ជាតិ
អត្ថបទពាណិជ្ជកម្ម
លោក តាំង គង់ស្រេង កាក់កបលើវិស័យរមណីយដ្ឋានធម្មជាតិ “ចាស្តស្ទីន វីឡេច” និងត្រៀមបើកសាខាថ្មីបន្ថែមទៀត
18, Aug 2023 , 5:09 pm        
រូបភាព
លោក តាំង គង់ស្រេង គឺជាម្ចាស់រមណីយដ្ឋានធម្មជាតិ “ចាស្តស្ទីន វីឡេច” ដែលកំពុងល្បីល្បាញនៅលើបណ្តាញសង្គម។ ដើមចមដែលជំរុញឲ្យលោក តាំង គង់ស្រេង សម្រេចចិត្តបោះទុនបង្កើតនូវរមណីយដ្ឋានជាតិនេះឡើង ដោយសារតែលោកស្រឡាញ់ ដំណើរកម្សាន្ត និងការរស់នៅបែបធម្មជាតិ ដែលជួយផ្តល់នូវអារម្មណ៍ស្រស់ស្រាយ ផាសុកភាព និងជាពិសេសជួយលើកស្ទួយវិស័យទេសចរណ៍ទាំងក្នុង និងក្រៅស្រុកថែមទៀតផង។

លោក តាំង គង់ស្រេង បានឲ្យដឹងថា ចាស្តស្ទីន វីឡេច គឺជារមណីយដ្ឋានធម្មជាតិក្នុងក្តីស្រមៃរបស់លោក ដែលបានរៀបចំឡើងសម្រិតសម្រាំងយ៉ាងល្អឥតខ្ចោះ ដោយការដេគ័រ និងឌីហ្សាញ មានភាពស៊ីចង្វាក់នៃការកម្សាន្តតាមព្រៃព្រឹក្សា មានផាសុកភាពសម្រាប់ការស្នាក់នៅ ខ្យល់អាកាសល្អបរិសុទ្ធ ម្ហូមអាហារឆ្ងាញ់សម្បូរបែប សេវាកម្មល្អ បុគ្គលិករួសរាយរាក់ទាក់ មានសុខសុវត្ថិភាព។ ចាស្តស្ទីន វីឡេច មានផ្តល់បន្ទប់សម្រាប់ជួលស្នាក់នៅកម្សាន្ត ឬថតរឿង, មានជួលម៉ូតូ និងឡាន Off Road ជិះលេងកម្សាន្តតាមជើងភ្នំ ឬ ក្នុងព្រៃ។ 
 
ដោយសម្លឹងឃើញនូវសក្តានុពលនៃវិស័យទេសចរណ៍បែបធម្មជាតិ លោក តាំង គង់ស្រេង ត្រៀមកញ្ចប់ថវិកាខ្ទង់លានដុល្លារ សម្រាប់វិនិយោគលើវិស័យ រមណីយដ្ឋានធម្មជាតិនៅលើផ្ទៃដីរាប់រយហិកតា។ 
  


លោក បានបន្ថែមថា “រមណីយដ្ឋាន ចាស្តស្ទីន វីឡេច នៅភូមិព្រៃព្រាល ស្រុកត្រាំកក់ ខេត្តតាកែវ ជិតជើងភ្នំដំរីរមៀល ទទួលបានសន្ទុះការគាំទ្រខ្លាំង ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ អាស្រ័យហេតុនេះ ខ្ញុំកំពុងត្រៀមបើកដំណើរការសាខាថ្មីបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ”។ 
 
ភាពជោគជ័យនៃរមណីយដ្ឋាន ចាស្តស្ទីន វីឡេច របស់ លោក តាំង គង់ស្រេង បានចូលរួមចំណែកយ៉ាងធំក្នុងការផ្តល់ឱកាសការងារដោយផ្ទាល់ និងដោយប្រយោល ដល់ប្រជាពលរដ្ឋក្នុងស្រុក និងជួយលើកស្ទួយទេសចរណ៍ទាំងក្នុង និងក្រៅស្រុក។ 
 
ក្រៅពីនេះ លោក តាំង គង់ស្រេង តែងតែបរិច្ចាគទឹកប្រាក់ជូនមន្ទីរពេទ្យគន្ធបុប្ផាជាច្រើនលើក, កុមារកំព្រា, ប្រជាជនក្រីក្រ, មនុស្សចាស់ជរា និងសកម្មភាពសប្បុរសធម៌ផ្សេងទៀត៕
 
(អត្ថបទពាណិជ្ជកម្ម)
 








© រក្សាសិទ្ធិដោយ thmeythmey.com