ជាតិ
អាជីវកម្មទេសចរណ៍ឆ្នើមចំនួន៣៦ទីតាំង ត្រូវ​បានប្រកាសក្នុង«យុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣»
20, Aug 2023 , 9:09 pm        
រូបភាព
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានប្រកាសពីទីតាំងអាជីវកម្មទេសចរណ៍ឆ្នើម ក្នុងយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ ស្របតាមទស្សនទាន IBEST។  អាជីវកម្មទេសចរណ៍ឆ្នើម នោះមានចំនួន ៣៦ទីតាំង រួមមាន ភ្នំពេញមាន ២៧ទីតាំង និង ខេត្តសៀមរាបមានចំនួន ៩ទីតាំង។



អាជីវកម្មទេសចរណ៍ឆ្នើមទាំង ៩ទីតាំងក្នុងខេត្តសៀមរាប មានដូចជា សណ្ឋាគារ លីនាយា អង្គរ, សណ្ឋាគារ ភូមិបៃតង(ខេមបូឌា), សណ្ឋាគារ សូហ្វីតែល អង្គរ ភូគីត្រា ហ្គោហ្វ &ស្ប៉ា រីហ្សេត, សណ្ឋាគារ រ៉ាហ្វល មហាសណ្ឋាគារ អង្គរ, សណ្ឋាគារ ឡូទុស ប្លង្គ រីសត, សណ្ឋាគារ សណ្ឋាគារ អេហ្វ ស៊ី ស៊ី អង្គរ, សណ្ឋាគារបុរី អង្គរ រីសត &​ ស្ប៉ា, សណ្ឋាគារ អង្គរ ​និង សណ្ឋាគារ អង្គរ ប៉ារាឌី។
 
សម្រាប់អាជីវកម្មឆ្នើមទាំង២៧ ក្នុងភ្នំពេញ រួមមាន សណ្ឋាគារ ស៊ីសវើរ ម៉ោន ហូថេល, សណ្ឋាគារ បេស សេនត្រល ភ័ញ ហូថេល, សណ្ឋាគារ ដឹ អនរ៉ា ហូថេល & ប្រផឺធី , សណ្ឋាគារ ធី.អេច.រីវើរ អេន សាន់ អិលធីឌី, សណ្ឋាគារ ស៊ី ធី ឡូដ, សណ្ឋាគារ សាន់ & មូន ហូថេល, សណ្ឋាគារ ដឹ ភីហ្សា ខមផេនី វិមានទិព្វ, សណ្ឋាគារ អលមិន បាសាក់ រីវើរ, សណ្ឋាគារ អលមិន និងភោជនីយដ្ឋាន ខហ្វហ្វី ខនសិប។
 
ដោយឡែក សណ្ឋាគារបន្ទាប់គឺ សណ្ឋាគារ ភែលេស ហ្គេត ហូថេល &រីហ្សេត, ភោជនីយដ្ឋាន ថាលាល«ខេមា ចតុមុខ», សណ្ឋាគារ រ៉ូសវូឌ ភ្នំពេញ, សណ្ឋាគារ រ៉ូយ៉ាល់ ហ្វៀល​ឌីវេឡុបម៉ិន, សណ្ឋាគារ ហ៊ីម៉ាវ៉ារី, ភោជនីយដ្ឋាន សំបុក គឹមសាន, ភោជនីយដ្ឋាន ប្រាស់សឺរី លូអីស រ៉ូសវូដ ភ្នំពេញ, ភោជនីយដ្ឋាន ថាលាស, ភោជនីយដ្ឋាន តារា អ៊ែរផត, សណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ,​ សណ្ឋាគារ អូឡាំព្យា ស៊ីធី ហូថេល, សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ, ភោជនីយដ្ឋាន ម្លិះ,​សណ្ឋាគារ អារុណរះ &រីហ្សេត និងសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។
 
សូមជម្រាបថា រដ្ឋាភិបាលកម្ពុជា បានអុនម័តលើវិធានការគោលនយោបាយអនុវត្តយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣»។ យុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» មានគោលបំណងលើកកម្ពស់កិត្តិនាមទេសចរណ៍ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ-ផ្ដល់ភាពកក់ក្ដៅ» នៅលើទីផ្សារទេសចរណ៍ឱ្យកាន់តែខ្លាំងក្លា ដើម្បីទាក់ទាញទេសចរអន្តរជាតិឱ្យបានយ៉ាងតិច ៤លាននាក់ នៅឆ្នាំ២០២៣៕
 

Tag:
 ThmeyThmey
  ទេសចរណ៍
 អាជីវកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com