ជាតិ
អត្ថបទពាណិជ្ជកម្ម
CP ALL រួមអភិវឌ្ឍន៍យុវជនកម្ពុជា ដោយផ្ដល់អាហារូបករណ៍ជាបន្តបន្ទាប់រយៈពេល៥ឆ្នាំជាប់
23, Aug 2023 , 8:19 am        
រូបភាព
នយោបាយចម្បងរបស់ ក្រុមហ៊ុន ស៊ីភីអល (ខេមបូឌា) ឯ.ក ក្នុងគ្រុប ស៊ីភីអល ក្នុងការចូលមកបើកបម្រើសេវាកម្ម ផ្ដល់ភាពងាយស្រួល និងគ្រប់គ្រងហាង 7-Eleven ក្នុងព្រះរាជាណាចក្រកម្ពុជានេះ មិនត្រឹមតែផ្ដល់ជម្រើសដល់ប្រជាជននោះទេ តែបានចូលរួមជំរុញសេដ្ឋកិច្ចរបស់ប្រទេស និងរួមចំណែកក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ផ្ដល់ចំណេះដឹង បទពិសោធន៍ ដើម្បីឲ្យអាជីវកម្ម 7-Eleven នៅកម្ពុជារីកធំធាត់បាន យូរអង្វែង ហើយជាអាជីវកម្មរបស់ប្រជាជនកម្ពុជា ដើម្បីប្រទេសកម្ពុជាយ៉ាងពិតប្រាកដ។
 
ទាំងនេះជាដើមកំណើតរបស់ កម្មវិធីអាហារូបករណ៍ដើម្បីព្រះរាជាណាចក្រកម្ពុជា (CP ALL Scholarship for Cambodia) ដើម្បីអភិវឌ្ឍន៍ធនធាមនុស្សក្នុងស្រុក ឲ្យមានចំណេះដឹង មានសមត្ថភាពខាងផ្នែកគ្រប់គ្រងអាជីវកម្មសម័យថ្មី។ កម្មវិធីនេះបានចាប់ផ្ដើមតាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ននេះ គឺមានរយៈពេល៥ឆ្នាំហើយ ដោយយោងតាមបាវចនា Giving and Sharing។ 
 
ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនបានឧបត្ថម្ភថវិកាក្នុងការបែងចែកអាហារូបករណ៍របស់ Panyapiwat Instistue of Management (PIM) ស្ថាប័នអប់រំសម្រាប់សង្គមក្នុង CP All Group ទាំងថ្នាក់បរិញ្ញាបត្រ និងថ្នាក់អនុបណ្ឌិត វគ្គសិក្សា Modern Trade Business Management និង International Business ចំនួន ៧០ អាហារូបករណ៍ ដោយរួមតម្លៃសរុបប្រចាំឆ្នាំគឺជាង ១៥០ លានបាត ឲ្យដល់និស្សិតជនជាតិកម្ពុជា។ ពិសេស​គឺអាហារូបករណ៍នេះជាជំនួយឥតសំណង ដោយគ្មានលក្ខខណ្ឌចងនោះទេ។
 

 
ចំណុចពិសេសរបស់ការសិក្សានៅ PIM គឺប្រព័ន្ធ Work-Based Education ដើម្បីសាង និស្សិតដែលមានជំនាញ និងវិជ្ជាជីវៈខ្ពស់ ដោយការសិក្សាពីបទពិសោធន៍ពិត តាមរយៈ ការហ្វឹកហាត់ការងារក្នុងហាង 7-Eleven និងបណ្តាញអង្គភាពដ៏ឈានមុខផ្សេងៗរបស់ សាកលវិទ្យាល័យ រួមទាំងគ្រូដែលសុទ្ធតែមានបទពិសោធន៍ ជោគជ័យក្នុងពិភពជំនួញ ដែលនឹងចែករំលែកចំណេះដឹងដល់សិស្សក្នុងវគ្គសិក្សាតាំងពីដើមដល់ចប់។
 
