ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ដឹងអត់ ? ចង់ឲ្យខួរក្បាលកាន់តែខ្លាំង គ្មានអ្វីល្អជាងហាត់ប្រាណទេ
24, Aug 2023 , 6:59 am        
រូបភាព
ការ​ហាត់ប្រាណ​អាច​មាន​ឥទ្ធិពល​ច្រើន​ជាង​អ្វី​ដែល​ធ្វើ​ឲ្យ​រាង​កាយ​មាន​សុខភាព​ល្អ​ទៅ​ទៀត ។ វា​ក៏​មាន​ឥទ្ធិពល​ទៅ​លើ​សារធាតុ​គីមី​ជា​ច្រើន​ក្នុង​ខួរក្បាល​ដែរ ក្នុង​ការ​ជួយ​ដល់​ការ​គិត និង​ផ្ចង់អារម្មណ៍​របស់​អ្នក​។ ខាងក្រោម​នេះ​គឺជា​ការ​ពន្យល់​ខ្លះ​ៗ​អំពី​ការ​ហាត់ប្រាណ​ជួយ​បង្កើន​ថាមពល​របស់​ខួរក្បាល​៖

 
•​ ​ការ​ហាត់ប្រាណ​ពង្រឹង​ដល់​ការ​មាន​ភាព​ប្រុង​ប្រយ័ត្ន និង​ផ្ចង់អារម្មណ៍ ព្រមទាំង​ជួយ​ឲ្យ​មាន​ភាព​រំងាប់​អារម្មណ៍​កាន់តែ​ល្អ​ជាង​មុន
•​ ​ការ​ហាត់ប្រាណ​នឹង​ជំរុញ​ដល់​ការ​លូតលាស់​សរសៃប្រសាទ ពង្រឹង​ដល់​សមត្ថភាព​ខួរក្បាល​ក្នុង​ការ​ស្វែង​យល់ ដំណើរការ ការ​រំលឹក​ឡើង​វិញ និង​ការ​ប្រើប្រាស់​ព័ត៌មាន​ដែល​ទទួល​បាន
•​ ​ការ​ហាត់ប្រាណ​ក៏​ពង្រឹង​ដល់​អារម្មណ៍ និង​ជួយ​ឲ្យ​អ្នកមាន​ផលិតភាព​ការងារ​កាន់តែ​ច្រើន ព្រមទាំង​អារម្មណ៍​ធ្វើការ​កាន់តែ​ប្រសើរ​ជាង​មុន
អ្នក​គួរតែ​ហាត់ប្រាណ​មុន​ពេល​មាន​បំណង​ធ្វើ​ការងារ​អ្វី​ដែល​សំខាន់​ណាមួយ​។ ប៉ុន្តែ​មិន​ត្រូវ​ធ្វើការ ឬ​រៀនសូត្រ​បណ្តើរ ហាត់ប្រាណ​បណ្តើរ​ឡើយ ព្រោះ​លំហូរ​ឈាម​នឹង​រត់​ចេញ​ឆ្ងាយ​ពី​ខួរក្បាល ហើយ​ក៏​ពិបាក​នឹង​រៀនសូត្រ​ថែម​ទៀត​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com