ជាតិ
អត្ថបទពាណិជ្ជកម្ម
ការផ្សាយបន្តផ្ទាល់ការចាប់រង្វាន់លើកទី២ ទឹកប្រាក់ចំនួន ១០ម៉ឺនរៀលចំនួន ៣០រង្វាន់ នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែសីហា នេះ
18, Aug 2023 , 11:41 am        
រូបភាព
​អតិថិជន អេ អឹម​ ខេ ​ជាទី​ស្រលាញ់ទាំងអស់គ្នាបានដឹងរួចមកហើយថា ធនាគារចល័តរបស់ អេ អឹម ខេ (AMK Mobile) បានដាក់អោយមានការលេងល្បងប្រាជ្ញាសប្បាយៗ និងប្ដូរពិន្ទុដើម្បីទទួលយកឱកាសទៅផ្សងសំណាងក្នុងការចាប់រង្វាន់ដែលទឹកប្រាក់សរុបចំនួន ៧០លានរៀល។ ​ហើយ អេ អឹម ខេ ក៏បានផ្សាយបន្តផ្ទាល់ការចាប់រង្វាន់លើកទី១ប្រកាសរកអ្នកឈ្នះរួចមកហើយកាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៣ កន្លងមកនេះ។​
 
ដោយឡែក អេ អឹម ខេ យើងនឹងមានការផ្សាយបន្តផ្ទាល់ការចាប់រង្វាន់លើកទី២ នៅថ្ងៃទី ២៥ ខែសីហាខាងមុខនេះបន្តទៀត។ សម្រាប់អតិថិជនថ្មីដែលមិនទាន់បានលេងលោកអ្នកអាចធ្វើការទាញយកកម្មវិធីនៅនេះ (Link)  ហើយធ្វើប្រតិបត្តិការដូចជា បញ្ចូលលុយទូរស័ព្ទ បង់ទឹក ឬបង់ភ្លើង ឬបង់ថ្លៃប្រមូលសំរាមនិងបង់វិក្កយបត្រផ្សេងៗដើម្បីទទួលបានពិន្ទុ។ ដូច្នេះហើយអតិថិជនទាំងអស់កុំភ្លេចចូលរួមលេងទាំងគ្នាណា៎ រួសរាន់ឡើង…
 
សូម​អោយ​សំណាងល្អ​ និង​សូម​អរគុណ​ចំពោះ​ការ​ប្រើប្រាស់​សេវាកម្ម​ធនាគារ​ចល័ត អេ អឹម ខេ របស់​យើង​!
 
វិធីសាស្រ្ដទទួលបានពិន្ទុ៖
អតិថិជនទាំងអស់នឹងទទួលបាន ១ពិន្ទុ នៅពេលធ្វើការទូទាត់វិក្កយបត្តិដូចខាងក្រោម៖
  • បញ្ចូលលុយទូរស័ព្ទ
  • បង់ទឹក ឬបង់ភ្លើង ឬបង់ថ្លៃប្រមូលសំរាម
  • បង់ប្រាក់កម្ចី និងប័ណ្ណឥណទាន
  • បង់អ៊ីនធឺណែត និងទូរទស្សន៍ខ្សែកាប
  • បង់ថ្លៃការសិក្សា
  • និងបង់វិក្កយបត្រផ្សេងៗ
ការប្ដូរពិន្ទុ៖
  • ប្ដូរ ២ពិន្ទុ ដើម្បីទទួលបានឱកាសលេងកម្សាន្ដ ឆ្លើយសំណួរជាមួយនឹង អេ អឹម ខេ ល្បងប្រាជ្ញា (របៀបប្ដូរពិន្ទុ)
  • ប្ដូរ ៥ពិន្ទុ ដើម្បីទទួលបានឱកាសផ្សងសំណាងចាប់ឆ្នោតរៀងរាល់ ២សប្ដាហ៍ម្ដង (របៀបប្ដូរពិន្ទុ)
លក្ខន្ដិក៖
  • ប្តូរ ៥ពិន្ទុ ទទួលបាន​ឱកាសផ្សងសំណាង ដើម្បីឈ្នះរង្វាន់សាច់ប្រាក់ម្តង (ឧ. ៥ពិន្ទុ = x1)
  • ប្តូរ ២ពិន្ទុ ទទួលបាន​ឱកាសលេងឆ្លើយសំណួរល្បងប្រាជ្ញាម្តង​ (ឧ. ២ ពិន្ទុ = x1)
  • ឱកាសផ្សងសំណាងយករង្វាន់សាច់ប្រាក់ចំនួន១០ម៉ឺនរៀល ចំនួន ៣០រង្វាន់ រៀងរាល់ថ្ងៃទី១០ និងទី២៥ ជារៀងរាល់ខែរហូតដល់ខែវិច្ឆិកា​ និងរង្វាន់សាច់ប្រាក់ចំនួន១លានរៀល ចំនួន ៤០រង្វាន់ នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែធ្នូ ២០២៣។ ប្រសិនបើការចាប់រង្វាន់ចំថ្ងៃចុងសប្ដាហ៍ ឬថ្ងៃឈប់សម្រាក នឹងលើកទៅថ្ងៃធ្វើការបន្ទាប់។
  • ប្រាក់រង្វាន់នឹងបញ្ចូលទៅគណនីរបស់អ្នកឈ្នះបន្ទាប់ពីបញ្ចប់កម្មវិធីចែករង្វាន់នៅ អេ អឹម ខេ។
  • អតិថិជនម្នាក់អាចឈ្នះបានតែមួយរង្វាន់ប៉ុណ្ណោះក្នុងការចាប់ឆ្នោតមួយលើក។
  • ការចាប់រង្វាន់នឹងធ្វើការផ្សាយបន្ដផ្ទាល់នៅលើហ្វេសប៊ុកផេក AMK អេ អឹម ខេ។
  • ចំនួនឱកាសផ្សងសំណាងនឹងត្រូវរាប់ឡើងវិញនៅក្រោយថ្ងៃទី៩ និងទី២៤ ម៉ោង១១​:៥៩យប់ ព្រោះចំនួនឱកាសរបស់លោកអ្នកត្រូវបានបញ្ចូលទៅក្នុងកម្មវិធីផ្សងសំណាងរួចហើយ។
  • គណនីដែលបានបិទ គិតត្រឹមពេលចាប់រង្វាន់ នឹងមិនមានឱកាសចូលរួមការចាប់រង្វាន់នេះទេ។
***យើងខ្ញុំសូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខន្តិកផ្សេងៗនៅពេលណាមួយដោយពុំចាំបាច់ផ្តល់ជូនដំណឹងជាមុន!

(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com