លី សុភា ជានិស្សិតម្នាក់ ក្នុងចំណោមនិស្សិតពីកម្មវិធីអាហារូបករណ៍ដើម្បីព្រះរាជាណាចក្រកម្ពុជា ជំនាន់ដំបូង (២០១៩)។ បច្ចុប្បន្ននេះ សុភា កំពុងបម្រើការងារក្នុងក្រុមហ៊ុន CP ALL Cambodia ស្ថិតក្នុងតំណែង Human Resources Officer។ លី សុភា បានប្រាប់ថា ការហ្វឹកហាត់ ការងារក្នុងហាង 7-Eleven បានធ្វើឲ្យគាត់ស្គាល់អំពី ជំនាញទំនាក់ទំនង ចេះអត់ធ្មត់ ចេះធ្វើការក្នុងសង្គម បានហ្វឹកហាត់ការងារសេវាកម្ម និងហាត់ភាសាថែមទៀតផង​។



លី សុភា បន្ថែមថា៖ “ដឹងហើយថា ក្រុមហ៊ុន CP ALL Cambodia នឹងចូលមកក្នុងប្រទេសកម្ពុជា។ ចូលចិត្តវប្បធម៌របស់អង្គភាព ជាពិសេសអត្ថប្រយោជន៍សំខាន់ 3 របស់ CP ALL ដោយទៅដល់ទីណា នឹងសាងប្រយោជន៍នៅទៅនោះ។ សូមអរគុណដែលបាន ផ្ដល់ឱកាសដល់ខ្ញុំ និងប្អូនៗ ប្រជាជនកម្ពុជាគ្រប់គ្នា។ សម្រាប់អ្នកដែលមានចំណាប់ អារម្មណ៍ផ្នែកអាជីវកម្ម ចង់ឲ្យដាក់ពាក្យទៅរៀននៅ PIM នឹងបានជួយអភិវឌ្ឍន៍ ប្រទេសយើងទាំងអស់គ្នា”។
 
ញំា ឧឋាន ជានិស្សិតដែលរៀនចប់ពីកម្មវិធី អាហារូបករណ៍ដើម្បី ព្រះរាជាណាចក្រកម្ពុជា ជំនាន់ដំបូង (2019) ដែលបានបញ្ចប់ការសិក្សាពីកម្មវិធី អន្តរជាតិ ហើយបានចូលធ្វើការជាមួយក្រុមហ៊ុន Makro (Cambodia) Company Limited ក្នុងតំណែងជា អ្នកគ្រប់គ្រងការអភិវឌ្ឍន៍អតិថិជន។ ញំា ឧឋាន បានប្រាប់ថា រៀននៅ PIM បានធ្វើឲ្យមានមិត្តភក្កិមកពីប្រទេសជាច្រើន មានឱកាសបានធ្វើ Heckathon Project ។ ទោះបីរៀនបណ្ដើរ ហ្វឹកហាត់ការងារបណ្ដើរមានការហត់នឿយខ្លាំង តែការហ្វឹកហាត់ ការងារនៅហាង 7-Eleven បានទទួលចំណេះដឹងជាច្រើន អ្វីដែលសំខាន់ ហើយនៅតែអាចយកមកប្រើប្រាស់បានដល់សព្វថ្ងៃនេះគឺ ការចេះបត់បែន និងអត់ធ្មត់បានល្អ។ 


 
ញំា ឧឋាន បន្តដូច្នេះថា៖ “ពេលចាប់ផ្ដើមធ្វើការនៅ ម៉ាក្រូ ត្រូវធ្វើការជាមួយទិន្នន័យជាច្រើន តែធ្លាប់រៀន Big Data មកហើយ ទើបមានឱកាសយកចំណេះដឹងមកប្រើប្រាស់។ ចង់អរគុណក្រុមហ៊ុន CP ALL ខ្លាំងណាស់ដែលបានផ្ដល់អាហារូបករណ៍នេះ។ ប្រសិនបើខ្ញុំត្រូវជ្រើសរើសម្តងទៀត ខ្ញុំនៅតែជ្រើសរើសសិក្សានៅទីនេះ។ ដូច្នេះប្រសិនបើមានអ្នកចាប់អារម្មណ៍ ហើយកំពុងតែស្ទាក់ស្ទើរនោះ ចង់ឲ្យដាក់ពាក្យសុំចុះ”៕
 



 
(អត្ថបទពាណិជ្ជកម្ម) 
 

© រក្សាសិទ្ធិដោយ thmeythmey.com