ជាតិ
យុវជនល្ខោនខោល បង្ហាត់ល្ខោនខោល និងរបាំខ្មែរដល់កុមារជាង៣០នាក់ឥតគិតថ្លៃ
21, Aug 2023 , 8:59 am        
រូបភាព
ភ្នំពេញ៖ ក្រុមយុវជនល្ខោនខោលកម្ពុជា បានបើកវគ្គបង្ហាត់ល្ខោនខោល និងរបាំបុរាណ ឥតគិតថ្លៃដល់ក្មេងៗ និងយុវជនជំ​នាន់ក្រោយ។ ការបង្ហាត់ល្ខោនខោល ដើម្បីបណ្តុះអ្នកបន្តវេន  បង្កើនធនធានមនុស្ស និងចូលរួមថែរក្សាសិល្បៈខ្មែរ។



ដើម្បីជ្រាបកាន់តែច្បាស់សូមលោក អ្នកនាង អញ្ជើញទស្សនាវីដេអូដូចតទៅ៖

 

ស្ទីឌីយ៉ូមួយមានទំហំធំល្មម នៅជិតផ្សារឈូកមាស ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ  ដែលត្រូវបានបង្កើតឡើងដោយយុវជនល្ខោនខោល ប្រៀបដូចជាសាលារៀនបង្ហាត់ល្ខោនខោល និងរបាំដល់កុមារប្រមាណជាង៣០នាក់។ សិស្សខ្លះ ត្រូវធ្វើដំណើរពីទីតាំងឆ្ងាយៗ ដូចជា ច្បារអំពៅ ​ផ្សារថ្មី អ្នកខ្លះធ្វើដំណើរពីខេត្តកណ្តាល ដើម្បីមកហាត់រៀន។ នៅម៉ោងប្រមាណ ៨ព្រឹក អាណាព្យាបាលបានជូនកូនៗមកទីតាំងនេះ​ និងរង់ចាំរហូតដល់ហាត់ចប់ទើបធ្វើដំណើរទៅវិញ។
 
ងាកមកមើលការហាត់រៀនវិញម្តង ចាប់ផ្តើមពីការពត់ខ្លួន និងហាត់ក្បាច់បាត កុមារាជិត១០នាក់នេះ កំពុងត្រាប់តាមតួអង្គ នៃល្ខោនខោល។ រី​​​​ឯ កុមារីវិញ កំពុងអង្គុយពត់ដៃជើងឱ្យស្ទាត់ទើបឈានដល់ការរៀនពីក្បាច់របាំប្រពៃណីខ្មែរ។ គិតមកទល់ពេលនេះ មានរយៈពេលជិត៦ខែហើយនៃថ្នាក់រៀននេះ ដូច្នេះសិស្សទាំងនេះ ក៏ចេះបានខ្លះៗហើយ។
 
កុមារា ចំរើន នីរតនៈ ជាសិស្សថ្នាក់ទី៤ បានចូលហាត់ល្ខោនខោលរយៈពេលជិត ៦ខែមកហើយ  ។ រតនៈ ចាប់ផ្តើមស្រឡាញ់ល្ខោនខោល នៅពេលឃើញសិល្បករសម្តែង និងមានបំណងចង់ក្លាយជាសិល្បករឡើងសម្តែងដូចគេដែរ។ 
  
កុមារា ចំរើន នីរតនៈ ជាសិស្សថ្នាក់ទី៤ បានចូលហាត់ល្ខោនខោលរយៈពេលជិត ៦ខែមកហើយ  ។

« ពេលខ្ញុំហាត់ខុស គ្រូអត់ស្តីឱ្យទេ គាត់គ្រាន់តែប្រាប់! ហើយឱ្យយើងធ្វើបែបនេះៗ ទើបត្រូវ។ បន្ទាប់ពីសិស្សច្បងបង្រៀនរួច ពេលើទៅដល់ផ្ទះវិញ ខ្ញុំរៀនហាត់ឡើងវិញ។» កុមារា ចំរើន នីរតនៈ ពោលឡើងបែបនេះ។
 
មាន​បងស្រីជាអ្នករបាំ រតនៈតែងទទួលបានការលើកទឹកចិត្តពីគ្រួសារ  និងមានបំណងចង់ក្លាយជាអ្នកសម្តែងល្ខោនខោលដ៏ពូកែមួយរូប។ បច្ចុប្បន្ន កុមារាវ័យ៩ឆ្នាំរូបនេះ កំពុងរៀនក្បាច់បាតឱ្យថ្នឹក ទើបអាចបន្តហាត់រៀនតាមតួអង្គនីមួយៗបាន។ 
  
ស្ទីឌីយ៉ូមួយមានទំហំធំល្មម នៅជិតផ្សារឈូកមាស ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ  ដែលត្រូវបានបង្កើតឡើងដោយយុវជនល្ខោនខោល ប្រៀបដូចជាសាលារៀនបង្ហាត់ល្ខោនខោល និងរបាំដល់កុមារប្រមាណជាង៣០នាក់។

