុកថាជា «សាវកនៃភាសាអង់គ្លេស» និងជាស្ថាបនិកនៃសាសនារបស់ចក្រអង់គ្លេស។ នៅពេលដែលការរំលាយវត្តមាននៃទីសក្ការៈនៅចក្រភពអង់គ្លេសបានកើតឡើង សាលានេះត្រូវបានបង្កើតឡើងវិញក្នុងរជ្ជកាលរបស់ព្រះអង្គ Henry ទី៨ នៅឆ្នាំ ១៥៤១។ 
 
ជាបន្តបន្ទាប់ ក៏មានអតីតសិស្សរបស់សាលាដែលជាអ្នកនិពន្ធរឿងដ៏ល្បីបំផុតរបស់ប្រទេសអង់គ្លេសគឺ Christopher Marlow រួមជាមួយ W Somerset Maugham និង Sir Hugh Walpole រួមមានអតីតសិស្សឆ្នើមមួយចំនួនទៀត ដូចជាលោក David Gower អតីតប្រធានក្រុមកីឡា cricket របស់ចក្រភពអង់គ្លេស លោក Fran Houghton ម្ចាស់មេដាយអូឡាំពិកបីជំនាន់ និងលោក Michael Morpugo អ្នកនិពន្ធរឿង War Horse ជាដើម។  
 


ការសិក្សានៅ The King’s School, Vattanacville នៅព្រះរាជាណាចក្រកម្ពុជា សិស្សានុសិស្សនឹងទទួលបានការអប់រំ បំនិន ចំណេះដឹងដ៏មហាសាលពីសាលាដែលមានប្រវត្តិអប់រំជាង១៤០០ឆ្នាំ។ ភាពជោគជ័យ និងកិត្តនាមនៃ The Kings បាន​ឈរលើបទពិសោធន៍ដ៏យូរអង្វែងក្នុងការផ្តល់នូវប្រព័ន្ធសិក្សាអប់រំដល់សិស្សកុមារ និងសិស្សវ័យជំទង់នៅទូទាំងពិភពលោកជាងមួយពាន់ឆ្នាំ រហូតដល់បច្ចុប្បន្ននេះ។ 
 
The King’s School, Vattanacville ដែលជាសាលាលំដាប់ពិភពលោក មានការប្ដេជ្ញាយ៉ាងមុតមាំក្នុងការផ្តល់នូវប្រព័ន្ធសិក្សាអប់រំប្រកបដោយស្តង់ដារ និងគុណភាពខ្ពស់ពីចក្រភពអង់គ្លេស រួមជាមួយសម្ភារៈបរិក្ខារ និងគ្រូបង្រៀនដែលមានបទពិសោធន៍ និងស្ដង់ដារខ្ពស់។ ដោយឈរលើទស្សនវិស័យវែងឆ្ងាយរបស់សាលាក្នុងការធានាដល់សិស្សមានឱកាសដើម្បីអភិវឌ្ឍខ្លួនឯងប្រកបដោយភាពរីកចម្រើន ដោយមាន​បញ្ចូល​នូវ​មុខ​ជំនាញ និង​ទំនៀម​ទម្លាប់ និង​ការ​អប់រំ​ផ្នែក​ស្មារតី​ដែលជា​គ្រឹះ​សំខាន់​ចាំបាច់​នៃ​ការ​លូត​លាស់​ផ្នែក​បញ្ញា​ស្មារតី និង​ឆ្ពោះ​ទៅ​រក​ភាពជោគជ័យនាអនាគត។ 
 


