កីឡាអន្តរជាតិ
អន្តរជាតិ
Kane ស៊ុត១គ្រាប់ និង Asisst ជួយ Bayern បាន៣ពិន្ទុនៅជំនួបបើកឆាក Bundesliga
19, Aug 2023 , 11:09 am        
រូបភាព
Harry Kane រកបាន១គ្រាប់ និងបញ្ជូនបាល់ (Asisst) ឱ្យមិត្តរួមក្រុម១លើក ដើម្បីជួយ Bayern Munich ឈ្នះ Werder Bremen ៤-០ ក្នុងការប្រកួតបើកឆាកលីគកំពូលអាល្លឺម៉ង់ Bundesliga។



នាជំនួបសប្តាហ៍ទី១ Bundesliga នៅរាត្រីថ្ងៃទី១៨ ខែសីហា Kane ដែលផ្លាស់ចេញពី Tottenham Hotspur បានបង្កើតឱ្យកាសដោយបញ្ចូនបាល់ឱ្យ Leroy Sane សម្រេចទី ក្រោយការប្រកួតទើបដំណើរការបាន៤នាទីនៃវគ្គទី១។
 
ដល់វគ្គទី២ ខ្សែការពារ Alphonso Davies ​ជាអ្នកបញ្ជូនបាល់ឱ្យខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសស៊ុតបញ្ចូលទីគ្រាប់ទី២នៅនាទី៧៤ ដែលជាគ្រាប់ដំបូងក្នុងការបង្ហាញខ្លួនលើកទី១នៅលីគកំពូលអាល្លឺម៉ង់។ ២គ្រាប់បន្តបន្ទាប់ទៀតធ្វើបានដោយ Sane ដែលជាគ្រាប់ទី២របស់គេ និងគ្រាប់ទី៤ដោយ Mathys Tel។ ចប់ការប្រកួតក្រុមភ្ញៀវ Bayern Munich និងជាម្ចាស់ការពារជើងឯក ឈ្នះម្ចាស់ផ្ទះ Werder Bremen ៤-០។
 
ក្រោយរកបានគ្រាប់បាល់ដំបូងនៅទឹកដីអាល្លឺម៉ង់ Kane បាន​ប្រាប់​ទូរទស្សន៍ DAZN ក្រោយ​ការ​ប្រកួត​ថារូបគេមាន​ការ​ភ័យ​ខ្លាច​បន្តិច​ដែរ បន្ទាប់មក​ក៏​រំភើប​ចិត្ត​នៅពេលលេងយល់ចិត្តគ្នា។
 
«យើងបានចាប់ផ្តើមយ៉ាងល្អជាមួយនឹងគ្រាប់បាល់នៅប៉ុន្មាននាទីដំបូង។ ចូលទីលានដំបូងដូចជាភ័យបន្តិត ប៉ុន្តែអ្វីប្រសើរឡើងឆាប់រហ័សនៅពេលក្រុមគ្រប់គ្រងលើការប្រកួតទាំងមូល»។ នេះជាការលើកឡើងរបស់ Kane។
 
ក្រុមយក្សអាល្លឺម៉ង់ បានទិញយកប្រធានក្រុមជម្រើសជាតិអង់គ្លេសពី Spurs ក្នុងតម្លៃខ្លួនជាកំណត់ត្រា១១០លានដុល្លារនៅដើមរដូវកាលថ្មីនេះ។ Kane ជាខ្សែប្រយុទ្ធគោល ដែលអ្នកចាត់ការទូទៅលោក Thomas Tuchel យកទៅជំនួស Robert Lewandowski ដែលចាកចេញទៅ Barcelona រដូវកាលមុន៕
 

Tag:
 Harry Kane
  Bayern Munich
© រក្សាសិទ្ធិដោយ thmeythmey.com