ងាកមកមើលពន្លកតូចនេះម្តង មានអាយុត្រឹម៧ឆ្នាំ ប៉ុណ្ណោះ ប៉ុន្តែមានឆន្ទៈធំណាស់។ កុមាររូបនេះមានឈ្មោះថា កុសល សុខសត្យា។ សត្យា ជាសិស្សដែលបានចូលរៀន ចាប់តាំងពីយុវជនល្ខោនខោលបើកបង្រៀនពីដំបូងមក។ ជាសិស្សថ្នាក់ទី១ ក្រោកមកហាត់ល្ខោនខោល មិនលុះមួយសប្តាហ៍ បូកផ្សំមានបងប្រុសជាអ្នកហាត់ល្ខោនខោលស្រាប់ កុមារតូចរូបនេះ កាន់តែហាត់ឆាប់ចេះ ជាងក្មេងដទៃ។ 
 
កុមារា សុខសត្យា «ពិបាកខ្លះដែរពេលហាត់! ជួនឈឺ ជួនអត់ ពេលយើងបត់ជើង ពត់ខ្លួនទៅមុខ។ បើក្បាច់ស្វាទើបតែរៀនពត់ដៃជើង»។


 
ក្រៅពីកុមារតូចៗ ក៏មានក្មេងប្រុសវ័យជំទង់ផងដែរ។ ជាសិស្សនៅសាលាមធ្យមវិចិត្រសិល្បៈ យុវជន វេង ឆេងលី  ទទួលបានការបណ្តុះបណ្តាលពីលោកគ្រូប្រមាណ ៥ឆ្នាំមកហើយ។​​ ចំពោះ ឆេងលី បានចាត់ទុកស្ទីឌីយ៉ូលោ្ខនខោលកម្ពុជា ជាកន្លែងពង្រឹងសមត្ថភាពបន្ថែម។ ទោះជាថ្ងៃអាទិត្យជាពេលវលាសម្រាក ប៉ុន្តែ យុវជនវ័យ១៥ឆ្នំារូបនេះ តែធ្វើដំណើរពីភូមិព្រែកក្របៅ ក្នុងខេត្តកណ្តាល ដើម្បីមកហាត់រៀន។  «មិនពិបាកនោះទេ សម្រាប់យើងជាអ្នកស្រឡាញ់ ប៉ុន្តែបើអ្នកអត់ស្រឡាញ់ ប្រាកដជានិយាយថាពិបាក។ ​ខ្ញុំស្រឡាញ់តាំងពីតូច សុំប៉ាម៉ាក់ចូលរៀន ពេលខ្ញុំឃើញគេរាំ តាមកញ្ចក់ទូរទស្សន៍។​» យុវជន វេង ឆេងលី សិស្សហាត់ល្ខោនខោល លើកឡើងបែបនេះ។
  
កុមាររូបនេះមានឈ្មោះថា កុសល សុខសត្យា។ កុមារា សុខសត្យា «ពិបាកខ្លះដែរពេលហាត់! ជួនឈឺ ជួនអត់ ពេលយើងបត់ជើង ពត់ខ្លួនទៅមុខ។ បើក្បាច់ស្វាទើបតែរៀនពត់ដៃជើង»។

ចំណែក កុមារតូចៗ ដែលកំពុងតែហាត់សមនេះ ពួកគាត់មានភាពក្លាហាន និងតស៊ូមិនចាញ់មនុស្សធំនោះឡើយ។  រាល់ការហាត់សមរបស់ពួកគាត់ តែងមានការលើកទឹកចិត្តពីអាណាព្យាបាល ដែលកំពុងអង្គុយមើលពីការហាត់រៀនរបស់ពួកគាត់។ 
 
លោក ហ៊ី ចាន់ហាន ជាអាណាព្យាបាលរបស់កុមារី ហៃ សុខាដារី ដែលតែងមកអង្គុយមើលកូនរបស់លោកហាត់សមជារៀងរាល់សប្ដាហ៍។ លើសពីចំណេះដឹងរៀននៅសាលា លោក ចាន់ហាន ចង់ឱ្យ​កុមារី សុខាដារី ចេះជំនាញទុនបន្ថែមនោះគឺរបាំខ្មែរ។ លោក យល់ថាការរៀនបែបនេះ​ អាចឱ្យកូនរបស់យល់ដឹងកាន់តែច្រើន និងចេះបត់បែនគ្រប់កាលៈទេសៈ មិនថាបុរាណ ឬទំនើប​នោះឡើយ។ អ្វីដែលលោកចង់ឃើញខ្លាំងជាងគេនោះគឺការជួយផ្សព្វផ្សាយសិល្បៈខ្មែរ នៅលើឆាកអន្តរជាតិ នាថ្ងៃអនាគត។ 
 