សាលា The King’s School, Vattanacville មាន City Campus ស្ថិតនៅកណ្ដាលទីក្រុង ក្នុងអគារប្រណិតនៃវឌ្ឍនៈ កាពីតាល ដោយបើកទទួលសិស្សដែលមានអាយុចាប់ពី ៣ ទៅ៨ឆ្នាំ ចាប់ពីថ្ងៃទី ១៦ សីហា ឆ្នាំ ២០២៣។  ក្រឡេកទៅចាប់អារម្មណ៍បរិវេណសាលា The King’s School, Vattanacville ត្រូវបានរចនាយ៉ាងប្រណិត ដោយរៀបចំ និងបំពាក់បរិក្ខារទំនើប ធានាជម្រុញដល់ការសិក្សារបស់សិស្សឱ្យមានសកម្មភាពរស់រវើក និងជាកន្លែងដែលមានសុវត្ថិភាព និងផាសុកភាពក្នុងការក្រេបចំណេះវិជ្ជាថ្មីៗ ប្លែកៗពីជុំវិញពិភពលោក។ 
 
រីឯសម្ភារៈបង្រៀនទាំងអស់របស់សាលា ត្រូវបាននាំចូលពីក្រុមហ៊ុនអប់រំដែលមានជំនាញឯកទេស ដើម្បីជម្រុញ និងលើកកម្ពស់សកម្មភាពសិក្សាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ អ្វីដែលសំខាន់ សាលាប្ដេជ្ញាក្នុងការនាំយកកម្រិតអប់រំប្រកបដោយនិរន្តរភាព និងធានាថាសិស្សមានឱកាសអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៅក្នុងតំបន់ និងពិភពលោក។ 
 


ចំណុចសំខាន់នៃការអប់រំគឺគ្រូបង្រៀនដែលសាលាត្រូវយកចិត្តទុកដាក់បំផុត។ ជាក់ស្ដែងលោកគ្រូអ្នកគ្រូរបស់ The King’s School, Vattanacville សុទ្ធតែមានជំនាញ មានសមត្ថភាពខ្ពស់ និងមានបទពិសោធន៍ច្បាស់លាស់ក្នុងការអប់រំ ក្នុងការផ្ដល់ជូននូវប្រព័ន្ធសិក្សាអប់រំប្រកបដោយស្តង់ដារ និងគុណភាពខ្ពស់ពីចក្រភពអង់គ្លេសមកកាន់ព្រះរាជាណាចក្រកម្ពុជា។
ដូចគ្នានៅទីក្រុង Canterbury ដែលត្រូវបានទទួលស្គាល់ដោយក្រុមប្រឹក្សាសាលាអន្តរជាតិអង់គ្លេស (COBIS) ដែលជាសមាគមសកលធំបំផុតសម្រាប់សាលាអង់គ្លេសនៅបរទេស និងជាស្ថាប័នទទួលស្គាល់ឈានមុខគេមួយសម្រាប់សាលាដៃគូចក្រភពអង់គ្លេស។ 
  


សិស្សានុសិស្សនឹងទទួលបានការអប់រំ និងចំណេះដឹងប្រវត្ដិសាស្ត្រ និងប្រពៃណីដ៏សម្បូរបែប​ រួមទាំង​អន្តរ​វប្បធម៌ និង​គោល​គំនិត​ទូលំទូលាយ បណ្ដុះស្មារតី និងការអភិវឌ្ឍន៍សមត្ថភាព ជំនាញផ្ទាល់ខ្លួនរបស់សិស្សទៅកាន់ភាពជោគជ័យ ដើម្បីត្រៀមទុកលើវិថីឆ្ពោះទៅកាន់សាកលវិទ្យាល័យនាអនាគត។ ចូលរួមភាពរីកចម្រើននៅ Kings ដើម្បីការសិក្សា និងដើម្បីក្លាយជាធនធានបញ្ញវន្តរបស់ពិភពលោក។ 
 
សូមជម្រាបថា សាលាអន្តរជាតិ Kings School Vattanacville  មានអាសយដ្ឋាននៅអគារវឌ្ឍនៈ ឡាហ៍ស្ទាយឃ្យូប ជាន់ទី៥ តាមបណ្ដោយមហាវិថីព្រះមុនីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 
 
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមយរៈតេលេក្រាម 086 311 122 (English or Khmer)៕ 
 











© រក្សាសិទ្ធិដោយ thmeythmey.com