ជាតិ
អត្ថបទពាណិជ្ជកម្ម
ធនាគារ PPCBank បើកសម្ពោធមជ្ឈមណ្ឌលថ្មី ដើម្បីបម្រើសេវាធនាគារកាន់តែប្រសើរដល់សហគ្រាសធុនតូច និងមធ្យម
23, Aug 2023 , 6:59 pm        
រូបភាព
ភ្នំពេញ៖ ធនាគារ PPCBank នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ បានប្រកាសបើកដំណើរការជាផ្លូវការ មជ្ឈមណ្ឌលសេវាធនាគារជាលើកដំបូងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដើម្បីពង្រីកវិសាលភាព នៃការបំពេញតម្រូវការជូនអតិថិជនឲ្យបានកាន់តែទូលំទូលាយថែមទៀត។ មជ្ឈមណ្ឌលថ្មីនេះ ផ្តល់ជូនការប្រឹក្សាអាជីវកម្ម ផលិតផលសម្រាប់ការអភិវឌ្ឍ​សហគ្រាសធុនតូច និងមធ្យម (SMEs)  និងការប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ ដែលជាតម្រូវការជាក់លាក់របស់អតិថិជនឯកជនជាមួយនឹងផលិតផល និងសេវាកម្មពេញលេញរបស់ធនាគារ PPCBank រួមមានដូចជាការបើកគណនី ការដាក់ប្រាក់បញ្ញើសន្សំ ការផ្តល់ប្រាក់កម្ចី ការទូទាត់តាមអនឡាញ ការទូទាត់ដោយផ្ទាល់ តាមរយៈដៃគូធនាគារ និងសេវាផ្សេងៗជាច្រើនទៀត។
 
មជ្ឈមណ្ឌលសេវាធនាគារ ដែលស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញនេះ មានទីតាំងនៅផ្ទះលេខ៩B ផ្លូវលេខ២៧១ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នឹងបើកបម្រើសេវាជូនអតិថិជន រៀងរាល់ថ្ងៃចន្ទដល់ថ្ងៃសុក្រ ពីម៉ោង ៨៖០០នាទីព្រឹក រហូតដល់ ម៉ោង៤៖០០នាទីរសៀល និងថ្ងៃសោរ៍ ពីម៉ោង៨៖០០នាទីព្រឹក រហូតដល់ ម៉ោង១២៖០០នាទីថ្ងៃត្រង់។

ធនាគារ PPCBank បានលើកឡើងថា មជ្ឈមណ្ឌលនេះត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងការកើនឡើងដ៏សំខាន់ នៃមូលដ្ឋានអតិថិជន ក្នុងការរួមចំណែកលើកកម្ពស់ការផ្តល់សេវាកម្ម ដែលមានលក្ខណៈឯកជន និងសេវាកម្មផ្សេងៗ ប្រកបដោយបច្ចេកវិទ្យាទំនើបចុងក្រោយ ដើម្បីធ្វើឲ្យការរស់នៅរបស់អតិថិជន កាន់តែមានភាពងាយស្រួល។


 
លោក LEE Jin Young នាយកប្រតិបត្តិនៃធនាគារ PPCBank បានមានប្រសាសន៍ថា៖ «ពីមួយឆ្នាំទៅមួយឆ្នាំ តម្រូវការហិរញ្ញវត្ថុរបស់អតិថិជនមានច្រើនប្រភេទ។ ដូច្នេះរបៀបដែលធនាគារ ឆ្លើយតបយ៉ាងឆាប់រហ័សចំពោះតម្រូវការខុសៗគ្នារបស់អតិថិជននេះ នឹងក្លាយជាកត្តាដ៏សំខាន់ សម្រាប់ការរស់រាននៅលើទីផ្សារ។ ខ្ញុំប្រាកដថា មជ្ឈមណ្ឌលថ្មីរបស់យើង នឹងក្លាយជាគំរូមួយ សម្រាប់បែបផែនថ្មី នៃសាខាធនាគារនៅក្នុងប្រទេសកម្ពុជា នាពេលអនាគត។»។
 
មជ្ឈមណ្ឌលសេវាធនាគារ PPCBank មានអ្នកជំនាញផ្នែកផលិតផល និងបុគ្គលិកសាជីវកម្មដែលមានបទពិសោធន៍ នៅរង់ចាំបម្រើសេវាកម្ម និងការប្រឹក្សាយោបល់ សម្រាប់ដំណោះស្រាយហិរញ្ញវត្ថុ​ដ៏ត្រឹមត្រូវ ជូនដល់អតិថិជន។ គន្លឹះនៃភាពជោគជ័យ ដែលជាការរំពឹងទុករបស់មជ្ឈមណ្ឌល គឺភាពច្បាស់លាស់ភាពត្រឹមត្រូវ និងលឿន រហ័សទាន់ចិត្ត ដើម្បីធានាបានថា អតិថិជនទាំងអស់ ទទួលបានសេវាកម្មដ៏ល្អឥតខ្ចោះ ពីធនាគារ។
  


ធនាគារ PPCBank បានចូលរួមជាយូរមកហើយ ចំពោះដំណោះស្រាយហិរញ្ញវត្ថុ និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា តាមរយៈការផ្តល់ផលិតផល សេវាកម្មហិរញ្ញវត្ថុ និងជាពិសេសកម្ចីផ្សេងៗ ដែលអនុញ្ញាតឲ្យម្ចាស់សហគ្រាស អាចពង្រីកអាជីវកម្ម និងរួមចំណែក ធ្វើឲ្យទស្សនវិស័យសេដ្ឋកិច្ច មានភាពវិជ្ជមាននៅក្នុងតំបន់។ ការពង្រីកសេវាប្រាក់កម្ចី សម្រាប់ការទិញរថយន្ត និងគេហដ្ឋាន របស់ធនាគារ PPCBank ក៏នឹងជួយឲ្យប្រជាជនកម្ពុជាកាន់តែច្រើន អាចសម្រេចបាននូវក្តីសុបិនហិរញ្ញវត្ថុ របស់ខ្លួនផងដែរ។
 
សម្រាប់ការសួរនាំព័ត៌មានផ្សេងៗ អំពីមជ្ឈមណ្ឌលសេវាធនាគារ PPCBank សូមទាក់ទងមកផ្នែកបម្រើសេវាអតិថិជន តាមរយៈលេខទូរស័ព្ទ ០៩៦ ៣ ៩០៩ ៩០៩/០២៣ ៩០៩ ៩០៩ (២៤ម៉ោង/៧ថ្ងៃ)៕
 
 
















(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com