៥លោក ហ៊ី ចាន់ហាន ជាអាណាព្យាបាលរបស់កុមារី ហៃ សុខាដារី ដែលតែងមកអង្គុយមើលកូនរបស់លោកហាត់សមជារៀងរាល់សប្ដាហ៍។ លើសពីចំណេះដឹងរៀននៅសាលា លោក ចាន់ហាន ចង់ឱ្យ​កុមារី សុខាដារី ចេះជំនាញទុនបន្ថែមនោះគឺរបាំខ្មែរ។ 

កំពុងអង្គុយមើលកូនស្រីហាត់របាំ លោក ចាន់ហាន បានផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗថា៖« ខ្ញុំចង់ឱ្យគាត់ស្គាល់ពីរបាំល្ខោនខោល ព្រោះវាជាប្រពៃណីរបស់ខ្មែរយើង កេរដំណែលរបស់ដូនតាយើង។ បើទោះបច្ចុប្បន្នក្មេងៗជំនាន់ក្រោយរស់នៅក្នុងសម័យទំនើប ប៉ុន្តែខ្ញុំក៏មិនឱ្យកូនខ្ញុំភ្លេចប្រពៃណីរបាំខ្មែរយើងដែរ។»
 
មិនមែនជារឿងងាយនោះឡើយ ទម្រាំបណ្តុះអ្នកស្នងឱ្យក្លាយជាសិល្បករវ័យក្មេងមួយរូបៗ។ គ្រូបង្ហាត់ ត្រូវមានភាពអត់ធ្មត់ខ្លាំង ជាពិសេសការបង្រៀនក្មេងៗ។ សិស្សមានចំនួនច្រើន ដូច្នេះគ្រូបង្ហាត់ក៏ត្រូវមានច្រើនដូចគ្នា។ លោក ខន ចាន់ស៊ីណាន គឺជាគ្រូបង្គោលនៅស្ទីឌីយ៉ូនេះផ្ទាល់។ ជាសិល្បករដែលមានពិសោធជិត២០ឆ្នាំរូបនេះ បានរៀបរាប់ថា ការបង្រៀនល្ខោនខោលនេះ ដើម្បីឱ្យអ្នកជំនាន់ក្រោយឱ្យយល់ដឹងពីសិល្បៈ។ អ្វីដែលក្រុមយុវជនល្ខោនខោល ចង់បាននោះគឺការយុវជន និងកុមារជំនាន់ក្រោយទទួលបានសិក្សារៀនសូត្រសិល្បៈខ្មែរ ដែលជាបេតិកភណ្ឌវប្បធម៌អរូបីរបស់កម្ពុជា។

 លោក ខន ចាន់ស៊ីណាន គឺជាគ្រូបង្គោលនៅស្ទីឌីយ៉ូនេះផ្ទាល់។ ជាសិល្បករដែលមានពិសោធជិត២០ឆ្នាំរូបនេះ បានរៀបរាប់ថា ការបង្រៀនល្ខោនខោលនេះ ដើម្បីឱ្យអ្នកជំនាន់ក្រោយឱ្យយល់ដឹងពីសិល្បៈ។
 
«ការបង្រៀនក្មេងៗតូចគឺពិតជាពិបាក ទាំងការនិយាយស្តី ឬពន្យល់នោះឡើយ ដោយសារពួកគាត់ មិនសូវយល់ពីអ្វីដែល គ្រូណែនាំ  ប៉ុន្តែនេះមិនមែនជាឧបសគ្គក្នុងការបង្រៀននោះទេ ពីព្រោះគ្រូដែលមកបង្រៀននេះ ធ្លាប់មានពិសោធច្រើនលើការបង្ហាត់ក្មេងៗកន្លងមក។»
 
ក្រោយពីមានការផ្សព្វផ្សាយពីការបង្ហាត់ល្ខោនខោលឥតគិតថ្លៃនេះ លោកសង្កេតឃើញថាមានអាណាព្យាបាល ចាប់អារម្មណ៍ច្រើន និងមើលឃើញពីការជំរុញរបស់អាណាព្យាបាលឱ្យកូនៗហាត់រៀន។ លោកគ្រូ ស៊ីណាន មានក្តីរំពឹងខ្ពស់ បន្ទាប់ពីមានវត្តមានសិស្សមកហាត់ច្រើន។  លោក បន្ថែមថា ចំនួនសិស្សអាចនឹងកើនឡើងជាងនេះបន្តទៀត ព្រោះចាប់តាំងពីការបើកបង្រៀនមក ចំនួនសិស្សចេះតែកើនឡើងជាបន្តបន្ទាប់៕
 

Tag:
 ThmeyThmey
  ល្ខោនខោល
  សិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com