ជាតិ
ក្រសួងសុខាភិបាល បិទសិប្បកម្ម«ហ៊ឹបខ្មែរ Herb» និងហាមប្រើម្សៅកន្ទួតព្រៃអាយុវែង
20, Aug 2023 , 10:09 pm        
រូបភាព
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបិទសិប្បកម្ម “ហ៊ឹបខ្មែរ Herb Khmer » និងហាមមិនឱ្យបើប្រាស់ផលិតផលឈ្មោះ ម្សៅកន្ទួតព្រៃអាយុវែង (AMLA GINGER & CURCUMIN) ដែលប៉ះពាល់ដល់សុខភាព។



ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាស កាលពីថ្ងៃទី ១៥ ខែ សីហា បិទសិប្បកម្ម «ហ៊ឹបខ្មែរ Herb Khmer »​  ផលិតម្សៅកន្ទួតព្រៃអាយុវែង ដែលមានអាសយដ្ឋាន ផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បើតាមក្រសួងសុខាភិបាល សិប្បកម្មនេះ ផលិតផលិតផលមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។
 
ជាមួយគ្នានេះ ផលិតផលទាំងអស់ ដែលត្រូវបានរឹបអូស អាជ្ញាធរ នឹងបំផ្លាញចោល ព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់៕ 
 
 

Tag:
 ThmeyThmey
  ក្រសួងសុខាភិបាល
 ផលិតផលជំនួយផ្លូវភេទ
© រក្សាសិទ្ធិដោយ thmeythmey.com